ដោយយល់ឃើញពីការអភិវឌ្ឍន៍ឥតឈប់ឈរនិងមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ វិនិយោគិនទាំងក្នុងស្រុក និងបរទេសទើប ផាកកាហ្វេ (Park Café) ដែលជាភោជនីយដ្ឋានដ៏ពេញនិយមមួយដែលផ្តោតលើអាហារ និងភេសជ្ជៈ សុខភាពបានពង្រីកវិសាលភាពរបស់ខ្លួនមកខេត្តកំពង់ស្ពឺដែលមានទីតាំងលើស្ថិតនៅភូមិរំលោង ឃុំសុព័រទេព ក្រុងច្បារមនតាមបណ្តោយផ្លូជាតិលេខ៤តែម្តង។ អ្វីដែលពិសេសទីតាំងមួយនេះបានបង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទៅរមណីយដ្ឋាន រឺខេត្តផ្សេងឆ្លងកាត់ខេត្តកំពង់ស្ពឺកាន់តែងាយស្រួលក្នុងការទទួលទានអាហារឆ្ញាញ់និងភេសជ្ជៈសុខភាពជាមួយជម្រើសសំបូរបែប។
ម្យ៉ាងទៀត ផាកកាហ្វេ មានទស្សនៈវិស័យក្នុងការចូលរួមក្នុង ការអភិវឌ្ឍ សហគមន៏តាមរយៈការបង្កើត ការងារព្រមទាំងបំរើជូននូវអាហារ ដែលយកចិត្តទុកដាក់ខ្ពស់ដល់ផាសុខភាព។ ជាពិសេស ផាកកាហ្វេ ជាហាងដែលផ្ចិតផ្ចង់លើផ្នែកអនាម័យ និងសុខភាពស្រមតាមស្តង់ដារ សុវត្ថិភាពម្ហូបអាហារពិភពលោក ដូច្នេះសម្រាប់អ្នកចូលចិត្តទទួលទានកាហ្វេ ពេលព្រឹក ចូលតែមួយកន្លែង បានទាំងអាហារ និងភេសជ្ជៈដែលល្អដល់សុខភាពថែមទៀត ។
សម្រាប់ការទទួលទានក្នុងហាង សូមមើលទីតាំងតាមផែនទីនេះ៖ ផាកកាហ្វេ កំពង់ស្ពឺ
ផាកកាហ្វេសាខាកំពង់ស្ពឺ ក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែងតាម foodpanda ផងដែរ ជាពិសេសដឹកជូនឥតគិតថ្លៃតាមរយៈកម្មវិធីទូរស័ព្ទ PARK CAFE ឬ លេខទូរស័ព្ទ៖ 023 990 990។
- តាមដាន តេលេក្រាម PARK CAFE Official សម្រាប់ព័ត៍មានពីការផ្តល់ជូនពិសេសៗជាច្រើនទៀត
- ហ្វេសបុកផេក៖ Park Café