ប្រទេសជប៉ុន

ជប៉ុនគ្រោងនឹងផ្តល់មូលនិធិ ដើម្បីគាំពារដល់គោលនយោបាយជំរុញកំណើនប្រជាជន


គណបក្សកាន់អំណាចនៅក្នុងប្រទេសជប៉ុនបាននិយាយថា គោលនយោបាយជំរុញអត្រាកំណើតនៅក្នុងប្រទេសជប៉ុនអាចត្រូវបានផ្តល់មូលនិធិដោយមូលបត្របំណុលរបស់រដ្ឋាភិ បាល។ គោលនយោបាយត្រូវបានលើកឡើង ខណៈដែលក្រុមអ្នកតាក់តែងច្បាប់នៅក្នុងប្រទេសដែលជាមហាអំណាចសេដ្ឋកិច្ចទី៣ នៅលើពិភពលោកនេះ បានអះអាងថា អត្រាកំណើតរបស់ប្រជាពលរដ្ឋរបស់ខ្លួនមានការធ្លាក់ចុះយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំកន្លងមកនេះ។
គោលនយោបាយជំរុញកំណើនប្រជាជន រូបភាព រ៉យទ័រ

ក្រុមហ៊ុនអ្នកតាក់តែងច្បាប់របស់ជប៉ុនបានអះអាងថា នៅពេលនេះ ជប៉ុនកំពុងតែជំរុញនិង ខិតខំប្រឹងប្រែង ក្នុងការទប់ទល់នឹងការថយចុះអត្រាកំណើតរបស់ប្រទេស ដោយការបង្កើនថវិកាទ្វេដងសម្រាប់គោលនយោបាយទាក់ទងនឹងកុមារ សូម្បីតែគេដឹងថា ការជំរុញនេះអាចនឹងត្រូវបានគ្របដណ្តប់ដោយមូលនិធិដែលទាក់ទងនឹងបំណុលសាធារណៈរបស់រដ្ឋាភិបាលក៏ដោយចុះ។

លោកហ៊ីរ៉ូស៊ីហ្គេ ស៊ីកូ (Hiroshige Seko) សមាជិកសភាគណបក្សប្រជាធិបតេយ្យសេរី បាននិយាយនៅក្នុង កម្មវិធីទូរទស្សន៍មួយថា ជប៉ុនអាចនឹងចាត់វិធានការ ដែលមិនធ្លាប់មានពីមុនមកក្នុងការប្រឆាំងនឹងការធ្លាក់ចុះនៃអត្រាកំណើតរបស់ប្រទេសជប៉ុន ។

លោកបានឲ្យដឹងថា កម្មវិធីដែលជប៉ុនកំពុងតែគិតគូ ដើម្បីជំរុញអត្រាកំណើតនៅក្នុងប្រទេស ឡើងវិញនោះ គឺមានចាប់តាំងពីមូលនិធិគាំទ្រ ដល់គោលនយោបាយពន្ធ គម្រោងធានារ៉ាប់រង ឬការរួមបញ្ចូលគ្នានៃប្រភពផ្សេងៗ ដើម្បីធ្វើយ៉ាងណាសម្រួលដល់ប្រជាពលរដ្ឋដែលមានកូន ។

អត្រាកំណើតនៅទូទាំងប្រទេសជប៉ុនកាលពីឆ្នាំ២០២២ បានធ្លាក់ចុះដល់កម្រិតតិចជាង ៨០ម៉ឺននាក់ ពោលគឺជាអត្រាកំណើតកាន់តែទាប នៅក្នុងប្រវត្តិរបស់ខ្លួន។

កាលពីខែ មករា កន្លងទៅ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានអះអាងថា រដ្ឋាភិបាលនឹងដាក់ផែនការ ដើម្បីបង្កើនថវិកាទ្វេដងសម្រាប់គាំពារដល់គោលនយោបាយទាក់ទងនឹងអត្រាកំណើតមិនឲ្យហួសខែមិថុនានោះឡើយ៕

អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


ហេតុអ្វីបានជាសក្តានុពលនៃការនាំចេញរបស់វៀតណាម ប្រែជាលើសតម្រូវការទីផ្សារអន្តរជាតិទៅវិញ?

សេដ្ឋកិច្ចរបស់វៀតណាមបានកើនឡើង ៨% កាលពីឆ្នាំមុន ដោយសារក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចយក្សៗដូចជា Samsung, LG និងក្រុមហ៊ុន Foxconn ជាដើម…

ធនាគារកណ្តាលអាមេរិក ប្រកាសផ្តល់កម្ចីបន្ទាន់ ដើម្បីជួយសង្គ្រោះធនាគារអាមេរិកនានា ក្រោយធនាគារខ្នាតយក្ស ២ ដួលបះជើង

ប្រព័ន្ធទីផ្សារហិរញ្ញវត្ថុរបស់អាមេរិកកំពុងច្របូកច្របល់យ៉ាងខ្លាំងនៅប៉ុន្មានថ្ងៃមកនេះ នៅក្រោយពេលធនាគារយក្សៗធំៗចំនួន២របស់ប្រទេសមហាអំណាចផុតលេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ