ប្រព័ន្ធដឹកជញ្ជូនកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល ជំរុញឲ្យភាគីពាក់ព័ន្ធជួយផ្តល់ធាតុចូលក្នុងផែនការមេអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនកម្ពុជា


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឲ្យអ្នកជំនាញ និងភាគីពាក់ព័ន្ធជួយផ្តល់មតិយោបល់ និងធាតុចូលបន្ថែមក្នុងការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ហេដ្ឋាចរនាសម្ព័ន្ធដឹកជញ្ជូន និងមជ្ឈមណ្ឌលភស្តុភារកម្មកម្ពុជាឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចទទួលយកបានគ្រប់ភាគីនិងមជ្ឈដ្ឋានទូទៅ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ ក៏បានបង្ហាញពីការងារអាទិភាព​មួយចំនួន ក្នុងការជួយប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូល​មធ្យម​កម្រិតខ្ពស់​នៅឆ្នាំ២០៥០ ផងដែរ ហើយវាក៏ត្រូវមានការ​ចូលរួម​យ៉ាងសំខាន់ពីវិស័យដឹកជញ្ជូន និងឡូជីស្ទិក។

នាកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពលើការរៀបចំផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មនិងផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាឆ្នាំ២០២២-២០៣០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋម​ន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឲ្យអ្នកជំនាញ និងភាគីពាក់ព័ន្ធជួយផ្តល់​មតិយោបល់ និងធាតុចូលបន្ថែមក្នុងការៀបចំសេចក្តីព្រាងផែនការមេទាំងនេះ។ ការស្នើបែបនេះ ក្នុងគោលបំណងធ្វើយ៉ាងណា​ឲ្យការរៀបចំផែនការមេ​ទាំងនេះ​មានភាពល្អប្រសើរ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយដែលអាចទទួលយកបានពីគ្រប់ភាគី និងមជ្ឈដ្ឋានទូទៅ។

ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឲ្យអង្គភាពពាក់ព័ន្ធ​ទាំងអស់ផ្តល់ធាតុចូលឱ្យបានឆាប់ ទៅលើសេចក្តីព្រាងផែនការមេ​គ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាឆ្នាំ២០២២-២០៣០ ដែលរៀបចំឡើង​ដោយឧត្តម​ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងបន្ថែមនូវចំណុច​ដែលខ្វះខាតនានា ដោយផ្អែកលើផែនការមេអន្តរកាល ដែលបានអនុម័តជាផ្លូវការដោយក្រុមប្រឹក្សា​ជាតិ​ភ័ស្តុភាកម្មកាលពីខែមករា ឆ្នាំ២០២០។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពី​គម្រោងមួយចំនួន ដែលក្រសួងបាន និងកំពុងខិតខំប្រឹងប្រែងសហការជាមួយក្រុមហ៊ុនឯកជននានា ដើម្បីបង្កើតឡើងនាពេលខាងមុខផងដែរ។ គម្រោងទាំងនោះរួមមានការបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គម្រោងសិក្សាអភិវឌ្ឍផ្លូវនាវា​ចរណ៍ទន្លេបាសាក់ គម្រោងសិក្សាធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿន និងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ បន្ថែមលើនេះរាជរដ្ឋាភិបាល ក៏បានជំរុញឲ្យក្រសួងសិក្សាក្នុងការសាងសង់​ផ្លូវកំពង់ធំ-កំពង់ឆ្នាំង និងផ្លូវបាត់ដំបង-សៀមរាបផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីគោលនយោបាយ​អភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដែលសំដៅប្រែក្លាយ​កម្ពុជា​ឲ្យក្លាយជា​ប្រទេស​មានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០។ គោលនយោយនេះ ផ្តោតសំខាន់លើការងារអាទិភាពសំខាន់ចំនួន៤រួមមានការបញ្ចុះតម្លៃអគ្គិសនីឱ្យនៅកម្រិតទាប, ការអភិវឌ្ឍធនធានមនុស្សល្អ, ការបញ្ចុះតម្លៃភស្តុភាកម្ម និងដឹកជញ្ជូន និងការរៀបចំខេត្តព្រះសីហនុទាំងមូលឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស៕




អត្ថបទបន្ទាប់


កម្ពុជាកំពុងជំរុញការនាំចេញពោតគ្រាប់ទៅចិន ខណៈទីផ្សារថៃដាក់លក្ខខណ្ឌតម្រូវថ្មីលើការនាំចូលគ្រាប់ពោត

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានអះអាងថា ក្រសួងបានចុះបញ្ជីឈ្មោះក្រុមហ៊ុននាំចេញគ្រាប់ពោតទៅកាន់ប្រទេសចិន និងបានធ្វើការត្រួតពិ…

ទីបំផុតកំពង់ផែសមុទ្រខ្មៅអ៊ុយក្រែនត្រូវបើកដំណើរការឡើងវិញជាផ្លូវការហើយ

ប្រភពព័ត៌មានពីខុទ្ទកាល័យប្រធានាធិបតីទួរគី ដែលតែងដើរតួនាទីជាអ្នកសម្របសម្រួលលើកិច្ចការចរចារបស់ភាគីជម្លោះរុស្ស៊ី និងអ៊ុយក្រែន បានឱ្យដឹងកាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ