វិស័យសេដ្ឋកិច្ច

ហេតុអ្វីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្លុក BRICS នៅឥណ្ឌា មានសារៈសំខាន់ខ្លាំងក្នុងគ្រាសង្គ្រាមអ៊ីរ៉ង់ មិនទាន់រលត់?


ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្លុក BRICS ​បានជួបប្រជុំគ្នានៅក្នុងប្រទេសឥណ្ឌា ខណៈដែលសង្គ្រាមអ៊ីរ៉ង់ និងវិបត្តិថាមពលពិភពលោកបានបង្កើនភាពតានតឹងក្នុងប្លុកប្រទេស BRICS។ ប្រទេសឥណ្ឌា បានអំពាវ​នាវយ៉ាង​ទទូចធ្វើយ៉ាងណាឱ្យអ៊ីរ៉ង់អនុញ្ញាតឱ្យ​កប៉ាល់​នានាឆ្លង​កាត់ច្រកសមុទ្រ Hormuz ដោយ​សុវត្ថិភាព ខណៈដែលអ៊ីរ៉ង់ ជំរុញឱ្យប្លុក​ប្រទេស BRICS ចេញ​មុខថ្កោលទោសសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលជុំវិញការវាយប្រហារលើទីក្រុងតេអេរ៉ង់។
ប្លុក BRICS
ដោយ

ហើយអ្វីដែលជាការកត់សម្គាល់ កិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេស BRICS នេះធ្វើឡើង ស្របពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងទស្សនកិច្ចនៅប្រទេសចិន។

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្លុក BRICS នៅប្រទេសឥណ្ឌាមានសារៈសំខាន់ណាស់ ពីព្រោះប្រទេសជាសមាជិកនៃប្លុកប្រទេស BRICS មានការខ្វែងគំនិតគ្នាជុំវិញបញ្ហាសង្គ្រាមអ៊ីរ៉ង់។ ឥណ្ឌា កំពុងព្យាយាមរក្សាតុល្យភាពទំនាក់ទំនងការទូតរបស់ខ្លួនជាមួយប្រទេសអ៊ីរ៉ង់ អេមីរ៉ាតអារ៉ាប់រួម អ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកក្នុងពេលតែមួយ។
សូមបញ្ជាក់ថា ប្លុកប្រទេស BRICS រួមមានសមាជិកដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប អេត្យូពី និងឥណ្ឌូនេស៊ី។ ប្រទេសទាំងនេះកំពុងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខ ការផ្គត់ផ្គង់ថាមពល និងនយោបាយពិភពលោក មុនកិច្ចប្រជុំកំពូល នៃប្លុកប្រទេស BRICS ធ្វើឡើងនៅខែកញ្ញា ចុងឆ្នាំនេះ។
សង្គ្រាមអ៊ីរ៉ង់ កំពុងបង្កប៉ះពាល់ដល់ប្រទេសសមាជិកជាច្រើននៃប្លុក BRICS ពីព្រោះរហូតដល់ទៅប្រមាណ២០% ប្រេងឥន្ធនៈ និងរហូតដល់ទៅប្រមាណ៣០% នៃឧស្ម័នរបស់ពិភពលោកត្រូវដឹកឆ្លងកាត់ទីនេះ។ ការហក់ឡើងថ្លៃប្រេង និងការរាំងស្ទះការដឹកជញ្ជូនតាមកប៉ាល់កំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងពិភពលោក។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្លុក BRICS នៅឥណ្ឌា នេះក៏កំពុងទាក់ទាញការចាប់អារម្មណ៍ផងដែរ ព្រោះវាកំពុងកើតឡើងក្នុងពេលដំណាលគ្នាជាមួយនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិនសម្រាប់ការចរចាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលធ្វើឱ្យលោក វ៉ាង យី អវត្តមានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្លុក BRICS នៅឥណ្ឌានេះ៕

ដោយ: តែម សុខុម, រូបភាពឯកសារ




អត្ថបទបន្ទាប់


កំណើនបច្ចេកវិទ្យា និងវិបត្តិប្រេងឥន្ធនៈ បានក្លាយជាកត្តាកំណត់ពីរផ្សេងគ្នាសម្រាប់សេដ្ឋកិច្ចអាស៊ី

ប្រទេសកូរ៉េខាងត្បូង បានរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិថាមពលសកល ដែលជំរុញឱ្យមន្ត្រីបានណែនាំឱ្យពលរដ្ឋសន្សំសំចៃថាមពល ទម្លាក់ការព្យាករកំណើន និ…

SDF បានចូលរួមចែករំលែកបទពិសោធ និងស្វែងយល់ការអនុវត្តល្អៗពីប្រទេសក្នុងតំបន់អាស៊ាន និងអឺរ៉ុប

ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ SDF បានដឹកនាំក្រុមការងារចូលរួមក្នុងសិក្ខាសាលា “Closing the Gap Workshop 2026” ដែលបានប្រារព្ធឡើងនៅទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ