ជប៉ុន​-កម្ពុជា

ជប៉ុនសម្រេចផ្ដល់ជំនួយឥតសំណង និងឥណទានសម្បទានជិត ២៣០ លានដុល្លារដល់កម្ពុជា


រាជរដ្ឋាភិបាលជប៉ុន បានសម្រេច ហិរញ្ញប្បទានសរុបប្រមាណ ២៣០ លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងនោះ ហិរញ្ញប្បទានឥតសំណងមានប្រមាណ ២,៧ លានដុល្លារអាមេរិក និងឥណទានសម្បទានចំនួនមានប្រមាណ ២២៧ លានដុល្លារអាមេរិក។ ការផ្ដល់ហិរញ្ញប្បទាននេះ គឺឆ្លើយតបទៅនឹង សំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និង សហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា។ នេះបើយោងតាមការអះអាង របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា (រូបភាព៖ ហ្វេសប៊ុក​ស្ថានទូត​ជប៉ុន​ប្រចាំកម្ពុជា)

ក្នុងនោះ ហិរញ្ញប្បទានឥតសំណង​ប្រមាណ ២,៧ លាន​ដុល្លារអាមេរិកនោះ គឺ​សម្រាប់​ប្រើប្រាស់​លើ​កម្មវិធី អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម ដោយនឹង​ត្រូវ​ផ្ដល់ជូន​ទៅកាន់​អគ្គស្នងការ​នគរបាលជាតិ និង អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​ទិញសម្ភារៈ។ កិច្ចសហប្រតិបត្តិការ​នេះ មានគោល​បំណង​ពង្រឹង​សមត្ថភាព​របស់​អង្គភាព​ខាងលើ តាមរយៈ​ការផ្តល់​សម្ភារៈ​រួមមាន​យានយន្ត​សម្រាប់​ការពារ​សន្តិសុខ​ដើម្បី​ទុកការពារ​គណៈប្រតិភូ និងម៉ាស៊ីន​ត្រួត​ពិនិត្យ​កាំរស្មីអ៊ិច សម្រាប់ប្រើប្រាស់​នៅតាម​ព្រំដែន គោក។

ដោយឡែក ឥណទាន​សម្បទាន ដែលមាន​ប្រមាណ ២២៧ លាន​ដុល្លារអាមេរិកទៀត រាជរដ្ឋាភិបាល​ជប៉ុន នឹង​ផ្ដល់ជូនកម្ពុជា ​សម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់​​ ដើម្បីឆ្លើយ​តប​ទៅនឹង​វិបត្តិនៃ​ជំងឺ​កូវីដ១៩។

តាមរយៈ​​សហហិរញ្ញប្បទាន​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ឥណទាននេះ នឹងជួយ​ទប់ស្កាត់​ការរីករាលដាល​នៃវីរុស​កូវីដ១៩ រក្សាលំនឹង​ និងភាព​សកម្ម​នៃសកម្មភាព​សេដ្ឋកិច្ច និងសង្គម និងការពារ​កិច្ចគាំ​ពារសង្គម។ 

ឥណទាននេះ គឺបន្ថែមពី​លើហិរញ្ញប្បទាន​ឥតសំណង​ប្រមាណ ៤៥ លានដុល្លារអាមេរិក ដើម្បីឆ្លើយតប​ទៅនឹង ជំងឺកូវីដ១៩ តាមរយៈ​ការធ្វើឲ្យប្រសើរ​ឡើង​វិញ​នូវមន្ទីរពេទ្យ​បង្អែក​ក្នុងខេត្ត​សៀមរាប ការផ្តល់​ឧបករណ៍ ​វេជ្ជសាស្រ្ត​នៅទូទាំង​ប្រទេស និងជំនួយ​បច្ចេកទេស។ តាមរយៈ​ការប្រើប្រាស់​ឥណទាន​សម្បទាននេះ ប្រកបដោយ​ប្រសិទ្ធភាព សេដ្ឋកិច្ច និងសង្គម​របស់​ប្រទេស​កម្ពុជា​នឹងងើប​ឡើងវិញ​យ៉ាងឆាប់​រហ័ស​តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​វេជ្ជសាស្ត្រ ការគាំទ្រ​ផ្នែកសង្គម​សម្រាប់​ជនក្រីក្រ និងងាយរងគ្រោះ និង ផ្តល់ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់សហគ្រិន​រួមទាំង​សហគ្រាសធុនតូច និងមធ្យម។

លិខិតប្តូរសារ​នៃគម្រោងទាំងនេះ ត្រូវបានចុះ​ហត្ថលេខា​រវាង​ឯកឧត្តម ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅថ្ងៃទី ៦ ខែវិច្ឆិកាឆ្នាំ ២០២០ ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនស៊ីម៉ងត៍ថៃ SCG បង្ហាញពីលទ្ធផលអាជីវកម្មរឹងមាំ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០

សម្រាប់ត្រីមាសទី៣ នៃឆ្នាំ២០២០នេះ ក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនស៊ីម៉ងត៍ដ៏ធំបំផុតរបស់ថៃ និងដែលមានប្រតិបត្តិការនៅកម្ពុជាដែរនោះ បានប្រកាសឲ្…

ផ្សារភាគហ៊ុនកម្ពុជាធ្លាក់ចុះទំហំជួញដូរពី ១៥ម៉ឺនដុល្លារ មកនៅត្រឹម ១៣ ម៉ឺនដុល្លារក្នុងមួយថ្ងៃ

អ្នកជំនាញនៅក្នុងទីផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថា បើទោះបីជានៅឆ្នាំ២០២០ នេះមានក្រុមហ៊ុនជាច្រើនចូលមកចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជាក៏ដោយ ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ