ប្រយ័ត្នទិញចំអាល់កុលក្លែងក្លាយ!

មុននឹងទិញអាល់កុលលាងដៃ សូមអានការណែនាំនេះពីក្រសួងពាណិជ្ជកម្ម!


ក្នុងកាលៈទេសៈ ដែលប្រជាពលរដ្ឋទាំងអស់ កំពុងតែត្រូវការចាំបាច់នូវផលិតផលអាល់កុល ប្រើប្រាស់សម្រាប់លាងសំអាតដៃ និងដើម្បីដើម្បីសម្លាប់មេរោគ ពិសេសមេរោគកូវីដ១៩។ ក្រសួងពាណិជ្ជកម្មសង្កេតឃើញថា មានអាជីវករមួយចំនួនបានលួចនាំចូល និងចែកចាយនូវផលិតផលអាល់កុលក្លែងក្លាយជាច្រើន ដែលមិនមានស្លាកសញ្ញា និងប្រភពច្បាស់លាស់។នេះបើយោងតាមសេចក្តីណែនាំពីក្រសួងពាណិជ្ជកម្ម។
មុននឹងទិញអាល់កុលលាងដៃ សូមអានការណែនាំនេះពីក្រសួងពាណិជ្ជកម្ម!(រូបភាព៖www.likermedia.com)
ដោយ

តាម​រយៈ​ការ​អង្កេត​របស់​មន្ត្រី​ជំនាញ និង​យោង​ទៅ​លើ​លទ្ធផល​វិភាគ​របស់​មន្ទីរពិសោធន៍​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​រក​ឃើញ​ថា អាល់កុល​ដែល​បាន​និង​កំពុង​ចរាចរ​លើ​ទីផ្សារ​ទាំងនោះ ភាគច្រើន​មិនមែន​ជា​អាល់កុល​ធម្មតា (​អេ​ទីល​អាល់កុល​) ដែល​មានមុខ​ងារ​ប្រើប្រាស់​សម្រាប់​គោលបំណង​លាង​សំអាត​ដៃ បង្ការ​ការ​ចំលង​មេរោគ​ទេ ប៉ុន្តែ​គឺជា​សា​ធាតុ​មេតា​ណុ​ល ដែល​មាន​បរិមាណ​ខ្ពស់​រហូត​ដល់​៨០% ដែល​សារធាតុ​នេះ​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក និង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ជា​ពិសេស​អាច​ប៉ះពាល់​ដល់​ការ​មើលឃើញ​របស់​ភ្នែក​។ មន្ទីរពិសោធន៍​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​បន្ថែម​ទៀត​ថា សារធាតុ​មេតា​ណុ​ល​នេះ អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត ប្រ​សិន​យក​វា​ទៅ​ប្រើប្រាស់​លាយ​ជាមួយ​ភេសជ្ជៈ​និង​គ្រឿង​ស្រវឹង​ផ្សេង​ៗ​។

ហេតុ​ដូចនេះ ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​នូវ​វិធានការ​០២ ដើម្បី​ទប់ស្កាត់​នូវ​ចែកចាយ​អាល់កុល​នោះ​ក្លែងក្លាយ​ទាំងនោះ​បន្ត​ទៀត​។ វិធានការ​ទី​១ គឺ​ផលិតផល​អាល់កុល ដែល​នាំ​ចូល​និង​ចែកចាយ ត្រូវ​ដាក់​ស្លាក​សញ្ញា​ប្រភព អា​ស័​យ​ដ្ឋា​ន​អ្នក​ចែកចាយ ឈ្មោះ​ផលិតផល ព្រមទាំង​កម្រិត​ជាតិ​អាល់កុល ដែល​គិត​ជា​ភាគរយ​។​វិធានការ​ទី​២ ពលរដ្ឋ​ទាំងអស់​ត្រូវ​បញ្ឈប់​ការ​ទិញ​និង​ចែកចាយ​ផលិតផល​អាល់កុល ដែល​គ្មាន​ស្លាក​សញ្ញា និង​គ្មាន​ប្រភព​ច្បាស់លាស់​ទាំងនោះ​។ ហើយ​ប្រសិនបើ​នៅ​តែ​បន្ត​ចែកចាយ​ផលិត​អាល់កុល​ក្លែងក្លាយ​ទាំងនោះ​ទៀត ក្រសួង​នឹង​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅវៀតណាម ទ្រព្យ​សម្បត្តិ​របស់​មហា​សេដ្ឋី​ភាគ​ច្រើន​បាន​ថមថយ​​ចុះ លើកលែង​តែ​មហា​សេដ្ឋីនី​ម្នាក់​នេះប៉ុណ្ណោះ!

ព័ត៌មាន
បញ្ជីឈ្មោះមហា​សេដ្ឋីលើ Forbes ចេញផ្សាយខែមីនា ឆ្នាំ​២០២០ បាន​បង្ហាញពី​ការ​ថមថយចុះ​នៃ​ទ្រព្យ​សម្បត្តិ​​​មហា​សេដ្ឋី​វៀតណាម ខណៈនាយិកា​ប្រតិប…

មន្ត្រីជាន់ខ្ពស់សំណង់៖ សេដ្ឋកិច្ចសកល នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរពីបញ្ហាកូវីដ១៩ ប៉ុន្តែវិស័យសំណង់កម្ពុជានៅតែមានសកម្មភាព

ព័ត៌មាន
នៅក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០២០ នេះ វិស័យសំណង់កម្ពុជានៅតែបង្ហាញពីកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ជាក់ស្តែងតាមរបាយការណ៍ក្រសួងរៀបចំដែនដី ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ