វិស័យទេសចរណ៍

ក្រោយភ្ជាប់ជើងហោះហើរត្រង់រវាងគ្នាជិត២ខែកន្លងមកនេះ តើចរន្តភ្ញៀវទេសចរឥណ្ឌា ចូលមកកម្ពុជាមានស្ថានភាពយ៉ាងណាដែរ?


គិតមកទល់ពេលនេះ ការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា មានរយៈពេលជិត២ខែហើយ បន្ទាប់ពីបានសម្ពោធជើងហោះហើរទី១ជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមក្ដីរំពឹងថា វានឹងរួមចំណែកជួយអភិវឌ្ឍន៍វិស័យអាកាសចរណ៍ ទេសចរណ៍ និងជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ក្រោយភ្ជាប់ជើងហោះហើរត្រង់រវាងគ្នាជិត២ខែកន្លងមកនេះ តើចរន្តភ្ញៀវទេសចរឥណ្ឌា ចូលមកកម្ពុជា មានស្ថានភាពយ៉ាងណាដែរ?
វិស័យទេសចរណ៍
ដោយ

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា កត់សម្គាល់ឃើញថា ក្នុងរយៈពេលជិតពីរខែនៃការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា ហាក់ពុំទាន់អាចផ្តល់លទ្ធផលគួរជាទីគាប់ចិត្តសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ និងអ្នកប្រតិបត្តិករក្នុងវិស័យទេសចរណ៍នៅឡើយទេ។ អ្នកជំនាញរូបនេះសន្និដ្ឋានថា ការទទួលបានភ្ញៀវទេសចរឥណ្ឌាខុសពីការរំពឹងទុកនេះ អាចដោយសារឥទ្ធិពលនៃការផ្សព្វផ្សាយរឿងមិនល្អ ដែលបានកើតឡើងលើជនជាតិឥណ្ឌាកាលពីពេលកន្លងទៅ ដែលធ្វើឱ្យពួកគេមានក្ដីបារម្ភចំពោះការធ្វើដំណើរមកលេងកម្ពុជា។ ទន្ទឹមនេះ លោក​ស្នើដល់ស្ថាប័នពាក់ព័ន្ធត្រូវផ្ដល់នូវទំនុកចិត្តដល់ភ្ញៀវទេសចរនានា និងផ្ដល់កម្លាំងចិត្តជាវិជ្ជមានដល់ក្រុមហ៊ុនអាកាសចរណ៍ ព្រមទាំងការីទេសចរ ដែលកំពុងតែធ្វើប្រតិបត្តិការទាក់ទាញភ្ញៀវទេសចរឱ្យមកលេងនៅកម្ពុជា។

​ជាមួយគ្នានេះលោក ឌិន សុមេធារិទ្ឋ ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជា យល់ឃើញថា ការហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា អាចនឹងផ្ដល់ផលចំណេញដល់ប្រទេសទាំងពីរនាថ្ងៃខាងមុខ ខណៈឥណ្ឌាមានប្រជាជនច្រើនជាងគេនៅលើពិភពលោក។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើភ្ញៀវទេសចរឥណ្ឌា ដែលបានមកដល់កម្ពុជា ហើយពួកគេពេលចិត្តនឹងការផ្តល់សេវាកម្ម និងផលិតផលទេសចរណ៍របស់កម្ពុជា នោះពួកគេអាចនឹងប្រាប់មិត្តភក្ដិ ឬសាច់ញាតិ ហើយពេលនោះចង់ ឬមិនចង់វានឹងជួយទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនឥណ្ឌា ឱ្យមកប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។

​សូមបញ្ជាក់ថា កម្ពុជា-ឥណ្ឌា បានសម្ពោធជើងហោះហើរទី១ ជាប្រវត្តិសាស្ត្រលើការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសកម្ពុជា និងឥណ្ឌា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីជួយសម្រួលការធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់អតិថិជន។ កម្ពុជារំពឹងថា តាមរយៈជើងហើរត្រង់នេះ វានឹងរួមចំណែកជួយអភិវឌ្ឍន៍វិស័យអាកាសចរណ៍ ទេសចរណ៍ និងជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


សហព័ន្ធឧស្សាហកម្មថៃ ទទូចឱ្យរដ្ឋកំណត់ពន្ធថ្មីលើមុខទំនិញនាំចូលពីចិន ក្រោយទំនិញថោកៗហូរចូលប្រទេសថៃ ដូចទឹកបាក់ទំនប់

សហព័ន្ធឧស្សាហកម្មថៃ (FTI) បានទទូចឱ្យរដ្ឋាភិបាលកំណត់ពន្ធថ្មីលើមុខទំនិញនាំចូលពីចិន ក្រោយទំនិញចិនថោកៗហូរចូលក្នុងប្រទេសថៃ ដូចទឹកបាក់ទំនប់ …

តម្រូវការមាសនៅឥណ្ឌា រំពឹងនឹងកើនឡើង ក្រោយរដ្ឋាភិបាលកាត់បន្ថយពន្ធនាំចូលមាស

តម្រូវការមាសនៅក្នុងប្រទេសឥណ្ឌា ដែលជាអ្នកប្រើប្រាស់មាសធំបំផុតទី២ របស់ពិភពលោកត្រូវបានរំពឹងថា នឹងកើនឡើងនៅប៉ុន្មានខែខាងមុខនេះ ក្រោយពេលដែលរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ