សេដ្ឋកិច្ចពិភពលោក

IMF ព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមានកំណើនទាប និងបំណុលខ្ពស់


លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) នាយកគ្រប់គ្រងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានកាលពីថ្ងៃទី២៤ ខែតុលា ថា សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ធ្លាក់ចូលក្នុងកំណើនទាប និងបំណុលកើនឡើងខ្ពស់ ដែលនឹងធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសនានាសល់ធនធានកាន់តែតិចជាងមុនសម្រាប់ជួយឱ្យពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង និងកាន់តែពិបាកដោះស្រាយបញ្ហាប្រឈមនានាដូចជាបម្រែបម្រួលអាកាសធាតុជាដើម។ នេះបើយោងតាមការចផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សេដ្ឋកិច្ចពិភពលោក
ដោយ

នាសន្នីទសារព័ត៌មានអំឡុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) នាយកគ្រប់គ្រងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានថា សេដ្ឋកិច្ចពិភពលោកប្រឈមហានិភ័យសម្រេចបានកំណើនយឺត និងបំណុលកើនឡើងខ្ពស់ ហើយកត្តានេះនឹងធ្វើឱ្យពលរដ្ឋមិនពេញចិត្តកាន់តែខ្លាំង។

កិច្ចប្រជុំនេះបានផ្ដោតសំខាន់លើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ។ អតិផរណាហក់ឡើងខ្ពស់ក្រោមការដឹកនាំរបស់ប្រធានាធិបតី ចូ បៃឌិន បានធ្វើឱ្យអ្នកបោះឆ្នោតកាន់តែច្រើនងាកទៅគាំទ្របេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ ដែលជាលទ្ធផលអាចនឹងនាំទៅរកយុគសម័យថ្មីនៃគោលនយោបាយពាណិជ្ជកម្មគាំពារនិយម និងការបង្កើនបំណុលថ្មីរាប់ទ្រីលានដុល្លាររបស់រដ្ឋាភិបាលអាម៉េរិក។

លោកស្រី គ្រីស្តាលីណា ចចជីវ៉ា បានធ្វើការកត់សម្គាល់ថា ការមិនពេញចិត្តរបស់ពលរដ្ឋមិនមែនកើតមានតែនៅសហរដ្ឋអាម៉េរិកនោះទេ ពោលគឺកើតមាននៅទូទាំងពិភពលោក ថ្វីបើសេដ្ឋកិច្ចបានបង្ហាញភាពធន់ ទោះមានការគំរាមកំហែងពីសង្គ្រាម តម្រូវការធ្លាក់ចុះនៅក្នុងប្រទេសចិន និងផលប៉ះពាល់នៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុក៏ដោយ។

ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះបានបញ្ចេញរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចថ្មីរបស់ខ្លួនដោយបង្ហាញថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនឹងធ្លាក់ចុះបន្តិចពី៣,២%នៅឆ្នាំនេះមកនៅត្រឹម៣,១% នៅឆ្នាំ២០២៩ បើធៀបនឹង៣,៨% នៅអំឡុងឆ្នាំ២០០០-២០១៩ ខណៈដែលកម្លាំងសេដ្ឋកិច្ចបច្ចុប្បន្នរបស់សហរដ្ឋអាម៉េរិក ចុះខ្សោយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាម ដាក់គោលដៅអភិវឌ្ឍន៍ខ្លួនឱ្យទៅជាមជ្ឈមណ្ឌល blockchain នៅអាស៊ាន

បច្ចុប្បន្នសិង្ហបុរី និងថៃ ជាមជ្ឈមណ្ឌលនៃចរាចរណ៍កម្មវិធី blockchain ដ៏សកម្ម ដែលមានទំហំរហូតដល់ជាង១០០ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ ប៉ុន្តែន…

ឥណ្ឌូនេស៊ី ជាប្រទេសនៅអាស៊ានមួយទៀតហើយ ដែលចង់ចូលជាសមាជិក BRICS

ក្រសួងការបរទេសឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញពីបំណងចង់ចូលរួមជាសមាជិកជាមួយក្រុមប្រទេសមានសេដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ