វិស័យសេដ្ឋកិច្ច

តើវៀតណាម ធ្វើកំណែទម្រង់ស៊ីជម្រៅអ្វីខ្លះ ដើម្បីឈានទៅសម្រេចមហិច្ឆតាស្រូបទាញការវិនិយោគបរទេសឱ្យបានដល់ ៣០% នៃ GDP នៅត្រឹមឆ្នាំ២០៤៥?


ប្រទេសវៀតណាម ដែលមានប្រជាជនសរុបប្រមាណ១០០លាននាក់កំពុងដាក់ចេញកំណែទម្រង់ទ្រង់ទ្រាយធំជាច្រើន ដើម្បីទាក់ទាញវិនិយោគបរទេស ដែលមានគុណភាពខ្ពស់ និងសម្រេចគោលដៅឱ្យវិស័យវិនិយោគបរទេសរួមចំណែករហូតដល់ទៅប្រមាណ ៣០% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅត្រឹមឆ្នាំ២០៤៥។ នេះបើយោងតាមសេចក្តីសម្រេចថ្មីរបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលចុះហត្ថលេខាដោយមេដឹកនាំកំពូលលោក តូ ឡឹម។
វិស័យសេដ្ឋកិច្ច
ដោយ

យោងតាមសេចក្តីសម្រេចថ្មីរបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានបង្ហាញ​ថា វៀតណាម មានមហិច្ឆតាស្រូបទាញការវិនិយោគបរទេសឱ្យបានដល់ ៣០% នៃ GDP នៅត្រឹមឆ្នាំ២០៤៥ ដោយ​ចាត់ទុកវិស័យវិនិយោគបរទេសជាកម្លាំងសេដ្ឋកិច្ចដ៏សំខាន់មួយ និងផ្តល់ឱកាសប្រកួតប្រជែងស្មើភាពជាមួយវិស័យសេដ្ឋកិច្ចដទៃទៀត។​ នេះបើយោងតាមការចុះផ្សាយរបបស់សារព័ត៌មានវៀតណាម “ទួយ ត្រេ” (Tuoi Tre)។

ដើម្បីសម្រេចគោលដៅដ៏មហិច្ឆតានេះ រដ្ឋាភិបាលវៀតណាម គ្រោងធ្វើកំណែទម្រង់ជាច្រើនរួមមានការកែលម្អបរិយាកាសធុរកិច្ច ធានាសិទ្ធិកម្មសិទ្ធិបញ្ញា ការពារទុនវិនិយោគ និងបង្កើតប្រព័ន្ធច្បាប់ដែលមានតម្លាភាព និងស្ថិរភាពជាងមុន​ផងដែរ។ សម្រាប់រយៈពេលពីឆ្នាំ២០២៦-២០៣០ វៀតណាមមានគោលដៅទាក់ទាញទុនវិនិយោគបរទេសថ្មីៗ​ឱ្យ​បានចន្លោះពី២០០ពាន់លានដុល្លារទៅ៣០០ពាន់លានដុល្លារ ឬស្មើនឹង៤០ទៅ៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ជាមួយគ្នានេះ វៀតណាម ក៏កំពុងផ្តោតលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យា​កម្រិតខ្ពស់ដូចជាបន្ទះឈីប, បញ្ញាសិប្បនិម្មិត AI, ទិន្នន័យធំ ឬ Big Data, Cloud Computing, Internet, Blockchain, បច្ចេកវិទ្យាថាមពលស្អាត និងឧស្សាហកម្មបៃតងជាដើម។ រដ្ឋាភិបាលវៀតណាម ក៏គ្រោងបង្កើតយន្តការពិសេសសម្រាប់គម្រោងវិនិយោគយុទ្ធសាស្ត្រធំៗ បង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ពាណិជ្ជកម្មសេរី តំបន់បច្ចេកវិទ្យាកម្រិតខ្ពស់ និងមជ្ឈមណ្ឌលនវានុវត្តន៍ ដើម្បីទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខពីជុំវិញពិភពលោក។ក្រៅពីនេះវៀតណាម ក៏ផ្តោតលើការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញខ្ពស់ ការទាក់ទាញអ្នកមានទេពកោសល្យ និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រដល់ការវិនិយោគរយៈពេលវែង។

តាមផែនការ​នេះនៅឆ្នាំ២០៤៥ វិស័យវិនិយោគបរទេសត្រូវបានរំពឹងថា នឹងរួមចំណែករហូត​ដល់​ទៅ​ប្រមាណ៣០% នៃ GDP និង២៥% នៃទុនវិនិយោគសរុបផ្នែកសង្គម ខណៈវៀតណាមមានមហិច្ឆតាក្លាយជាប្រទេសអភិវឌ្ឍន៍ ដែលមានចំណូលខ្ពស់ និងជាមជ្ឈមណ្ឌលផលិតកម្ម បច្ចេកវិទ្យា និងសេវាកម្មដ៏សំខាន់មួយនៅអាស៊ី៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តម្លៃប្រេងឆៅរអិលធ្លាក់ក្រោម៨០ដុល្លារក្នុង១បារ៉ែល តែនាវាដឹកប្រេងធំៗនៅតែមិនហ៊ានឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស

ពន្លឺសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជះឥទ្ធិពលភ្លាមៗមកលើទីផ្សារថាមពលពិភពលោក ដោយទាញទម្លាក់តម្លៃប្រេងឆៅឱ្យធ្លាក់ចុះមកនៅក្រោម៨០ដុល្ល…

ថៃ បញ្ចេញសន្លឹកបៀររបស់ខ្លួនហើយក្នុងសំណុំរឿង UNCLOS ដោយជ្រើសរើសអ្នកជំនាញការផ្នែកច្បាប់អន្តរជាតិពីររូប ដើម្បីតតាំងនឹងកម្ពុជា

ទីបំផុតរដ្ឋាភិបាលថៃ ដែលធ្លាប់តែរឹងទទឹងក្នុងដំណើរការដោះស្រាយបញ្ហាទឹកដីតាមផ្លូវច្បាប់អន្តរជាតិ ជាមួយកម្ពុជានោះ ឥឡូវនេះសម្រេចចិត្តដើរចូលគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ