បញ្ហាកូវីដ-១៩នៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីសម្រេចខ្ចីប្រាក់ពីអូស្ត្រាលីជាង ១ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩


ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេដឹងថា ជាប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះ បានសម្រេចចុះហត្ថលេខាខ្ចីប្រាក់ពីប្រទេសអូស្ត្រាលីចំនួនជាង១ពាន់លានដុល្លារអាមេរិក ដើម្បីយកមកប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងកូវីដ-១៩ ដែលកំពុងតែរាតត្បាតខ្លាំង។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីនៅថ្ងៃទី ១២ ខែវិច្ឆិកា។
ឥណ្ឌូនេស៊ីសម្រេចខ្ចីប្រាក់ពីអូស្ត្រាលីជាង ១ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩ (រូបភាព៖https://www.theaustralian.com.au)
ដោយ

លោកស្រី ស្រ៊ី ម៉ូលីយ៉ានី រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌូនេស៊ី បាន​និយាយថា ប្រជាជន​នៅក្នុងផ្នែក​ទាំងអស់​នៃសង្គម​ គឺរង​ការប៉ះពាល់​ដោយសារតែ​ការផ្ទុះរាលដាល​នៃកូវីដ-១៩ ហើយតួនាទី នៃ​គោល​នយោបាយ​សារពើរពន្ធ​រួមជាមួយនឹង​មធ្យោបាយ​ដទៃទៀត​ដូចជា​គោលនយោបាយ​រូបិយវត្ថុ គឺពិតជា​មាន​សារ​សំខាន់ខ្លាំងណាស់​នៅអំឡុងពេល​ដ៏លំបាកនេះ។

ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​រាយការណ៍ថា មាន​ចំនួន​អ្នកឆ្លង​ និងបាត់បង់​ជីវិត​ដោយសារ​កូវីដ-១៩ ច្រើនជាងគេ​បង្អស់​នៅក្នុង​តំបន់អាស៊ីអាគ្នេយ៍នេះ ដោយករណីឆ្លង​សរុប​នៅក្នុងប្រទេស​ឥណ្ឌូនេស៊ី​គិតត្រឹម​ថ្ងៃពុធ ទី១១ ខែវិច្ឆិកា មានដល់ទៅជិត​៤៥ម៉ឺននាក់ហើយ និងអ្នកស្លាប់វិញ​មានជិត​១ម៉ឺន​៥ពាន់នាក់។

សូមបញ្ជាក់ដែរថា តាមទិន្នន័យពីស្ថាប័ន​ជំនាញ​បាន​ឲ្យដឹងថាគិតមកទល់​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួន​អ្នកឆ្លង​មេរោគ​កូវីដ-១៩ នៅទូទាំងពិភពលោក​បាន​កើនឡើង​ដល់ទៅជាង ៥២លាននាក់ហើយ ខណៈដែល​ចំនួន​អ្នកស្លាប់​មានជាង​១លាននាក់ និងអ្នកដែលបាន​ជាសះស្បើយ​មានជាង​៣៦​លាននាក់។

សហរដ្ឋអាមេរិក​តែជាប្រទេស​ដែលនាំមុខ ដែលមាន​អ្នកឆ្លង​សរុប​ដល់ទៅជាង​១០លាននាក់ បន្ទាប់មកគឺប្រទេស​ឥណ្ឌាជាង ៨លាននាក់ ប្រេស៊ីល​មានជិត​៦លាននាក់ និងបារាំង​មានជិត​២លាននាក់៕

None



អត្ថបទបន្ទាប់


រុស្ស៊ី​ថា វ៉ាក់សាំងផង់​ខ្លួន​​មានប្រសិទ្ធភាព ៩២%, បន្ទាប់ពី​អាមេរិកថា​វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាព​ជាង​៩០%​

ប្រទេស​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃពុធ​នេះ ​ថា វ៉ាក់សាំងកូវីដ-១៩​របស់ខ្លួនមានប្រសិទ្ធភាព ៩២% ក្នុង​ការ​ការពារ​មនុស្ស​ពី​ការឆ្លង​មេរោគ​កូ…

ទិវាទិញទំនិញ Single’s Day របស់ចិន សម្រចការទិញលក់ជាង ៧៤ពាន់លានដុល្លារអាមេរិក

នៅក្នុងទិវាទិញទំនិញ Single’s Day ថ្ងៃទី ១១ ខែ ១១ របស់ប្រទេសចិន នៅក្នុងឆ្នាំ ២០២០ ដែលបានបញ្ចប់កាលពីនៅម្សិលមិញនេះ ឃើញថា សម្រេចបាននូវកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ