រថយន្តអគ្គិសនី

ជប៉ុន និងអាស៊ាន គ្រោងបង្កើតយុទ្ធសាស្ត្ររួមគ្នា ដើម្បីទប់ទល់ការវាយលុកទីផ្សាររបស់រថយន្តអគ្គិសនីចិន


ប្រទេសជប៉ុន និងអាស៊ាន មានបំណងបង្កើតយុទ្ធសាស្ត្ររួមគ្នាដំបូងមិនធ្លាប់មានជាប្រវត្តិសាស្ត្ររបស់ខ្លួនលើការផលិត និងការលក់រថយន្តក្នុងអាស៊ាន ដើម្បីទប់ទល់ការវាយលុកនៃរថយន្តអគ្គិសនីចិន នៅលើទីផ្សារ ស្របពេលដែលរថយន្តអគ្គិសនី (EV) របស់មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកកំពុងវាយលុកកាន់តែខ្លាំងនៅទូទាំងតំបន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
រថយន្តអគ្គិសនី
ដោយ

ប្រទេសជប៉ុន និងអាស៊ានមានបំណងរៀបចំយុទ្ធសាស្ត្ររួមគ្នាបណ្តោះអាសន្នមួយរហូតដល់ឆ្នាំ២០៣៥ នៅក្នុងអំឡុងពេលរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ភាគីទាំងពីរជួបប្រជុំគ្នានៅដើមខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ ដើម្បីទប់ទល់ការវាយលុករបស់រថយន្តអគ្គិសនីចិន នៅលើទីផ្សារក្នុងតំបន់។

រោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុនជប៉ុនធំៗមួយចំនួនរួមមាន ក្រុមហ៊ុន Toyota Motor និងក្រុមហ៊ុន Honda Motor ជាដើម បានបោះមូលដ្ឋានប្រតិបត្តិការយ៉ាងរឹងមាំនៅក្នុងអាស៊ាន។ នៅក្នុងមួយឆ្នាំៗ ក្រុមហ៊ុនផលិតរថយន្តជប៉ុនទាំងនេះ ដំឡើងរថយន្តបានរហូតដល់ទៅជាង៣លានគ្រឿងឯណោះនៅក្នុងតំបន់អាស៊ាន ដែលស្មើនឹង៨០%នៃផលិតកម្មរថយន្តសរុបនៅអាស៊ាន ហើយមួយចំនួនធំនៃរថយន្តទាំងនោះត្រូវបាននាំចេញទៅកាន់តំបន់មជ្ឈិមបូព៌ា និងប្រទេសជាច្រើនផ្សេងទៀត។

តាមការរំពឹងទុកយុទ្ធសាស្ត្ររួមគ្នានេះ នឹងគ្របដណ្តប់កិច្ចសហប្រតិបត្តិការលើផ្នែកបណ្តុះបណ្តាលបុគ្គលិក ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិចនៅក្នុងផលិតកម្ម លទ្ធកម្មលើធនធានរ៉ែ ការវិនិយោគលើវិស័យជំនាន់ថ្មី ដូចជាជីវឥន្ធនៈជាដើម និងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសម្រាប់ឱ្យពិភពលោកបានដឹងថា រថយន្តដែលផលិតនៅក្នុងតំបន់អាស៊ាន គឺមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។

សូមបញ្ជាក់ថា ប្រទេសជប៉ុន និងអាស៊ាននឹងរួមគ្នាផ្សព្វផ្សាយកិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថានទាំងនេះទៅកាន់ពិភពលោកទាំងមូល ក្នុងគោលបំណងជំរុញការនាំចេញរថយន្ត។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏នឹងរួមដៃគ្នាធ្វើការព្យាករសម្រាប់ទីផ្សាររថយន្តពិភពលោករួមទាំងនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍រហូតដល់ឆ្នាំ២០៣៥ ផងដែរ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជួយឱ្យសិង្ហបុរី ជាប់ចំណាប់ថ្នាក់ទី៨ ជាប្រទេស ដែលគេចូលចិត្តទៅធ្វើការខ្លាំងបំផុតនៅលើពិភពលោក?

ការស្ទង់មតិមួយដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា សិង្ហបុរីបានជាប់ចំណាត់ថ្នាក់ទី៨នៅលើពិភពលោក ជាប្រទេសដែលគេចូលចិត្តទៅធ្វើការខ្លាំ…

Smart Axiata ជាក្រុមហ៊ុនដំបូងបំផុតនៅកម្ពុជាដែលប្រើប្រាស់នូវប្រព័ន្ធការពារសុវត្ថិភាពទិន្នន័យលំដាប់ពិភពលោកដើម្បីការពារទិន្នន័យឌីជីថលអតិថិជន

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រកាសពីដំណើរការជោគជ័យរបស់ខ្លួនក្នុងការអនុវត្តប្រព័ន្ធក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ