អាមេរិកក្រោមរដ្ឋកាលលោក បៃដិន កំពុងងាកមករកអាស៊ានជាថ្មី!

លោក ចូ បៃដិន៖ កិច្ចព្រមព្រៀងអាមេរិក-អាស៊ាន គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីដោះស្រាយបញ្ហាធំៗរបស់ពិភពលោក


រដ្ឋបាលលោក ចូ បៃដិន បានចាត់ទុកកិច្ចព្រមព្រៀងថ្មី រវាងសហរដ្ឋអាមេរិក និងអាស៊ានថា ជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយ «បញ្ហាធំៗដែលពិភពលោកកំពុងជួបប្រទះក្នុងគ្រាបច្ចុប្បន្ន»។ នេះបើយោងតាមប្រសាសន៍របស់លោកចូ បៃឌិន ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១០ ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍មុននេះ។
លោក ចូ បៃដិន៖ កិច្ចព្រមព្រៀងអាមេរិក-អាស៊ាន គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីដោះស្រាយបញ្ហាធំៗរបស់ពិភពលោក

នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងមកកាន់តំបន់អាស៊ីអាគ្នេយ៍ក្នុងនាមជាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា៖ «អាស៊ានគឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋបាលលោក ហើយទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាចាត់ទុកអាស៊ានជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ខ្លួន»។

លោក ចូ បៃដិន បានមានប្រសាសន៍ក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិក ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះថា «អាស៊ាន និងអាមេរិក នឹងរួមគ្នាដោះស្រាយបញ្ហាដ៏ធំចាក់ស្រេះធំៗចាប់តាំងពីបញ្ហាអាកាសធាតុ រហូតដល់សន្តិសុខ និងការពារប្រឆាំងនឹងការគំរាមកំហែងសណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់»។ ប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមថា៖ «យើងនឹងកសាងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយ ដែលសេរីនិងបើកចំហ ប្រកបដោយស្ថិរភាពនិងវិបុលភាព រឹងមាំ និងមានសុខសន្តិភាព»។

គួរជម្រាបថា កិច្ចប្រជុំអាស៊ានលើកទី៤០និង៤១ ដែលបានបិទបញ្ចប់ទៅនៅថ្ងៃទី ១៣ ខែវិច្ឆិកា បានទាក់ទាញមេដឹកនាំធំៗជុំវិញពិភពលោកមកចូលរួម ដែលមានកម្ពុជាជាម្ចាស់ផ្ទះ ហើយព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ធំដំបូងគេ នៅក្នុងចំណោមកិច្ចប្រជុំកំពូលពីរផ្សេងទៀត ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកានេះ។ កិច្ចប្រជុំកំពូល ដែលនឹងត្រូវធ្វើឡើងបន្តបន្ទាប់នេះ គឺកិច្ចប្រជុំ APEC ត្រូវធ្វើឡើងនៅថ្ងៃទី ១៤-១៩ វិច្ឆិកា កិច្ចប្រជុំ G20 ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៥-១៦ វិច្ឆិកា ដោយប្រធានបទធំនឹងត្រូវលើកយកមកពិភាក្សាដេញដោលគ្នា នឹងមានដូចជា សង្គ្រាមនៅអ៊ុយក្រែន អាកាសធាតុ និងភាពតានតឹងក្នុងតំបន់ជុំវិញច្រកសមុទ្រតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងការបាញ់មីស៊ីលរបស់កូរ៉េខាងជើងជាដើម។

ទន្ទឹមគ្នានេះ វត្តមានរបស់លោក Biden ប្រធានាធិបតីអាមេរិកនៅក្នុងកិច្ចប្រជុំថ្នាក់តំបន់នេះ គឺបានបង្ហាញពីការប្តេជ្ញាជាថ្មីក្នុងនាមជាប្រទេសមហាអំណាចទី១លើលោកថា ខ្លួននឹងមិនបោះបង់ចោលអាស៊ាននៅចំពោះមុខការរះឡើងរបស់ចិននោះទេ និងសបញ្ជាក់ ក៏ដូចជាប៉ះប៉ូវឡើងវិញបន្ទាប់ពីជំហរមិនប្រាកដប្រជារបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ដូណាល ត្រាំ កាលពីពេលកន្លងទៅ។

ក្នុងនោះដែរ នៅអំឡុងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon បានស្នើយន្តការមួយសម្រាប់កិច្ចសន្ទនាជាមួយចិន និងជប៉ុន ដើម្បីដោះស្រាយវិបត្តិនាពេលអនាគត រួមទាំងផលប៉ះពាល់នៃសង្រ្គាមលើតំបន់ដូចជាសន្តិសុខស្បៀង និងថាមពល ព្រមទាំងការប្រែប្រួលអាកាសធាតុជាដើម។

មួយវិញទៀត ក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីចិន លោក Li Keqiang លោក Kishida នាយករដ្ឋមន្ត្រីជប៉ុន ភាគីបានព្រមព្រៀងថា៖ «ប្រទេសជប៉ុន និងចិនគួរតែខិតខំឆ្ពោះទៅរកការកសាងទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាពវិញ» ក្រោយពីភាពតានតឹងកាលពីពេលថ្មីៗនេះ។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួនបានអះអាងថា បើទោះបីវត្តមានលោក បៃដិន និងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកអាចយកជាការមែន តែពួកគេមិនរំពឹងថា នឹងមានការអភិវឌ្ឍធំដុំអ្វីនោះទេទាក់ទិននឹងបញ្ហារសើបមួយចំនួននៅក្នុងតំបន់។ ដោយឡែក វាសរបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងវិលទៅរកជំហរ «ការទូតធម្មតា» ឡើងវិញ រួមទាំងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយអាស៊ានឡើងវិញតែប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


តើកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានសម្រេចលទ្ធផលផ្លែផ្កាសំខាន់ៗអ្វីខ្លះ?

ជំនួបកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ហើយ កាលពីថ្ងៃអាទិត្យទី១២ ខែវិច្ឆិកា ឆ្ន…

អ៊ុយក្រែនបានជំរុញឱ្យអាស៊ានចូលរួមថ្កោលទោសចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនកាលពីពេលថ្មីៗបានជំរុញឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ចូលរួមថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ