លោក គ្រីស្នា ស្រ៊ីនីវ៉ាសាន (Krishna Srinivasan) ប្រធាននាយកដ្ឋានអាស៊ី និងអាស៊ីប៉ាស៊ីហ្វិករបស់ IMF បានលើកឡើងថា សម្ពាធអតិផរណាដែលកំពុងកើនឡើងនៅអាស៊ី នៅមានកម្រិតមធ្យម បើធៀបនឹងតំបន់ផ្សេងទៀតក្នុងពិភពលោក ប៉ុន្តែការកើនឡើងតម្លៃសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ នៅក្នុងប្រទេសជាច្រើនបានរុញច្រាន អតិផរណាឱ្យលើសពីកំរិតគោលដៅរបស់ធនាគារកណ្តាលនីមួយៗដែលបានកំណត់ទុក។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ ប្រទេសមួយចំនួនត្រូវចាប់ផ្តើមដំឡើងអត្រាការប្រាក់ឱ្យបានឆាប់រហ័ស ដោយសារអតិផរណាកំពុងពង្រីកខ្លួនធំឡើងៗហើយ ទោះបីមិនទាន់ដល់អត្រាខ្ពស់បំផុតក៏ដោយ។ ទំនិញចាំបាច់បាននិងកំពុងកើនតម្លៃ នេះនៅមិនទាន់រាប់បញ្ចូលអាហារ និងថាមពលដែលកំពុងរងអសន្តិសុខនោះទេ។
បើតាមការអង្កេតរបស់អ្នកជំនាញរូបនេះ ប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ីមួយចំនួន បានជួបនូវលំហូរចេញមូលធនដ៏ច្រើនសម្បើម បើធៀបនឹងកាលពីឆ្នាំ២០១៣។ ជាក់ស្តែង ចាប់ពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែនឡើង ប្រទេសឥណ្ឌាមានលំហូរចេញមូលធន គិតជាទឹកប្រាក់អស់ជាង២៣ពាន់លានដុល្លាររួចហើយ។ លំហូរស្រដៀងគ្នានេះ បញ្ហានេះ ក៏កំពុងកើតឡើងនៅប្រទេសកូរ៉េខាងត្បូង និងដែនកោះតៃវ៉ាន់ផងដែរ។
ការរឹតបន្ដឹងលក្ខខណ្ឌរូបិយវត្ថុនឹងធ្វើឲ្យមានសម្ពាធហិរញ្ញវត្ថុកាន់តែអាក្រក់ នៅក្នុងប្រទេសអាស៊ីមួយចំនួន ហើយក៏បានដាក់កម្រិតលើវិសាលភាពសម្រាប់អ្នករៀបចំគោលនយោបាយ ដើម្បីទប់ស្កាត់សេដ្ឋកិច្ចដែលជួបវិបត្តិកូវីដ១៩ ដែលមានការចំណាយសារពើពន្ធយ៉ាងច្រើន។
យ៉ាងណាមិញ បើមើលទៅលើ ចំណែកនៃទំហំបំណុលសរុបរបស់តំបន់អាស៊ី ធៀបនឹងបំណុលសរុបរបស់សកលលោក គឺមានការកើនឡើងពី ២៥% នៅមុនពេលមានវិបត្តិហិរញ្ញវត្ថុសកល ទៅដល់ ៣៨% នៅក្រោយវិបត្តិកូវីដ១៩។ ប្រការនេះ នឹងបង្កើនភាពងាយរងគ្រោះសម្រាប់តំបន់អាស៊ី ចំពោះការផ្លាស់ប្ដូរនូវលក្ខខណ្ឌហិរញ្ញវត្ថុសកល។ នេះបើតាមការគូសបញ្ជាក់ពីអ្នកជំនាញរបស់ IMF ។
បន្ថែមពីនេះ ប្រទេសមួយចំនួននៅអាស៊ី ក៏ប្រហែលជាត្រូវប្រើវិធានការដូចជា អន្តរគមន៍ការប្ដូរប្រាក់បរទេស និងការគ្រប់គ្រងមូលធន ដើម្បីទប់ទល់នឹងលំហូរចេញនៃមូលនិធិរបស់ខ្លួនផងដែរ៕
មន្ត្រី IMF ប្រចាំតំបន់រូបនេះកត់សម្គាល់ទៀតថា កំរិតបំណុលនៅអាស៊ីបានកើនខ្លាំងរួចមកហើយ ពោលគឺឡើងពីអត្រា២៥%អំឡុងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ មកដល់៣៨% អំឡុងពេលក្រោយកូវីដ១៩។ ប្រការនេះកំពុងបង្កើនភាពងាយរងគ្រោះសម្រាប់តំបន់ ក្នុងករណីមានការផ្លាស់ប្តូរលក្ខខណ្ឌហិរញ្ញវត្ថុពិភពលោក។
នៅចុងក្រោយ អ្នកជំនាញបានផ្តល់ជាអនុសាសន៍ថា ប្រទេសមួយចំនួននៅអាស៊ី ប្រហែលជាត្រូវប្រើវិធានការចំបាច់មួយចំនួនដើម្បីបញ្ចៀសវិបត្តិដូចជា ការអន្តរាគមន៍របស់រដ្ឋដើម្បីប្តូរនិងប្រមូលរូបិយបណ្ឌបរទេស និងការគ្រប់គ្រងមូលធនដើម្បីទប់ទល់លំហូរចេញ៕