ប្រទេសជប៉ុន

ជប៉ុនកំណត់គោលដៅប្រាក់ឈ្នួលអប្បបរមាកើនលើស ៧ដុល្លារក្នុងមួយម៉ោងជាលើកដំបូង


ប្រាក់ឈ្នួលអប្បបរមារបស់ប្រទេសជប៉ុនកំពុងស្ថិតនៅលើផ្លូវមួយឆ្ពោះទៅរកការកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីក្រុមប្រឹក្សាការងាររបស់ក្រសួងការងារជប៉ុនបានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ ទី២៨ ខែកក្កដា ដើម្បីកំណត់គោលដៅប្រាក់ឈ្នួលជាមធ្យមឱ្យបានជាង ៧ ដុល្លារក្នុងមួយម៉ោង សម្រាប់ឆ្នាំសារពើពន្ធនេះ។
គោលដៅប្រាក់ឈ្នួលអប្បបរមាប្រទេសជប៉ុន
ដោយ

ផែនការកំណត់គោលដៅប្រាក់ឈ្នួលជាមធ្យមឱ្យបានជាង ៧ដុល្លារក្នុងមួយម៉ោងនេះ បានបន្ថែមពីលើប្រាក់ឈ្នួលបច្ចុប្បន្ន ដែលមានជិត៧ដុល្លារ ហើយគោលដៅនេះនឹងនាំឲ្យកម្រិត​ប្រាក់ឈ្នួលជាតិ​ជាមធ្យម​រហូតដល់លើសពីជាង៧ដុល្លារក្នុងមួយម៉ោងជាលើកដំបូង។ បើគិតជាភាគរយវិញ ផែនការកំណត់គោលដៅនេះ បានកើនជាង ៤% ដែលជាចំនួនច្រើនបំផុត​មួយចាប់តាំងពីសារពើពន្ធឆ្នាំ១៩៩១។ រាជរដ្ឋាភិបាលជប៉ុនសង្ឃឹមថា ប្រាក់ខែខ្ពស់នឹងជំរុញកំណើនការប្រើប្រាស់ និងជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

ការផ្លាស់ប្តូរនេះ ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យមានការដំឡើងប្រាក់ខែ​ជាពិសេសក្នុងឧស្សាហកម្មសេវាកម្ម​ដែលបានប្រឈមមុខនឹងកង្វះកម្លាំងពលកម្មជាបន្តបន្ទាប់។ ប៉ុន្តែ វាអាចនឹងមានសម្ពាធកើនឡើងលើវិស័យអាជីវកម្មក្នុងការជំរុញប្រាក់ចំណេញ។

នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ទី២៨ ខែកក្កដាថា លោកបានស្វាគមន៍ការផ្លាស់ប្តូរនេះ ហើយរដ្ឋាភិបាលរបស់លោកនឹង​បន្តអនុវត្តគោលនយោបាយ​ដើម្បីជួយអាជីវកម្មបង្កើនផលិតភាព និងអនុម័តថ្លៃពលកម្មដើម្បីឱ្យប្រាក់ឈ្នួលខ្ពស់អាចពង្រីកទៅដល់វិស័យអាជីវកម្មខ្នាតតូច។

ប្រាក់ឈ្នួលឬប្រាក់ខែនៅទីក្រុងតូក្យូ ខេត្តកាណាហ្គាវ៉ា និងខេត្តអូសាកា បានកើនលើសពី៧ដុល្លាររួចទៅហើយ គិតត្រឹមឆ្នាំសារពើពន្ធ ២០២២ ខណៈដែលខេត្ត៥ផ្សេងទៀតរួមទាំងខេត្តអៃឈី (Aichi) ដែលមានទីក្រុងណាហ្គូយ៉ា និងទីក្រុងក្យូតូនោះ ឥឡូវនេះត្រូវបានគេរំពឹងថានឹងមានប្រាក់ឈ្នួលកើនខ្ពស់ផងដែរ។

ការផ្លាស់ប្តូរនេះក៏មានន័យថា ពលរដ្ឋជប៉ុនជាង ២៥លាននាក់ ឬក៏៥០%នៃកម្មករដែលមានសិទ្ធិធ្វើការងារនៅក្នុងប្រទេសជប៉ុន នឹងអាចរកប្រាក់ចំណូលលើសពី ៧ដុល្លារក្នុងមួយម៉ោង ឬច្រើនជាងនេះ។ សន្ទុះកំណើនប្រាក់ឈ្នួលយ៉ាងខ្លាំងនេះ បានកើតឡើង ខណៈដែលអតិផរណាបន្តធ្វើឱ្យក្រុមគ្រួសារត្បិតត្បៀតការចំណាយលើទំនិញរបស់ពួកគេ។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ស្នូលនៅជប៉ុនដែលមិនរាប់បញ្ចូលតម្លៃអាហារស្រស់បានកើនឡើងជាង ៣%ក្នុងឆ្នាំនេះ ចាប់តាំងពីខែកញ្ញា និងបានកើនឡើងជាង ៣%កាលពីខែមុន។ ទន្ទឹមនឹងនេះប្រាក់ឈ្នួលពិតប្រាកដបានធ្លាក់ចុះជិត១% សម្រាប់រយៈពេល១៤ខែជាប់គ្នាគិតត្រឹមខែឧសភានៅឆ្នាំនេះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


វ៉ាស៊ីនតោនសង្ស័យថា ដំណើររបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីទៅកូរ៉េខាងជើង មានគោលដៅស្វែងរកសព្វាវុធបន្ថែមសម្រាប់សង្គ្រាម

នៅក្នុងសន្និសីទកាសែតមួយនៅប្រទេសអូស្ត្រាលីកាលពីថ្ងៃសៅរិ៍ ទី ២៩ កក្កដា រដ្ឋមន្ត្រីការបរទេសអាមេរិកលោកអាន់តូនី ប្លីនខេន បាននិយាយដោយដាក់ការស…

ហ្វីលីពីនកំពុងស្វែងរកការផ្គត់ផ្គង់អង្ករ ដើម្បីបង្កើនស្តុកក្នុងប្រទេស ដោយសារតែ បារម្ភពីបាតុភូត អាកាសធាតុ អែលនីណូ

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង ម៉ាកូស (Ferdinand Marcos Jr.) បាននិយាយកាលពី ថ្ងៃសៅរ៍ទី២៩ កក្កដាថា ប្រទេសហ្វីលីពីនត្រូវតែបំពេញស្តុក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ