
នៅក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា លោក យូអ៊ីឈី ស៊ូកាណូ ប្រធានក្រុមការងារ អង្គការ Jica បានបញ្ជាក់ថា លោកសន្យាថា នឹងជំរុញការរៀបចំគម្រោងផលិតបន្លែប្រកបដោយគុណភាព និងសុវត្ថិភាពនេះ ឲ្យបានចេញលឿនបំផុត ដើម្បី ឈានទៅដល់ការអនុវត្តគម្រោងបានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តម វែង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកមុ្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា កិច្ចការងាររបស់អង្គការ Jicaនេះ គឺបានដំណើរទៅស្របជាមួយនឹងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានផ្តល់អនុសាសន៍នាពេលថ្មីៗនេះ ហើយក្រសួងកសិកម្មគាំទ្រទៅលើលទ្ធផលនៃការសិក្សាកន្លងមក។

សូមបញ្ជាក់ថា បច្ចុប្បន្ន បើតាមអ្នកជំនាញផ្នែកសិកម្មធ្លាប់បានលើកឡើងថា ការផលិតបន្លែក្នុងស្រុក ហាក់នៅមានកម្រិតនៅឡើយ ដែលជំរុញឲ្យមានការនាំចូលបន្លែផ្លែឈើពីក្រៅប្រទេស គឺមានច្រើនគួរឲ្យកត់សម្គាល់ ពិសេសពីប្រទេសវៀតណាម និងថៃ។ តួយ៉ាងរបាយការណ៍ ពីរាជរដ្ឋាភិបាលធ្លាប់បានបង្ហាញថា កម្ពុជាមានតម្រូវការនាំចូលបន្លែពីក្រៅប្រទេសក្នុងមួយថ្ងៃៗ ប្រមាណ៤០០ លានតោន ស្មើនឹង១៤ម៉ឺនតោនក្នុងមួយឆ្នាំៗ ដែលគិតជាទឹកប្រាក់ មានប្រមាណ ២០០ លានដុល្លារអាមេរិក៕