នាថ្ងៃពុធ លោក ដួង កំពុងដេកលក់ ស្រាប់តែដៃគូស្រីរបស់លោកស្រែកនៅពេលឃើញមនុស្សដែលមិនស្គាល់កំពុងនៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេ បម្រុងនឹងលួចទូរស័ព្ទដៃនិងកាបូបលុយ។
លោក ដួង ក៏ភ្ញាក់ឡើង និងចាប់ដៃស្ត្រីជាចោរនោះជាប់ ខណៈដែលស្ត្រីចោរនោះប៉ុនប៉ងរត់គេច។ កាសែត Fox 35 Orlando ក៏បានផ្សាយពីដំណឹងនេះដែរ កាលពីថ្ងៃព្រហស្បតិ៍។
ស្ត្រីជាចោរដែលលួចចូលបន្ទប់សណ្ឋាគារនោះ ឈ្មោះ នីកូល វ៉ាតឃីនស៍ អាយុ ៤០ឆ្នាំ ជាស្ត្រីអនាថាគ្មានផ្ទះសម្បែងនៅ។
នៅឯប៉ុស្តិ៍ប៉ូលិស គេរកឃើញថា ស្ត្រីជាចោរនោះមានរក្សាទុកគ្រឿងញៀននៅនឹងខ្លួន ហើយថែមទាំងព្យាយាមរត់គេចពីប៉ុស្តិ៍ប៉ូលិសទៀតផង។
អ្នកទេសចរណ៍ជនជាតិវៀតណាម និយាយថា ពួកគេមិននឹកស្មានថា ជួបប្រទះរឿងអីក៏ដូចក្នុងកុនបែបនេះឡើយ។
កាលពីខែមិថុនា ឆ្នាំទៅមិញ ជនជាតិអាមេរិកម្នាក់ ឈ្មោះ ជូលៀស ដ្រុតធើ បានចាក់សម្លាប់បុគ្គលិកក្រុមហ៊ុនទេសចរណ៍ជនជាតិវៀតណាម ២នាក់ នៅក្នុងសណ្ឋាគារមួយ នៅ Las Vegas រដ្ឋ Nevada ខណៈដែលជនជាតិអាមេរិកនោះប៉ុនប៉ងប្លន់ពួកគេ។ ក្រោយមក ជនជាតិអាមេរិកនោះត្រូវបានចាប់ខ្លួន និងកាត់ទោសប្រហារជីវិត ពីបទមនុស្សឃាត៕