វិស័យធានារ៉ាប់រង

តើវិស័យធានារ៉ាប់រងត្រូវមានភាពបត់បែនយ៉ាងណា ខណៈស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់បែបនេះ?


វិស័យធានារ៉ាប់រង គឺជាផ្នែកមួយនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ ដែលបានដើរតួនាទីក្នុងការដើរកៀរគរទុនដែលលើស ទៅចាក់បញ្ចូលទៅវិនិយោគនៅក្នុងវិស័យផ្សេងៗទៀត ដែលកំពុងត្រូវការធនធានហិរញ្ញវត្ថុ ហើយ វិស័យធានារ៉ាប់រងបានដើរតួនាទីសំខាន់ គឺជាសំណាញ់សុវត្ថិភាពសម្រាប់ការពារនៅពេលមានហានិភ័យផ្សេងៗបានកើតមានឡើងផងដែរ។
ហេតុអ្វី វិស័យធានារ៉ាប់រងកម្ពុជានៅមានឱកាសរីកចម្រើនខ្ពស់?

បើតាមអ្នកជំនាញក្នុងវិស័យធានារ៉ាប់រង អះអាងថា កម្រិតនិងតួនាទីរបស់វិស័យធានារ៉ាប់រង គឺដើរទន្ទឹមគ្នាទៅនឹងសេដ្ឋកិច្ចសកលទាំងមូល ពោលគឺ កាលណាសេដ្ឋកិច្ចរីកចម្រើន វិស័យធានារ៉ាប់រងក៏រីកចម្រើន ហើយនៅពេលសេដ្ឋកិច្ចជួបវិបត្តិ វិស័យធានារ៉ាប់រងក៏ជួបនូវបញ្ហាផងដែរ ដែលនាំឱ្យវិស័យនេះត្រូវមានភាពបត់បែនឱ្យទាន់សភាពការ ដើម្បីរក្សាបាននូវភាពរីកចម្រើន។

លោក ស៊ាន ធនិន នាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រង Forte ប្រចាំប្រទេសឡាវ បានបង្ហាញនូវគំនិតសុទិដ្ឋិនិយម ចំពោះវិស័យធានារ៉ាប់រងនៅប្រទេសកម្ពុជា ក៏ដូចជាប្រទេសឡាវ នឹងនៅតែបន្តមានការរីកចម្រើននៅក្នុងឆ្នា២០២៣នេះ បើទោះបីបច្ចុប្បន្នកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដែលកំពុងរង្គោះរង្គើយ៉ាងណាក្តី។ ទោះយ៉ាងណាក៏ដោយចុះ ការរីកចម្រើននេះក៏ស្ថិតក្នុងកម្រិតមួយនៃភាពមិនច្បាស់លាស់របស់ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នផងដែរ។

លោក បានអះអាងថា ការរីកចម្រើនៃវិស័យធានារ៉ាប់រង គឺដើរស្របគ្នានឹងការរីកលូតលាស់របស់វិស័យសេដ្ឋកិច្ចទាំងមូល ជាក់ស្តែង បើមើលតាមការព្យាករពីកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី គឺមានកំណើនចន្លោះពី ៤% ទៅ ៥% នៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុន មានការធ្លាក់ចុះបន្តិចមែន ប៉ុន្តែនៅតែមានកម្រិតខ្ពស់បើធៀបនឹងតំបន់ដទៃទៀត។ ដូចនេះ វិស័យធានារ៉ាប់រងនៅក្នុងតំបន់អាស៊ី រួមទាំងកម្ពុជា គឺប្រាកដណាស់នឹងមានជួបប្រទះនូវផលប៉ះពាល់ផងដែរ ដោយមិនអាចមានកំណើនខ្ពស់ដូចមុននោះទេ ក៏ប៉ុន្តែនៅតែអាចរក្សាខ្លួនឯងបានល្អ និងរីកចម្រើនក្នុងកម្រិតណាមួយ ទៅតាមការបត់បែនរបស់ផលិតផលសេវាកម្ម នៃរបត់នៃការប្រែប្រួលសេដ្ឋកិច្ចដែលកំពុងជួបប្រទះ។ នេះបើតាមលោក ស៊ាន ធនិន នាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រង Forte ប្រចាំប្រទេសឡាវ។

ជុំវិញស្ថានភាពវិស័យធានារ៉ាប់រងនេះដែរ លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte យល់ឃើញថា ភាពមិនច្បាស់លាស់នៃស្ថានភាពពិភពនាពេលបច្ចុប្បន្ន បានធ្វើឱ្យវិស័យធានារ៉ាប់រងក្នុងឆ្នាំ២០២៣នេះ នឹងជួបប្រទះនូវបញ្ហាប្រឈមច្រើន ដូចជាតម្លៃធានារ៉ាប់រងបន្តកើនឡើងខ្ពស់ និងការកាត់បន្ថយការចំណាយរបស់អតិថិជនមួយចំនួនដោយសារបញ្ហាអតិផរណាជាដើម។ ទោះយ៉ាងណា អ្នកជំនាញរូបនេះ នៅតែមានសុទិដ្ឋិនិយម ខ្ពស់ចំពោះវិស័យធានារ៉ាប់រងនៅកម្ពុជាក្នុងការបន្តរីកចម្រើនបន្ថែមទៀត។

បើតាម លោក យក់ ចំរើនឫទ្ធិ នៅឆ្នាំ២០២២ ក្រុមហ៊ុនធានារ៉ាប់រង Forte មានផ្តោបក្តាប់ចំណែកទីផ្សារប្រមាណ៤៥% ក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងទូទៅទាំង១៨ ក្រុមហ៊ុន៕




អត្ថបទបន្ទាប់


ស្វាគមន៍ការវិលត្រឡប់មកវិញររបស់ប្រេងម៉ាស៊ីនលំដាប់ថ្នាក់ពីភពលោក SHELL មកកាន់ប្រទេសកម្ពុជា, ក្រុមហ៊ុន World Bridge Trading ប្រកាសបើកសម្ពោធជាផ្លូវការនៅផលិតផលប្រេងម៉ាស៊ីន SHELL

ប្រេងម៉ាស៊ីន SHELL ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩០៧ មកម្លេះ ហើយបច្ចុប្បន្ននេះ SHELL បានកំពុងតែមានវត្តមាននៅ ៧០ប្រទេសទូទាំងពិភពលោក ហើយប…

ប្រាក់ចំណេញរបស់អេស៊ីលីដាសម្រេចបាន ១៨១លានដុល្លារនៅឆ្នាំ២០២២ ដោយសារកត្តាកត្តាអ្វីខ្លះ?

ភាពល្អដ៏ល្អប្រសើរនៃសេដ្ឋកិច្ចកម្ពុជាក្រោយការបើកប្រទេសឡើងវិញពីវិបត្តិកូវីដ១៩ បានជំរុញឲ្យការធ្វើប្រតិបត្តិការក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ