
ថ្មីៗនេះ សារព័ត៌មានដ៏ល្បីនៅលើពិភពលោក Bloomberg បានផ្សាយវីដេអូបទសម្ភាសន៍មួយជាមួយស្ថាបនិក Alibaba ដែលក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំបំផុតនៅប្រទេសចិន។
ក្នុងគ្លីបវីដេអូនោះ លោក ជេក ម៉ា និយាយថា ៖ «ខ្ញុំគ្មានពេលចាយលុយទេ។ គេនិយាយថា "ជេក! អ្នកអាចចាយលុយបានល្អប្រសើរជាងរដ្ឋាភិបាល ប្រសើរជាងអ្នកដទៃទៀត ទើបបានជាអ្នកសល់ទ្រព្យច្រើនម្ល៉ឹងៗ។ តើធ្វើម៉េចទើបអ្នកអាចពូកែចាយលុយយ៉ាងដូច្នេះ?"»។
គិតត្រឹមខែសីហា ឆ្នាំ២០១៧ ទស្សនាវដ្ដី Forbes បានផ្សាយថា ជេក ម៉ា គឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់ នៅក្នុងអាស៊ី ដោយមានទ្រព្យសរុប ៣៧,៤ពាន់លានដុល្លារអាមេរិក និងជាបុគ្គលដែលមានទ្រព្យស្ដុកស្ដម្ភជាងគេបំផុតទី១៨ នៅទូទាំងពិភពលោក៕