ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថា ដើម្បីជួយបង្កើនសមត្ថភាពពិនិត្យរកវីរុសCOVID-19 ស្ថានទូតចិនប្រចាំកម្ពុជាបានសម្របសម្រួលជាមួយមូលនិធិJack Ma និងមូលនិធិ Alibaba ជាបន្ទាន់ ដើម្បីធ្វើការផ្តល់នូវសារធាតុតេស្តរកវីរុសមួយចំនួន ជូនដល់ភាគីកម្ពុជា ដោយសសង្ឃឹមថាវាអាចជួយជាកម្លាំងគាំទ្រជូនដល់ភាគីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសប្រភេទថ្មីមួយនេះ។ យ៉ាងណាមិញ ភាគីចិនអះអាង នឹងនៅតែបន្តផ្តល់រាល់ជំនួយទៅតាមលទ្ធភាពជូនដល់ភាគីកម្ពុជា ជួយជាកម្លាំងទាំងស្រុងដល់ភាគីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងយកជម្នះជាមួយនឹងវីរុសប្រភេទថ្មីនេះ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងដែរថា ក្រោយពីកម្ពុជាមានការផ្ទុះឡើងនូវវីរុសCOVID-19 ភាគីចិនបានជំនួយសម្ភារៈប្រយុទ្ធប្រឆាំងនឹងវីរុសជាច្រើន និងបានចាត់ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន នេះបានជួយបង្កើនជំនឿចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស ជូនដល់កម្ពុជា។ បែបនេះក្តី រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាសង្ឃឹមថា ភាគីចិននឹងបន្តផ្តល់ជំនួយវេជ្ជសាស្ត្រផ្សេងៗបន្តទៀតអោយបានឆាប់ដល់កម្ពុជាផងដែរ។
គិតត្រឹមថ្ងៃទី២៨ មីនា ២០២០នេះ ករណីវិជ្ជមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស មានចំនួន ១០២នាក់ ក្នុងនេះ ស្រី ២៧នាក់ និងប្រុស ៧៥នាក់។ ករណីព្យាបាលជាសះស្បើយ មានចំនួន ១៣នាក់ ក្នុងនោះរួមមាន បុរសជនជាតិខ្មែរ ១១នាក់ បុរសជនជាតិចិន ០១នាក់ និងស្ត្រីជនជាតិអង់គ្លេស ០១នាក់៕