ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីកំពុងចរចាជាមួយ WHO ដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងសកល


បន្ទាប់ពីអង្គការសុខភាពពិភពលោកមើលឃើញថា អាហ្វ្រិកខាងត្បូងជាទីតាំងទីមួយសម្រាប់ជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងសកល នៅពេលនេះប្រទេសឥណ្ឌូនេស៊ីកំពុងពិភាក្សាជាមួយអង្គការសុខភាពពិភពលោក និង ក្រុមហ៊ុនផលិតឱសថធំៗចំនួន ៦ ដើម្បីប្រែក្លាយប្រទេសឥណ្ឌូនេស៊ី ជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងសកលទី២ បន្ទាប់ពីអាហ្វ្រិកខាងត្បូង ដោយការផលិតវ៉ាក់សាំងនេះ គឺជាបច្ចេកទេសផលិតវ៉ាក់សាំងប្រភេទ mRNA ដែលគេប្រើប្រាស់សម្រាប់ការផលិតវ៉ាក់សាំងដូចជា Pfizer និង Moderna ជាដើម។
ប្រទេសឥណ្ឌូនេស៊ីកំពុងពិភាក្សាជាមួយអង្គការសុខភាពពិភពលោក ៦ ដើម្បីប្រែក្លាយប្រទេសឥណ្ឌូនេស៊ី ជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងសកលទី២

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌូ​នេ​ស៊ី លោក​ប៊ូ​ឌី ហ្គា​ណា​ឌី សា​ឌី​គី​ន បាន​បង្ហាញ​មហិច្ឆតា​របស់​ខ្លួន ដោយ​គ្រោង​នឹង​ចាប់ផ្តើម​គំនិត​ផ្តួចផ្តើម​ផ្តល់​អាទិភាព​ក្នុង​ការ​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ -១៩ ពី​ក្រុមហ៊ុន ដែល​បាន​ចែករំលែក​បច្ចេកវិទ្យា និង បង្កើត​ការ​ផលិត​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ផ្ទាល់​។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌូ​នេ​ស៊ី បាន​បន្ត​ទៀត​ថា ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មាន​ទីតាំង​ល្អ​ក្នុង​ការ​នាំ​ចេញ​វ៉ាក់សាំង​នៅ​ជុំវិញ​ពិភពលោក ជា​ពិសេស​ដោយសារ​ប្រទេស​នេះ​សម្បូរ​ប្រជាជន​មូ​ស្លី​ម​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ហើយ​អាច​ធានា​បាន​ថា ការ​ចាក់​វ៉ាក់សាំង​នឹង​មិន​មានការ​ប៉ះពាល់​ទៅ​ដល់​អ្នក​កាន់សាសនា​អ៊ី​ស្លា​ម​នោះ​ឡើយ​។

ជាក់ស្ដែង ក្រុមហ៊ុន​ឱសថ​ឥណ្ឌូ​នេ​ស៊ី​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផលិត និង អភិវឌ្ឍន៍​វ៉ាក់សាំង​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន ស៊ី​ណូ​វ៉ា​ក់​ផង​ដែរ​។ តែ​យ៉ាងណាមិញ រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី ក៏​បើកឱកាស​ដូច​គ្នា​ចំពោះ​ក្រុមហ៊ុន AstraZeneca និង Pfizer ពោល​គឺ នឹង​បើកចំហ​ចំពោះ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ទាំងអស់​មក​កាន់​ឥណ្ឌូ​នេ​ស៊ី​។

ទន្ទឹម​នេះ ក្រុមហ៊ុន​ឱសថ​រដ្ឋ​ធំ​ជាងគេ​របស់​ឥណ្ឌូ​នេ​ស៊ី​បាន​បញ្ជាក់​ថា កិច្ច​ពិភាក្សា​កំពុង​ដំណើរការ​ហើយ តែ​ជំហាន​ដំបូង គឺ​ត្រូវ​សហការ​គ្នា​លើ​ការ​ផ្ទេរ​បច្ចេកវិទ្យា​។ ដូចនេះ យ៉ាង​ហោច​ណាស់ វា​នឹង​ចំណាយពេល​ពីរ ឬ​បី​ឆ្នាំ ដើម្បី​សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង​នេះ​។

សូម​ជម្រាប​ថា អ្នកនាំពាក្យ​របស់​អង្គការ​សុខភាព​ពិភពលោក​បានឱ្យ​ដឹង​ថា ប្រទេស​ឥណ្ឌូ​នេ​ស៊ី​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស ២៥ ដែល​មាន​ចំណូល​ទាប និង​មធ្យម ហើយ​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ក្នុង​ការ​ធ្វើ​ជា​មជ្ឈមណ្ឌល​ផ្តល់​វ៉ាក់សាំង​កូ​វី​ដ​១៩​។

គួរ​កត់​សម្គាល់ថា អត្រា​នៃ​ការ​ឆ្លង និង​ការ​ស្លាប់​នៅ​ឥណ្ឌូ​នេ​ស៊ី​បាន​ធ្លាក់​ចុះ​ខ្លាំង នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី ១៥ ខែកញ្ញា អ្នក​ឆ្លង​ថ្មី​មាន​ចំនួន​ជិត ៤ ពាន់​នាក់ និង​ករណី​ស្លាប់​ថ្មី​ប្រមាណ ២៦០ នាក់ ដែល​ធ្វើ​ឱ្យ​អ្នក​ឆ្លង​សរុប​កើនឡើង ជាង ៤ លាន​នាក់ និង​អ្នក​ស្លាប់​សរុប ជាង ១៤​ម៉ឺន​នាក់​។

ជាមួយ​គ្នា​នេះ ប្រទេស​ឥណ្ឌូ​នេ​ស៊ី ទើបតែ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន ២​ដូ​ស  ២៥ ភាគរយ​ប៉ុណ្ណោះ នៃ​ប្រជាជន​គោលដៅ​របស់​ខ្លួន ២០៨ លាន​នាក់​។ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ក៏​កំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចាក់​ដូ​ស​ជំរុញ​ជូន​ពលរដ្ឋ​របស់​ខ្លួន​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


កុមារឆ្លងកូវីដ-១៩ កើនឡើង ចំពេលវត្តមានកូវីដ-១៩បំប្លែងថ្មី ឌែលតា បន្ដការរាតត្បាតខ្លាំង

ករណីឆ្លងកូវីដ១៩ ចំពោះកុមារកំពុងកើនឡើងនៅទូទាំងពិភពលោក ចំពេលដែលមានការផ្ទុះឡើងនៃមេរោគកូវីដ១៩បំប្លែងខ្លួនឌែលតា ដែលកំពុងចរាចរណ៍យ៉ាងសក…

រដ្ឋមន្ត្រីការបរទេសថ្មីរបស់អង់គ្លេសប្រាប់ឲ្យពិភពលោក «ប្រកាន់យកធម៌ក្តៅ» ជាមួយចិន

នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃពុធសប្តាហ៍នេះ បានតែងតាំងបេក្ខភាពរដ្ឋមន្ត្រីការបរទេសថ្មី ដោយបានប្តូរ លោកស្រី លីស ទ្រឺស Liz Tru…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ