ពលរដ្ឋហុងកុងនៅអង់គ្លេស

ប្រជាជនហុងកុងបន្តនាំគ្នាទិញផ្ទះនៅអង់គ្លេសទុកជួលកាន់តែច្រើន


និន្នាការទិញផ្ទះនៅអង់គ្លេស ពីសំណាក់ប្រជាជនទីក្រុងហុងកុង នៅមិនទាន់បញ្ចប់នៅឡើយទេ បើទោះបីជាអាជ្ញាធរចិនបានចេញមុខព្រមានជាបន្តបន្ទាប់ទៅកាន់រដ្ឋាភិបាលអង់គ្លេសជុំវិញនឹងផ្ដល់ទិដ្ឋាការ និងការបើកឲ្យប្រជាជនហុងកុងអាចស្នើសុំចូលសញ្ជាតិអង់គ្លេសយ៉ាងណាក៏ដោយ។ តួយ៉ាង ប្រជាជនហុងកុងកាន់តែច្រើនឡើងបាននៅតែបន្ដនាំគ្នាទិញផ្ទះ អាផាតមិននៅក្នុងប្រទេសអង់គ្លេស ដើម្បីទុកជួលយកចំណេញ។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មាន Reuters។
ប្រជាជនហុងកុងបន្តនាំគ្នាទិញផ្ទះនៅអង់គ្លេសទុកជួលកាន់តែច្រើន
ដោយ

និន្នាការទិញអចលនទ្រព្យនៅអង់គ្លេសពីសំណាក់ពលរដ្ឋទីក្រុងហុងកុងនេះ ក៏ត្រូវបានគេរំពឹងថា អាចនឹងមានរលកនៃការធ្វើចំណាកស្រុកពីទីក្រុងហុងកុងកាន់តែច្រើនថែមទៀត បន្ទាប់ពីប្រទេសចិនកាលពីឆ្នាំមុននេះ បានអនុម័តច្បាប់សន្ដិសុខជាតិរបស់ខ្លួន ដែលមានការរឹតត្បិតចំពោះតំបន់រដ្ឋបាលពិសេសមួយនេះ។

សំណួរសួរថា តើហេតុអ្វីក៏ពលរដ្ឋហុងកុងនាំគ្នាទិញផ្ទះនៅអង់គ្លេសកាន់តែច្រើនយ៉ាងដូច្នេះ?

ចម្លើយគឺដោយសារតែរដ្ឋាភិបាលអង់គ្លេសបានបើកភ្លើងបៃតងឲ្យពលរដ្ឋហុងកុងស្នើសុំទិដ្ឋាការស្នាក់នៅ និងអាចចូលសញ្ញាតិអង់គ្លេសបាន ហើយអង់គ្លេសរំពឹងថា នឹងមានពលរដ្ឋហុងកុងប្រហែល៣០ម៉ឺននាក់ ឬស្មើនឹង៤% នៃចំនួនប្រជាជនហុងកុងអាចនឹងប្រើប្រាស់ទិដ្ឋាការថ្មីដែលផ្ដល់ដោយអង់គ្លេសនៅរយៈពេល៥ឆ្នាំទៀត ហើយនាយករដ្ឋមន្ត្រីអង់គ្លេសក៏ធ្លាប់ប្រកាសដែរថា នឹងទទួលពលរដ្ឋហុងកុងឲ្យមករស់នៅអង់គ្លេសរហូតដល់៣លាននាក់ឯណោះ។ ការរឹតត្បិតតាមរយៈច្បាប់សន្ដិសុខជាតិរបស់រដ្ឋាភិបាលចិន មកលើទីក្រុងហុងកុងក៏ជាកត្តាចម្បងមួយដែរ ធ្វើឲ្យពលរដ្ឋហុងកុងគិតចង់ភៀសខ្លួនទៅរស់នៅអង់គ្លេស។ មួយវិញទៀត ប្រជាជនហុងកុងដែលមានប្រាក់ចំណូលមធ្យម កាន់តែច្រើនចង់ទៅរស់នៅអង់គ្លេសដោយខ្លួនឯង ដោយពួកគេរំពឹងថានឹងអាចរកចំណូលបានកាន់តែច្រើនជាងមុន។ 

អ្នកជំនាញភ្នាក់ងារអចលនវត្ថុនៅអង់គ្លេសបានបញ្ជាក់ថា និន្នាការទិញលំនៅដ្ឋាននៅអង់គ្លេសនេះ មានការកើនឡើងកាន់តែច្រើន រយៈពេល ៦ខែមកហើយ។

ធនាគាររបស់អាមេរិក រំពឹងថា ការផ្លាស់ប្ដូរទីលំនៅរបស់ពលរដ្ឋហុងកុងទៅកាន់អង់គ្លេស អាចនឹងធ្វើឲ្យមានលំហូរមូលធនប្រមាណ៣៦ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២១នេះ។

យ៉ាងណាក៏ដោយចុះ ប្រទេសចិនកាលពីពេលថ្មីៗនេះ បានប្រកាសថា ខ្លួនក៏លែងទទួលស្គាល់លិខិតឆ្លងដែនរបស់អង់គ្លេសដែលកាន់កាប់ដោយប្រជាជនទីក្រុងហុងកុងផងដែរ៕

None



អត្ថបទបន្ទាប់


ជប៉ុនកំពុងត្រៀមផ្អាកជំនួយអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសភូមា

ប្រទេសជប៉ុននៅថ្ងៃទី ២៥ កុម្ភៈ បានប្រកាសថា នឹងលែងផ្ដល់ជំនួយអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសភូមាតទៅទៀតហើយ ដោយការប្រកាសផ្អាកផ្ដល់ជំនួយនេះ គឺធ្វើឡើងប…

Thai Airways ខាតលុយជាង៥ពាន់លានដុល្លារនៅឆ្នាំ២០២០ខណៈបំណុលកំពុងវ័ណ្ឌក

Thai Airways ដែលក្រុមហ៊ុនអាកាចរណ៍ដ៏ធំរបស់ថៃ កំពុងត្រដាបត្រដួសជាមួយនឹងបំណុលវណ្ឌក និងកំពុងស្ថិតនៅក្នុងស្ថានភាពឈានទៅរកការក្ស័យធនផងដែរ។ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ