ព្រលានយន្តហោះតារាសាគរកោះកុង នឹងបើកការហោះហើរនៅពាក់កណ្ដាលឆ្នាំនេះ

ព្រលានយន្តហោះតារាសាគរកោះកុងតម្លៃជាង ២០០លានដុល្លារ នឹងបើកការហោះហើរនៅពាក់កណ្ដាលឆ្នាំនេះ


ក្រោយបានពន្យារពេលបើកដំណើរការម្ដងហើយម្ដងទៀត ដោយសារតែកូវីដ១៩ និងកត្តាអាកាសធាតុ នៅទីបំផុតព្រលានយន្តហោះអន្តរជាតិតារាសាគរ ដែលស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង បានសម្រេចការសាងសង់ ១០០% ហើយ និងត្រៀមបើកការហោះហើររបស់ខ្លួនជាផ្លូវការ នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ តែម្ដង ដោយមិនមែនការព្យារពេលទៀតនោះទេ។ នេះបើតាមការអះអាងរបស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង។
ព្រលានយន្តហោះតារាសាគរ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ កន្លងមក របស់រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអះអាងថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ដែលស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង បានសម្រេចការសាងសង់១០០% នឹងត្រៀមបើកការហោះហើររបស់ខ្លួនជាផ្លូវការ នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ។ លោកជំទាវបានគូសបញ្ជាក់ដូច្នេះ បច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ បានសាងសង់រួចរាល់ទាំងស្រុង១០០% ហើយ រង់ចាំតែពេលវេលាសម្រាប់បើកការហោះហើរ ប៉ុណ្ណោះ ដោយលោកជំទាវសង្កត់ធ្ងន់ទៀតថា ដំណើរនៃការហោះហើរនាពាក់កណ្ដាលឆ្នាំ២០២៣នេះ នឹងមិនមានការពន្យារពេលទៀតនោះឡើយ។ ខណៈកន្លងមក គ្រោងការនៃការដាក់ឲ្យដំណើរការរបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ត្រូវបានពន្យាពេលជាបន្តបន្ទាប់ ដោយសារតែវិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យក្រុមហ៊ុនសាងសង់ជួបប្រទះនូវបញ្ហាមួយចំនួន។

គួររំលឹកផងដែរថា តាមគម្រោងព្រលានយន្តហោះអន្តរជាតិ តារាសាគរ ខេត្តកោះកុង ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិន Union Development Group នេះ គ្រោងដាក់ឲ្យដំណើរការសាកល្បងតាំងពីដើមឆ្នាំ២០២១ ហើយត្រូវបានពន្យារពេលដល់ត្រីមាសទី១ ឆ្នាំ២០២២ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គួបផ្សំបញ្ហាអាកាសធាតុ។ ហើយចុងក្រោយនេះ ក៏បានពន្យារពេលបើកដំណើរការទៅដល់ពាក់កណ្ដាលឆ្នាំ២០២៣នេះវិញ។ ព្រលានយន្តហោះតារាសាគរ អភិវឌ្ឍន៍ដំណាក់កាលទី១លើផ្ទៃដី ២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍន៍១ពាន់ហិកតា ដោយគ្រោងចំណាយថវិកាប្រមាណ ២០០លានដុល្លារ។

សូមបញ្ជាក់ថា តាមផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងមធ្យម ព្រលានយន្តហោះនេះរំពឹង ទទួលបានអ្នកដំណើរ ៧លាននាក់ និងទំនិញ១ម៉ឺនតោនក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០៣០ និងបន្តកើនឡើងអ្នកដំណើរ ២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០។ ព្រលានយន្តហោះដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ និងបុទុមសាគរខេត្តកោះកុងនេះ ជាលំដាប់ 4E និង 4F ដែលមានសមត្ថភាពអាចឲ្យយន្តហោះធំៗដូចជា អ៊ាបើស A-350-900 និងប៊ូអ៊ីង B777 អាចចុះចតបាន៕




អត្ថបទបន្ទាប់


បំពង់មេនាំទឹកស្អាតក្រោមបាតទន្លេសាប ដែលជាគម្រោងធំបំផុតជាប្រវត្តិសាស្ត្ររបស់កម្ពុជា បានចាប់ផ្ដើមសាងសង់ហើយ

បំពង់មេនាំទឹកស្អាតមានមុខកាត់ទំហំ ២ម៉ែត្រ ដែលជាគម្រោងធំបំផុតជាប្រវត្តិសាស្ត្រនៅកម្ពុជា ត្រូវបានបើកការដ្ឋានខួងដាក់ក្រោមបាតទន្លេសាបហើយ កាលព…

តើបញ្ហាអ៊ីនធឺណែតនៅកម្ពុជានឹងអាចដោះស្រាយបានទេ ក្រោយមានខ្សែកាបអុបទិកក្រោមបាតសមុទ្រពីហុងកុងមកកាន់ក្រុងព្រះសីហនុ?

គម្រោងតបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រពីទីក្រុងហុងកុងមកកាន់ប្រទេសកម្ពុជា ដែលមានប្រវែងជាង ២ពាន់៧រយគីឡូម៉ែត្របានចាប់ផ្តើមដំណើរការហើយ ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ