អ្នកឧកញ្ញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ នេះ សមាគមនអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានកំណត់គោលដៅ និងផែនការសំខាន់ៗជាច្រើន ដើម្បីជំរុញការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា ដែលរួមមាន បន្តពង្រឹងកិត្យានុភាព និងតួនាទីដ៍សំខាន់របស់សមាគមដល់អ្នកអភិវឌ្ឍវិស័យសំណង់ក្នុងស្រុក និងអន្តរជាតិ។
លើកកម្ពស់យន្តការភាពជាដៃគូជាមួយរាជរដ្ឋាភិបាល និងផ្នែកឯកជនរបស់សមាគមជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បី ជំរុញល្បឿននៃការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា, បន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាល ស្របតាមគោលនយោបាយលើកកម្ពស់កម្រិតជីវភាពប្រជាជនមានចំណូលទាប និងមធ្យមតាមរយៈការផ្គត់ផ្គង់លំនៅដ្ឋានតម្លៃទាបនៃគម្រោងអភិវឌ្ឍរបស់សមាជិកសមាជិកា និងបន្តរៀបចំធុរកិច្ចផ្សេងៗទៀតជាដើម។ លើសពីនេះ ឧត្តមភាពនៃសមិទ្ធផលថ្មីៗរបស់សមាគម និងបន្តកៀរគរអ្នកវិនិយោគទាំងក្នុងស្រុក និងអន្តរជាតិ ចូលរួមកម្លាំងជាមួយសមាគមស្របតាមគោលដៅអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជាប្រកបដោយចីរភាពផងដែរ។
សូមជម្រាបថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា គឺជាស្ថាប័នមួយប្រមូលផ្តុំទៅដោយអ្នកវិនិយោគ អ្នកអភិវឌ្ឍគ្រាក់ៗ ល្បីៗ ដែលបាននិងកំពុងអភិវឌ្ឍន៍គម្រោងអគារទំនើបៗ បុរីលំនៅឋាន ផ្ទះល្វែង ខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប និងសំណង់អគារផ្សេងៗជាច្រើនទៀត៕