ជប៉ុនស្នើឱ្យប្រទេសអារ៉ាប់រួមបង្កើនការផ្គត់ផ្គង់ប្រេង

ជប៉ុនស្នើឱ្យប្រទេសអារ៉ាប់រួមបង្កើនការផ្គត់ផ្គង់ប្រេង ខណៈដែលវិបត្តិអ៊ុយក្រែនជំរុញឲ្យតម្លៃប្រេងកើនឡើង


ការផ្គត់ផ្គង់ប្រេងសម្រាប់ទីផ្សារពិភពលោក បានជួបបញ្ហារង្គើរង្គើខ្លាំងមែនទែន ចាប់តាំងពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនផ្ទុះឡើងមក។ យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi បានអំពាវនាវដល់ប្រទេសអារ៉ាប់រួម នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ឲ្យបង្កើនការផ្គត់ផ្គង់ប្រេង ដើម្បីដោះស្រាយបញ្ហាការកើនឡើងនៃតម្លៃប្រេង ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Kyodo News។
https://www.reuters.com/world/china/search-rescue-under-way-after-chinas-first-plane-crash-since-2010-2022-03-22/

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi ក្នុងអំឡុងពេលកិច្ចពិភាក្សានៅប្រទេសអារ៉ាប់រួមបានលើកឡើងថា ប្រទេសជប៉ុនមានការព្រួយបារម្ភ ចំពោះការកើនឡើងនៃទីផ្សារប្រេងនាពេលថ្មីៗនេះ ហើយសង្ឃឹមថា ប្រទេសអារ៉ាប់រួម នឹងដើរតួនាទីក្នុងការរក្សាស្ថិរភាពទីផ្សារប្រេងពិភពលោក តាមរយៈការបូមប្រេងកាន់តែច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវទីផ្សារ ខណៈដែលរុស្ស៊ីកំពុងជាប់គាំងការផ្គត់ផ្គង់ទៅកាន់ប្រទេសមួយចំនួន។ 

ស្របពេលជាមួយគ្នានោះផងដែរ ក្នុងនាមជាប្រទេសនាំចេញប្រេងដ៏សំខាន់មួយទៅកាន់ប្រទេសជប៉ុន រដ្ឋមន្ត្រីក្រសួងការបរទេស អារ៉ាប់រួម បានបង្ហាញពីការតាំងចិត្តរបស់ប្រទេសខ្លួន ក្នុងការសម្របសម្រួលឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរដោយអះអាងថា ទំនាក់ទំនងរវាងអារ៉ាប់រួម និងប្រទេសជប៉ុនជាដៃគូយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ដែលមិនអាចខ្វះបាន ហើយខ្លួននឹងធ្វើការសម្របសម្រួលតាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅដើមខែនេះក៏បានហៅទូរស័ព្ទជាមួយព្រះអង្គម្ចាស់ ស៊ិក មហាម៉េត ប៊ីនសាយិត អាល់ណាយាន (Sheikh Mohamed bin Zayed Al Nahyan) នៃប្រទេសអារ៉ាប់រួម ដើម្បីស្នើឱ្យ អារ៉ាប់រួម ធ្វើការរួមចំណែកយ៉ាងសកម្ម ដើម្បីជួយរក្សាស្ថិរភាពទីផ្សារប្រេងឆៅ ។

គួរកត់សម្គាល់ថា ការហៅទូរសព្ទម្តងហើយម្តងទៀតរបស់ថ្នាក់ដឹកនាំប្រទេសជប៉ុនទៅកាន់មន្ត្រីជាន់ខ្ពស់អារ៉ាប់រួមនាពេលកន្លងមកនេះ បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់ប្រទេសជប៉ុនអំពីផលប៉ះពាល់នៃតម្លៃប្រេងកាន់តែកើនឡើង នៅក្នុងពេលវេលាកន្លងមកនេះ នៅគ្រាដែលទីក្រុងតូក្យូកំពុងសម្លឹងរកមើលការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីត ១៩។

ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមក ក្តីបារម្ភលើការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី ដែលជាប្រទេសផលិតប្រេងឆៅ និងឧស្ម័នធម្មជាតិដ៏សំខាន់មួយរបស់ពិភពលោក បានធ្វើឱ្យតម្លៃប្រេងឆៅឡើងថ្លៃរហូតដល់ ១៣០ ដុល្លាក្នុងមួយបារ៉ែល កាលពីសប្ដាហ៍មុន។

គួរជម្រាបថា លទ្ធកម្មប្រេងដែលមានស្ថិរភាព គឺ មានសារៈសំខាន់សម្រាប់ប្រទេសជប៉ុន ដែលខ្វះខាតធនធានប្រេង និងពឹងផ្អែកលើការនាំចូល ដើម្បីបំពេញតម្រូវការប្រើប្រាស់ប្រេងស្ទើរតែទាំងស្រុង។ ការផ្គត់ផ្គង់ប្រេងពីប្រទេសអារ៉ាប់រួមមានចំនួនប្រហែល ៣០% នៃការនាំចូលសរុបរបស់ជប៉ុន៕

None



អត្ថបទបន្ទាប់


វិបត្តិនៅអ៊ុយក្រែន កំពុងរុញច្រានឲ្យប្រទេសចិនជួបការលំបាកក្នុងការសម្រេចចិត្តចាប់យករវាងបស្ចិមលោក និងយករុស្ស៊ី ឬក៏យ៉ាងណា?

ប្រធានាធិបតីអាមេរិក Joe Biden បានព្រមានពី«ផលវិបាក» ដែលអាចកើតឡើងទៅលើប្រទេសចិន ប្រសិនបើចិនមានផ្ដល់ជំនួយណាមួយ ដល់រុស្ស៊ីក្នុងកិច្ចខិតខំ…

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យជប៉ុនជួយទិញផលិតផលកសិកម្មកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេរភាគី និងការវិនិយោគ

ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេរភាគី និងការវិនិយោគរវាងកម្ពុជា និងជប៉ុន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ឯកឧត្តម ហ្វូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ