ប្រធានាធិបតីឥណ្ឌូនេស៊ី

ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូវីដូដូនឹងទៅជួបពិភាក្សាជាមួយលោកពូទីននាចុងខែនេះ


លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានG20នៅឆ្នាំនេះផងនោះ គ្រោងនឹងធ្វើដំណើរទស្សនកិច្ចនៅទីក្រុងមូស្គូនាចុងខែមិថុនានេះ ដើម្បីជួបពិភាក្សាផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀ ពូទីន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសឥណ្ឌូនេស៊ីបានដកស្រង់សម្តីរដ្ឋមន្ត្រីសន្តិសុខរបស់ប្រទេសមួយនេះ។ ទោះយ៉ាងណា គេមិនទាន់ដឹងច្បាស់នៅឡើយថា តើជំនួបទល់មុខរវាងមេដឹកនាំទាំងពីរនេះ នឹងជជែកពីបញ្ហាអ្វីខ្លះនោះទេ។
ប្រធានាធិបតីឥណ្ឌូនេស៊ីជួបពូទីនចុងខែនេះ!
ដោយ

ព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់ប្រធានG20 រូបនេះ ធ្លាក់ចុះមកនៅស្របពេលដែលកិច្ចប្រជុំកំពូល​នៃក្រុមប្រទេស​មានសេដ្ឋកិច្ចធំៗទាំង២០ កំពុងខិតជិតមកដល់នៅចុងឆ្នាំ២០២២នេះ គូបផ្សំនឹងភាពអាប់អ៊ួរ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាលពីពេលមុនៗ ដោយសារតែសំណុំរឿងសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ទន្ទឹមនឹងនេះ វត្តមានរបស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំក៏ត្រូវបានប្រទេសលោកខាងលិចជំទាស់ថែមទៀត។

ក្នុងនាមជាប្រធាន G20 ឥណ្ឌូណេស៊ីកំពុងតស៊ូធ្វើការយ៉ាងស្វិតស្វាញ ដើម្បីរក្សាការរួបរួមគ្នាក្នុងកិច្ចប្រជុំក្របខណ្ឌG20 នាពេលកន្លងមក ក៏ដូចជាត្រៀមសម្រាប់​កិច្ចប្រជុំកំពូល​នៅចុងឆ្នាំនេះ។ យ៉ាងណាមិញកិច្ចខិតខំប្រឹងប្រែងនេះ អាចនឹងមិន​ទទួលជោគជ័យនោះទេ ដោយសារតែប្រទេសលោកខាងលិចមួយចំនួនគម្រាមធ្វើពហិការ ដោយមិនចូលរួមក្នុងកិច្ចប្រជុំកំពូល G20នេះទេ និងជំរុញឱ្យមានការដកប្រទេសរុស្ស៊ីចេញពីកិច្ចប្រជុំផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន​ក្នុងស្រុកឥណ្ឌូនេស៊ី ឈ្មោះ Anatra បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលគេនិយម​ហៅក្នុងស្រុកថា លោកចូកូវី គ្រោងនឹង​ទៅជួបពិភាក្សា ជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន នៅថ្ងៃទី៣០មិថុនា។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីសន្តិសុខដែលសម្របសម្រួលកិច្ចការខាងលើ គឺលោក ម៉ាហ្វូត អឹមឌី(Mahfud MD) បានប្រាប់អ្នកយកព័ត៌មាន​នៅឯវិមានប្រធានាធិបតី​កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយបញ្ជាក់ថា លោកប្រធានាធិបតីឥណ្ឌូនេស៊ី​ពិតជាស្ថិតក្នុងរបៀបវារៈចូលរួមក្នុងជំនួបជាមួយ​ប្រធានាធិបតីរុស្ស៊ីពិតមែន។ ដោយឡែក ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS ក៏បានបញ្ជាក់ថាមានដំណើរទស្សនកិច្ចនេះពិតមែនផងដែរ ដោយយោងទៅលើប្រភពពីវិមានក្រឹមឡាំង។

គួរជម្រាបថា ទោះស្ថិតនៅក្នុងត្រឹមតែសមាជិកនៃ G20 ប៉ុន្តែមេដឹកនាំឥណ្ឌូនេស៊ី​ក៏នឹងទៅចូលរួមកិច្ចប្រជុំ G7 ក្នុងប្រទេស​អាល្លឺម៉ង់ពីថ្ងៃទី ២៦ ដល់ ២៨ខែនេះផងដែរ ពោលគឺនៅមុនពេលដែលលោក ចូកូវី ដូដូ ត្រូវជួបលោកពូទីននៅ២​ថ្ងៃបន្ទាប់នោះ។ ទន្ទឹមនេះ លោកចូកូវី ក៏ទំនងជាអាចឈានចូលទស្សនកិច្ច​នៅអ៊ុយក្រែនមួយថ្ងៃផងដែរ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរដ្ឋឥណ្ឌូនេស៊ី។

សូមបញ្ជាក់ថា ឥណ្ឌូនេស៊ី​កាលពីខែមេសា​បានប្រកាសថា ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី ក៏នឹងត្រូវបានអញ្ជើញឱ្យចូលរួម​ក្នុងកិច្ចប្រជុំកំពូល​របស់​មេដឹកនាំ G20 នៅកោះបាលីក្នុងខែវិច្ឆិកាដែរ ប៉ុន្តែបានបញ្ជាក់ជំហរ​យ៉ាងច្បាស់ថា ខ្លួននឹងមិនដកការអញ្ជើញរបស់លោកពូទីនចេញពីកិច្ចប្រជុំ​នោះទេ៕

None



អត្ថបទបន្ទាប់


ម្ចាស់មូលបត្របំណុលស្រីលង្ការាប់សិបស្ថាប័នរួមគ្នាពិភាក្សាកែរចនាសម្ព័ន្ធបំណុលប្រទេសស្រីលង្កាឡើងវិញ

ស្ថាប័នគ្រប់គ្រងទ្រព្យសម្បត្តិ ៣០ ដែលជាម្ចាស់មូលបត្របំណុលអន្តរជាតិរបស់ប្រទេសស្រីលង្កា បានប្រកាសកាលពីថ្ងៃទី២១មិថុនា អំពីការចាប់ផ្តើមជាផ្លូវការ…

អគ្គនាយកដ្ឋានពន្ធដារចង់ឲ្យក្រុមហ៊ុន និងសហគ្រាសក្នុងវិស័យរ៉ែ មានការអនុវត្តការងារប្រកបដោយស្តង់ដារ និងតម្លាភាព

អគ្គនាយកដ្ឋានពន្ធដារចង់ឲ្យក្រុមហ៊ុន និងសហគ្រាសក្នុងវិស័យធនធានរ៉ែ មានការអនុវត្តប្រកបដោយស្តង់ដារនិងតម្លាភាព ដោយសារកន្លងមក អគ្គនាយកដ្ឋានពន្ធដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ