ការវិនិយោគនៅឥណ្ឌា

ឥណ្ឌាតាមចែចូវក្រុមហ៊ុនយក្សអាមេរិក Tesla ដោយសន្យាថាផ្ដល់តម្លៃផលិតកម្មឲ្យមានទាបជាងចិន


ប្រទេសឥណ្ឌាបានតាមចែចូវ ក្រុមហ៊ុនយក្សផលិតរថយន្ដអគ្គិសនីរបស់អាមេរិក Tesla ដោយបានអួតក្ដែងៗថា ខ្លួនបានត្រៀមរួចរាល់ហើយក្នុងការផ្ដល់ជូនការលើកទឹកចិត្តនានាដើម្បីធានាថា តម្លៃផលិតកម្មរបស់ក្រុមហ៊ុនTeslsa នៅក្នុងប្រទេសឥណ្ឌានឹងមានទាបជាងតម្លៃផលិតកម្មនៅក្នុងប្រទេសចិនទៅទៀត ប្រសិនបើក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីលំដាប់ពិភពលោកនេះ អាចងាកមកបង្កើតរោងចក្រផលិតរថយន្ដនៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌាប្រាប់សារព័ត៌មាន Reuters។
លោក​ Elon Musk នាយកប្រតិបត្តិ​ក្រុមហ៊ុន Tesla (ឆ្វេង) និងនាយករដ្ឋមន្ត្រី​លោក ណារិន​ដ្រា ម៉ូឌី
ដោយ

ការលើកឡើង​របស់លោក នីទីន ហ្គាតការី រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ឥណ្ឌា​យ៉ាងដូច្នេះ នៅក្រោយពេល​ដែលកំពូល​មហាសេដ្ឋី​អាមេរិក លោក Elon Musk ដែលជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla បាន​ចុះបញ្ជី​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​ឥណ្ឌា ដែលអាច​នឹងចាប់​ផ្ដើម​គម្រោង​របស់​ខ្លួន​នៅក្នុង​ពាក់កណ្ដាល​ឆ្នាំ​២០២១នេះ។ ក្រុមហ៊ុន Tesla មាន​ផែនការ​ចាប់ផ្ដើម​នាំចូល និងលក់​រថយន្ដ​អេឡិចត្រូនិក​របស់ខ្លួន Model 3 នៅក្នុង​ប្រទេស​ឥណ្ឌា​ឆាប់ៗ​នេះហើយ។

រដ្ឋមន្ត្រីដឹកជញ្ជូន​ឥណ្ឌា​បានបញ្ជាក់​ទៀតថា ជំនួសឲ្យ​ការដំឡើង​រថយន្ដ​នៅក្នុង​ប្រទេស​ឥណ្ឌា ក្រុមហ៊ុន​គួរតែ​បង្កើត​ផលិតកម្ម​ទាំងមូល​នៅក្នុងប្រទេស​ឥណ្ឌាតែម្ដង ដោយជួល​ដៃគូ​ក្នុងស្រុកសម្រាប់បម្រើ​ដល់ការ​ផលិត​របស់​ក្រុមហ៊ុន​Teslaនេះ។ ដូច្នេះ រដ្ឋនឹង​អាចផ្ដល់​សម្បទាន ដល់ក្រុមហ៊ុន​បានកាន់​តែច្រើន 

រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ឥណ្ឌា​បាន​សង្កត់ធ្ងន់ថា «រដ្ឋាភិបាល​នឹងធ្វើឲ្យ​ប្រាកដថា តម្លៃផលិតកម្ម​សម្រាប់​ក្រុមហ៊ុន​Tesla នឹង​មាន​ទាបជាង​គេបំផុត​ក្នុង​ពិភពលោក គឺទាប​ជាង​ប្រទេស​ចិន​ទៅទៀត នៅពេល​ដែលក្រុមហ៊ុន​ចាប់ផ្ដើម​រោងចក្រ​ផលិត​រថយន្ដ​អគ្គីសនី​របស់ខ្លួន​នៅឥណ្ឌា។ យើងនឹងធានាធ្វើ​ឲ្យបាន !»។

ប្រទេសឥណ្ឌា​ចង់ជំរុញ​រោងចក្រ​ផលិត​យានយន្ដ​អគ្គិសនី​ក្នុងស្រុក ផលិត​អាគុយ និងគ្រឿងបង្គុំ ដើម្បី​កាត់បន្ថយ​ថ្លៃ​ចំណាយ​នាំចូល និង ការបំពុល​បរិស្ថាន​ក្នុង​ទីក្រុងផងដែរ។

ទោះបីយ៉ាងណា ប្រទេសឥណ្ឌា ត្រូវបាន​គេមើល​ឃើញថា ហាក់មាន​ទីផ្សារ​ក្មេងខ្ចី​នៅឡើយ សម្រាប់​ទីផ្សារ​យានយន្ត​អគ្គិសនីនេះ ដោយកាល​ពីឆ្នាំ​មុន​ឥណ្ឌា​លក់បាន​រថយន្ដ​ប្រភេទ​នេះ ប្រមាណតែ ៥ពាន់​គ្រឿងប៉ុណ្ណោះ ក្នុងចំណោម​រថយន្ដ​សរុប ២លាន៤សែនគ្រឿង​ដែលបានលក់កាល​ពីឆ្នាំមុន ដោយសារតែ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ផ្ដល់​ជាកន្លែង​សាកអាគុយ​មិនទាន់មាន​ដំណើរការ​នៅឡើយ ហើយរថយន្ដ​អគ្គិសនី​ក៏មាន​តម្លៃខ្ពស់ដែរ។

ផ្ទុយទៅវិញ សម្រាប់​ប្រទេសចិន ដែល​ក្រុមហ៊ុន Tesla បានផលិត​រថយន្ដ​អគ្គិសនី​នៅទីនោះ មានការ​លក់រថយន្ដ​ប្រភេទ​ដឹក​អ្នកដំណើរ​ប្រើ​ថាមពលថ្មី មាន​ដល់ទៅ ជាង១លាន២សែនគ្រឿង រួមទាំង​រថយន្ដអគ្គិសនី​ផ្សេងទៀត សរុប​មាន​ដល់ទៅ ២០លានគ្រឿង កាល​ពីឆ្នាំមុន ពោលគឺ ទីផ្សារ​ចិន​មាន​ទំហំ​ជាង​១ភាគ៣​ទៅហើយ នៃ​ការលក់​ទូទាំង​សកល​លោក​របស់​ក្រុមហ៊ុន Tesla៕

None



អត្ថបទបន្ទាប់


ពីរខែដំបូងឆ្នាំនេះ វៀតណាម​មាន​អតិរេក​ពាណិជ្ជកម្ម ១,៣ពាន់លានដុល្លារ

វៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្ម ឬហៅថាការនាំចេញមានខ្ពស់ជាងការនាំចូល នៅរយៈពេល២ខែដំបូងនៅឆ្នាំ២០២១នេះ មានដល់ទៅជាង១ពាន់៣រយលានដុល្លារអា…

វ៉ាក់សាំងកូវីដ-១៩ របស់ចិនចំនួន ៤០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជានៅមុនចូលឆ្នាំខ្មែរ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាមចំនួន៤០ម៉ឺនដូស បន្ថែមទៀត ដែលជាជំនួយរបស់ចិន នឹងត្រូវបានដឹកមកដល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ