វិធានការ​រាជរដ្ឋាភិបាល​លើ​អ្នករកស៊ីលក់​ផលិតផល​តាម​អនឡាញ

សម្តេច ហ៊ុន សែន ព្រមានចាត់វិធានការលើអ្នកឡាយលក់ផលិតផលតាមអនឡាញ ស្លៀកពាក់ស៊ិចស៊ី ជ្រុលនិយម


ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានព្រមានថា នឹងចាត់វិធានការចំពោះ អ្នកដែលផ្សព្វផ្សាយលក់ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់ស៊ិចស៊ី ជ្រុលនិយម ហើយធ្វើការផ្សព្វផ្សាយ(Live)លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ដែលនេះក៏ជាការប៉ះពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរយើងផងដែរ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
ដោយ

សម្តេច ហ៊ុន សែន អះអាង​ដូច្នេះ នៅ​ក្នុង​ឱកាស សម្តេច អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​»​កាលពី​ថ្ងៃ​ទី ១៧ ខែកុម្ភៈ ឆ្នាំ​២០២០​។

បន្ថែម​ពី​នេះ​ទៀត នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ ធ្វើ​ការងារ​ក្នុង​បទល្មើស​បច្ចេកវិទ្យា​ដើម្បី​ពិនិត្យ​មើល និង​ចាត់វិធានការ​រាល់​វី​ដេ​អូ​អាសអាភាស​របស់​ស្ត្រី​ខ្មែរ​មួយ​ចំនួន ដែល​បាន​ថត និង​បែកធ្លាយ​ដោយ​ខ្លួនឯង ដែល​មាន​តាម​វេ​ប​សាយ​មួយ​ចំនួន ព្រោះ​នេះ ពិតជា​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិត្តិយស និង​សីលធម៌​របស់​ស្ត្រី​ខ្មែរ ហើយ​ណាមួយ​កម្ពុជា​ក៏​គ្មាន​ច្បាប់​ឲ្យ​ធ្វើ​បែប​នោះ​ឡើយ​។

បើ​តាម សម្តេច ហ៊ុន សែន បច្ចុប្បន្ន ស្ត្រី​បាន​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​ជា​ច្រើន​ក្នុង​វិស័យ​ផ្សេង​ៗ ដូច​ជា​វិស័យ​សុខាភិបាល, វិស័យ​សេវាកម្ម ដូច​ជា​ធនាគា សណ្ឋាគារ​, ភោ​ជនី​ដ្ឋា​ន និង​គ្រូបង្រៀន រួម​ទាំង​វិស័យ​យោធា​ផង​ដែរ​។

លើស​ពី​នេះ​ទៀត សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​មានការ​បង្កើន​សមត្ថភាព​មន្ត្រីរាជការ​ស៊ី​វិល ជា​ស្ត្រី​តាម​ការ​បណ្តុះបណ្តាល​សមត្ថភាព ដើម្បី​ឲ្យ​ស្ត្រី​បាន​កាន់​តួនាទី​ផ្សេង​ៗ​ក្នុង​ក្រសួង​ស្ថាប័ន ដើម្បី​ឲ្យ​ចំនួន​ស្ត្រី​មានការ​កើន​ឡើងជា​បន្តបន្ទាប់​ទៀត​៕

None



អត្ថបទបន្ទាប់


វិនិយោគិនក្នុងផ្សារមូលបត្រកម្ពុជា អាចភ្ជាប់គណនីជួញដូរជាមួយអេស៊ីលីដាទាន់ចិត្តបានហើយ!

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រឈានមុខគេមួយនៅកម្ពុជា បានប្រកាសនៅថ្ងៃនេះថា វិនិយោគិនទាំងអស់ ដែលមានគណនីជួញដូរនៅអេស៊…

សមាគម​រោងចក្រ​កាត់ដេរ​​ "ខកចិត្តខ្លាំង"​ចំពោះ​អឺរ៉ុប​ដែល​ដក​ផ្នែកខ្លះ​នៃ​ EBA ពីកម្ពុជា

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅកាត់ GMAC នៅថ្ងៃចន្ទ​នេះ បាន​និយាយថា ខ្លួន​មាន​​មាន​ការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ការសម្រេចរបស់​សហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ