វិស័យទេសចរណ៍

សណ្ឋាគារនៅជប៉ុន ត្រូវការកម្មករបរទេសជាច្រើន ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ


ប្រតិបត្តិករសណ្ឋាគារជប៉ុន គ្រោងនឹងជួលបុគ្គលិកបរទេសបន្ថែមទៀត នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ខណៈឧស្សាហកម្មនេះប្រឹងប្រែងបំពេញចន្លោះប្រហោងនៃការកាត់បន្ថយការងារក្នុងសម័យជំងឺកូវីដ-១៩ ចំពេលមានការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនូវវិស័យទេសចរណ៍នៅក្នុងប្រទេសនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យទេសចរណ៍
ដោយ

ក្រុមហ៊ុន Tokyo Resorts & Stays គ្រោងនឹងបង្កើនកម្លាំងពលកម្មបរទេសពីប្រហែល ១២០នាក់ទៅ៥៨០នាក់ នៅត្រឹមឆ្នាំ២០៣៣ និងបង្កើនប្រាក់បៀវត្សរ៍ពី៦% ក្នុងពេលបច្ចុប្បន្នដល់ប្រហែល៣០% ខណៈដែលក្រុមហ៊ុននេះបន្តបើករមណីយដ្ឋាន និងសណ្ឋាគារថ្មីៗបន្ថែមទៀត។

តម្រូវការកម្មករបរទេសនេះនឹងផ្អែកលើកម្មវិធីកម្មករជំនាញជាក់លាក់របស់ប្រទេសជប៉ុន។ ក្រុមហ៊ុនតូក្យូរីសតនេះ ធ្លាប់នាំយកកម្មករជំនាញមកពីប្រទេសហ្វីលីពីន និងមីយ៉ាន់ម៉ា ក្រោមក្របខណ្ឌនេះ ប៉ុន្តែឥឡូវក្រុមហ៊ុននេះគ្រោងនឹងសំឡឹងទៅប្រទេសផ្សេងទៀតដូចជាឥណ្ឌូនេស៊ី និងនេប៉ាល់ជាដើម ដោយផ្ដោតលើកម្មករជំនាញខាងចុងភៅ និងអ្នកបម្រើសេវា។

ចំណែកសណ្ឋាគារ Seibu Prince Hotels Worldwide គ្រោងនឹងជួលកម្មករបរទេស២០% បន្ថែមទៀតនៅឆ្នាំសារពើពន្ធ២០២៤ និងទទួលយកអ្នកហាត់ការបន្ថែមទៀតសម្រាប់មុខតំណែងពេញម៉ោង ហើយសណ្ឋាគារនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមទាំងប្រាក់ឧបត្ថម្ភការរស់នៅប្រចាំខែចំនួន១៣៦ដុល្លារ និងប្រាក់ឧបត្ថម្ភជិត៦៨០ដុល្លារជារៀងរាល់ឆ្នាំ សម្រាប់ការធ្វើដំណើរទៅលេងស្រុកកំណើតពីរដងក្នុងមួយឆ្នាំផងដែរ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Mori Trust បានព្យាករថា ភ្ញៀវទេសចរទៅលេងប្រទេសជប៉ុននឹងកើនឡើង៣៨% នៅឆ្នាំនេះ ដោយឡើងដល់ចំនួនជាង៣៤លាននាក់ ហើយទោះបីជាតម្រូវការកន្លែងស្នាក់នៅកើនឡើងក៏ដោយ ប៉ុន្តែសណ្ឋាគារមួយចំនួនមានចេតនាទុកបន្ទប់ឱ្យនៅទំនេរដោយសារខ្វះបុគ្គលិកបម្រើសេវាសម្រាប់ភ្ញៀវទេសចរទាំងនេះ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលចិន គ្រោងប្រើបំណុលសាធារណៈ ទិញដី ដែលទុកចោល ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ

ប្រទេសចិន គ្រោងប្រើមូលបត្របំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ ដើម្បីផ្ដល់មូលនិធិសម្រាប់ការទិញដីដែលទុកចោលពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជាប់គ…

តើកត្តាអ្វីនាំឱ្យមានការព្យាករថា ការបើកលក់គម្រោងអភិវឌ្ឍន៍អគារខុនដូថ្មីៗនៅក្រុងបាងកក នឹងធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២៤ នេះ?

ក្រុមហ៊ុន ខូលីយ័រ ថៃលែន (Colliers Thailand) ដែលជាសាខានៃក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យកាដាណា ខូលីយ័រ (Colliers) បានព្យាករថា ការបើក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ