Advertisement
Advertisement
Advertisement
សេដ្ឋកិច្ច​ឥណ្ឌា​អំឡុងពេលកូវីដ-១៩

យក្សឥណ្ឌា ត្រៀមថវិកា២៦៥ ពាន់លានដុល្លារអាមេរិក ដើម្បីស្ដារសេដ្ឋកិច្ច ដែលរងគ្រោះព្រោះកូវីដ-១៩


ប្រទេសជាច្រើននៅទូទាំងពិភពលោក បានត្រៀមកញ្ចប់ថវិការបស់ខ្លួនជាបន្ដបន្ទាប់ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច ក៏ដូចជាជួយដល់ពលរដ្ឋរបស់ខ្លួននៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ។ យ៉ាងណាមិញ សម្រាប់សេដ្ឋកិច្ចប្រទេសឥណ្ឌានៅឆ្នាំនេះ កំពុងជួបផលប៉ះពាល់គួរសមដែរ ពីបញ្ហាមេរោគរីករាលដាលនេះ។ ដើម្បីស្ដារសេដ្ឋកិច្ចរបស់ខ្លួន នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានប្រកាសនាពេលថ្មីៗនេះថា រដ្ឋាភិបាលលោកបានតៀមនូវកញ្ចប់ថវិកាសរុបប្រមាណ ២៦៥ ពាន់លានដុល្លារអាមេរិក ក្នុងការពង្រឹងសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំ។
យក្សឥណ្ឌា ត្រៀមថវិកា ២៦៥ ពាន់លានដុល្លារអាមេរិក ដើម្បីស្ដារសេដ្ឋកិច្ច ដែលរងគ្រោះព្រោះកូវីដ-១៩ (រូបភាព៖https://e360.yale.edu)
ដោយ
Advertisement

បើតាមការបញ្ជាក់របស់លោក ម៉ូឌី វិបត្តិមេរោគកូវីដ-១៩ក៏បានផ្ដល់នូវឱកាសសម្រាប់ប្រទេសឥណ្ឌា ដើម្បីពង្រឹងខ្លួនឲ្យកាន់តែរឹងមាំ និងលេចធ្លោនៅក្នុងពិភពលោកដែរ។ លោកបន្ថែមថា កញ្ចប់ថវិកាដែលបានត្រៀមជាង ២៦៥ ពាន់លានដុល្លារអាមេរិកនេះ នឹងមានប្រហែល១០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឥណ្ឌា ហើយវានឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងសេដ្ឋកិច្ចរបស់ប្រទេស ក៏ដូចជាឧស្សាហកម្មនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ រួមទាំងប្រជាជនក្រីក្រ និងអ្នកចំណាកស្រុកជាដើម។

នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ បានបន្តថា នៅក្នុងផ្នែកផ្សេងៗនៅក្នុងប្រទេស និងការតភ្ជាប់ប្រព័ន្ធសេដ្ឋកិច្ច  នឹងជួយគាំទ្រ និងពង្រឹងទៅដល់ការប្រើប្រាស់កញ្ចប់ថវិកានេះ។ មិនតែប៉ុណ្ណោះ កញ្ចប់ថវិកាជាង ២៦០ ពាន់លានដុល្លារនេះ នឹងក្លាយជាកម្លាំងជំរុញថ្មីដល់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសឥណ្ឌា នៅឆ្នាំ២០២០ និងទិសដៅថ្មីនៃយុទ្ធនាការពង្រឹងខ្លួនឯងរបស់ប្រទេសផងដែរ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រផលិតស្ករអំពៅនៅប្រទេសថៃ ត្រូវប្រឈមមុខនឹងគ្រោះរាំងស្ងួតជាថ្មីម្តងទៀត

ព័ត៌មាន
អ្នកជំនាញបានព្រមានថា រោងចក្រកិនស្ករអំពៅនៅក្នុងប្រទេសថៃ ត្រូវតែត្រៀមខ្លួនរួចជាស្រេច ចំពោះបញ្ហាប្រឈមមុខនឹង គ្រោះរាំងស្ងួតជាថ្មីម្តងទៀត ដែលអា...

អ្នកជំនាញ៖ ខណ្ឌ៣ ក្នុងរាជធានីភ្នំពេញ នៅតែសកម្មចំពោះការទិញលក់អចលនវត្ថុ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩

ព័ត៌មាន
បើទោះបីជា ស្ថិតនៅក្នុងស្ថានភាពវិបត្តិកូវីដ១៩ក៏ដោយ ការទិញលក់អចលនវត្ថុនៅក្នុងរាជធានីភ្នំពេញ ជាពិសសនៅក្នុងខណ្ឌចំនួន០៣រួមមាន ខណ្ឌពោធិ៍ស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ