បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

ធនាគារ ហត្ថា ដំឡើង​ប្រព័ន្ធ​បច្ចេកវិទ្យា​ចុង​ក្រោយ​បង្អស់​ ដើម្បី​បង្កើន​គុណភាព​ខ្ពស់​លើ​សេវា​អេធីអឹម និង​សេវា​ធនាគារ​ឌីជីថល


ធនាគារ ហត្ថា បានប្រកាស​នៅថ្ងៃទី១៧ ធ្នូ នេះ​ថា ធនាគារ​នឹងរៀបចំដំឡើងប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​បង្អស់ ដើម្បី​ធ្វើ​ឲ្យ​កាន់តែប្រសើរឡើង​នូវ​គុណភាព​សេវា អេធីអឹម និងសេវាធនាគារឌីជីថលសម្រាប់អតិថិជនរបស់ខ្លួន ។
ធនាគារ ហត្ថា ជាធនាគារ​ពាណិជ្ជដ៏ធំមួយ នៅ​កម្ពុជា ។
ដោយ

ការអភិវឌ្ឍ​ថ្មីនេះ គឺ​ស្របទៅតាមចក្ខុវិស័យ​និងការបេ្តជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូននូវប្រណីតភាពនៃសេវាធនាគារ តាមរយៈភាពទាន់សម័យ រហ័ស ងាយស្រួល និងទំនុកចិត្តខ្ពស់ ធនាគារ ហត្ថា តែងយកចិត្តទុកដាក់បំផុតទៅលើការផ្តល់នូវសេវាធនាគារឌីជីថលជាមួយបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុតដើម្បីបំពេញនូវតម្រូវការទីផ្សារក៏ដូចជាការចង់បានរបស់អតិថិជន ។ 

ជាការឆ្លើយតបទៅនឹងរាល់ភាពចាំបាច់ខាងលើ ធនាគារ ហត្ថា នឹងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងកាត និងអេធីអឹម ទៅកាន់ជំនាន់ចុងក្រោយបំផុតក្នុងគោលបំណងបម្រើសេវាជូនអតិថិជនឱ្យកាន់តែប្រសើរ។ តាមរយៈការធ្វើទំនើបកម្មនេះ ប្រព័ន្ធគ្រប់គ្រងកាត និងអេធីអឹម នឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នចាប់ពី ម៉ោង ៨:០០ នាទីយប់ ថ្ងៃអាទិត្យ ទី១៩ ដល់ម៉ោង ៩:០០ នាទីព្រឹក ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ ២០២១។

អំឡុងពេលនេះ អតិថិជន និងសាធារណជនទាំងអស់អាចបន្តរីករាយក្នុងការធ្វើប្រតិបត្តិការនៅគ្រប់ការិយាល័យសាខា ធនាគារ ហត្ថា ទាំង១៧៧ ទូទាំងប្រទេស សេវា Hattha Mobile ប្រព័ន្ធបាគង ការសងឥណទានតាមភ្នាក់ងារវីង និងការទូទាត់ផ្សេងៗទៀតដែលនៅដំណើរការជាធម្មតា លើកលែងតែសេវាផ្ទេរប្រាក់ទៅអេធីអឹម ផ្អាកដំណើរការកាតអេធីអឹម និងបញ្ចូលទឹកប្រាក់ទូរសព្ទតាមរយៈលេខកូដ។ 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យ ធនាគារ ហត្ថា ដែលនៅជិតលោកអ្នកបំផុត ឬទូរសព្ទលេខ ១៨០០ ២១២ ២២២ ឬ ០២៣ ៩៩៩ ២៦៦ ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនស៊ីណូវ៉ាក់ ចេញរបាយការណ៍ពិសោធន៍ភ្លាមៗ ក្រោយមានការសង្ស័យថា វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាពទាបទប់ទល់នឹង អូមីក្រុង

ក្រោយពីការសិក្សាមួយបានបង្ហាញថា ការចាក់វ៉ាក់សាំងដូសទី២ នៃវ៉ាក់សាំងស៊ីណូវ៉ាក់ ផ្តល់នូវការការពារមិនគ្រប់គ្រាន់ប្រឆាំងនឹងមេរោគអូមីក្រុង …

កម្ពុជារួមកម្លាំងគ្នាគាំទ្រព្រឹត្ដិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរក្នុងខេត្តសៀមរាប

កម្ពុជាបានធ្វើការងាររួមគ្នាដើម្បីគាំទ្រខេត្តសៀមរាប ខណៈដែលទីក្រុងនេះអបអរឋានៈរបស់ខ្លួនជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២០២២។ នេះបើយោងតាមអ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ