សង្រ្គាមអ៊ីស្រាអែល

សង្រ្គាមអ៊ីស្រាអែល-ហាម៉ាសប៉ះពាល់ដល់ពលរដ្ឋ២៦សញ្ជាតិ


ស្ថានការណ៍នៃសង្រ្គាមរវាងអ៊ីស្រាអែលនិងហាម៉ាសនៅពេលនេះនៅតែបន្តផ្ទុះ ហើយស្ថានភាពអាចកាន់តែអាក្រក់ថែមទៀត ។ តាមរបាយការណ៍បានឲ្យដឹងថា សង្រ្គាមនេះបានសម្លាប់ និង ចាប់ជាចំណាប់ខ្មាំងដល់ពលរដ្ឋសរុប ២៦ សញ្ជាតិឯណោះ ។
សង្រ្គាមអ៊ីស្រាអែល
ដោយ

ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់កាន់តែអាក្រក់ទៅៗ មកដល់ពេលនេះស្ថាប័នព័ត៌មានធំៗបានរាយការណ៍ថា សង្រ្គាមប៉ុន្មានថ្ងៃនេះបានធ្វើអោយពលរដ្ឋ ២៦ សញ្ជាតិ រងគ្រោះ ។​

សារព័ត៌មានបានរាយការណ៍ថា ពលរដ្ឋមកពី ២៦ប្រទេស ត្រូវបានគេបញ្ជាក់ថា ត្រូវបានសម្លាប់ ចាប់ធ្វើជាចំណាប់ខ្មាំង ហើយទំហំអាចនឹងមានច្រើនជាងនេះ ដោយសារតែក្រុមហាម៉ាសនៅមិនទាន់បានអះអាងបញ្ជាក់នៅឡើយទេ គិតត្រឹមថ្ងៃពុធកន្លងទៅ។

មកដល់ពេលនេះមានសេចក្តីរាយការណ៍ថា ពលរដ្ឋអាមេរិក មានអ្នកស្លាប់ច្រើនជាងគេ គឺមនុស្ស ២២នាក់ ខណៈចំនួនអ្នកបាត់ខ្លួន នៅមិនទាន់ដឹងច្បាស់នៅឡើយ។

ដោយឡែកថៃ ត្រូវបានគេរាយការណ៍ថា អាចឈរនៅលើតារាងលំដាប់លេខពីរបន្ទាប់ពីអាមេរិក ។

លោកស្រី កាន់ចាណា ផាតារាឆូក ( Kanchana Patarachoke ) អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ជនជាតិថៃចំនួន ២០ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ ១៤ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង និង ១៣ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ក្រៅពីនោះ នៅមានពលរដ្ឋនេប៉ាល់ មានពលរដ្ឋស្លាប់ចំនួន ១០នាក់ និងម្នាក់បាត់ខ្លួន ហើយពលរដ្ឋបារាំង មាន ៨នាក់ស្លាប់និង​២០ នាក់បាត់ខ្លួន ។ អាហ្សង់ទីន មានពលរដ្ឋ ៧ នាក់​បាន​ស្លាប់ និង ១៥ នាក់​បាត់​ខ្លួន ។ រុស្ស៊ីមាន ពលរដ្ឋ​៤​នាក់​បាន​ស្លាប់ និង​៦​នាក់​បាត់​ខ្លួន ។​

ក្រៅពីនេះ នៅមានសេចក្តីរាយការណ៍អំពីករណីស្លាប់ និង​ចាប់ជាចំណាប់ខ្មាំងជាច្រើននាក់ទៀតមកពី ឈីលី អ៊ុយក្រែន ប្រេស៊ីល ប៉េរូ ហ្វីលីពីន អង់គ្លេស អាស៊ែបៃហ្សង់ កាណាដា កម្ពុជាយើង អេស្ប៉ាញ អូស្ត្រាលី អាល្លឺម៉ង់ ម៉ិកស៊ិក កូឡុំប៊ី អូទ្រីស អ៊ីតាលី ប៉ារ៉ាហ្គាយ ស្រី​លង្កា តង់ហ្សានី និង អៀរឡង់ ។

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


អ៊ីស្រាអែលបិទកន្លែងឧស្ម័នមួយនៅជិតតំបន់ហ្គាហ្សាចំពេលមានជម្លោះកាន់តែខ្លាំង

ក្រុមហ៊ុន ឈេវរ៉ុន (Chevron) របស់សហរដ្ឋអាម៉េរិក បាននិយាយកាលពីពេលថ្មីៗថា ក្រុមហ៊ុននេះបានបិទកន្លែងឧស្ម័នធម្មជាតិតាម៉ា(Tamar) នៅឆ្នេរសមុ…

អាកាសយានដ្ឋានសៀមរាបអង្គរតម្លៃ ១,១ពាន់លានដុល្លារ ចាប់ផ្ដើមបើកទទួលជើងហោះហើរជាផ្លូវការហើយ

ដូចការគ្រោងទុក នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋានសៀមរាបអង្គរ ដែលមាន តម្លៃវិនិយោគប្រមាណ ១,១ពាន់លានដុល្លារអាមេរិក ត្រូវបានបើកដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ