ដីព្រៃខេត្តកំពង់ស្ពឺ

រដ្ឋបាលខេត្តកំពង់ស្ពឺដកហូតដីព្រៃដែលជាង២៦៦ហិកតាមកធ្វើជាសម្បត្តិរដ្ឋវិញ


អាជ្ញាធរខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានចេញដីកាដកហូតដីព្រៃចំនួន៩កន្លែង ស្មើនឹង២៦៦,៣១ហិកតា ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់មកធ្វើជាសម្បត្តិរដ្ឋវិញ។
រូបភាព៖ផែនទីដីមួយក្នុងចំណោម៩ដែលក្រសួងបរិស្ថានបានដកហូតពីការកាន់កាប់ខុសច្បាប់កាល ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ (ប្រភព ក្រសួងបរិស្ថាន)
ដោយ
អំពី NewsroomCambodia

​យោងតាមប្រសាសន៍លោក វី​ សំណាង អភិបាលខេត្តកំពង់ស្ពឺដែលបានផ្ដល់បទសម្ភាសន៍ជាមួយ Newsroom Cambodia តាមទូរស័ព្ទនៅ​ថ្ងៃទី​១៨ ខែ​មីនាថា​ ដី​ជាង​២៦៦​ហិកតា​នោះ​ស្ថិត​ក្នុងភូមិ​សាស្រ្ត​​ឃុំ​តា​សាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។

លោក​ថាលោក​​​មិន​ដឹង​ថា​ជនណា​ជា​អ្នក​កាន់​កាប់​នោះទេ ​ប៉ុន្តែលោក​ថា​មន្រ្តី​របស់​លោក​​បាន​ចុះ​ល្បាត​ក្នុង​ព្រៃ​ក៏​បាន​ឃើញ​គេ​បោះ​បង្គោល ឈូស​ឆាយ និងហ៊ុំព័ទ្ធនិង​ត្រាយ​កូនឈើ​ ទើប​​អាជ្ញាធរ​ឃើញ ​ហើយ​​ដក​ហូត​យកមកវិញ។

«ដកហូតមកវិញហ្នឹងគឺមានន័យថាយើងមិនបន្តឱ្យមានជនណាមកកាប់រុករានទ្ទ្រានឬ​ក៏​អាស្រ័យ​លើ​ដី​ទាំង​នោះ​ទៀតទេ»។

លោក​បន្ថែម​ថា តាម​ច្បាប់​ ប្រសិន​បើ​​រក​ឃើញ​ថា​អ្នក​ណា​ជា​អ្នក​​បំផ្លាញ និង​កាន់​កាប់នោះ​អាជ្ញាធរ​​​នឹង​កសាង​សំណុំរឿងបញ្ជូនទៅតុលាការដោយផ្ដន្ទាទោស​តាម​ច្បាប់​កម្រិតព្រហ្មទណ្ឌជា​ពន្ធនាគារ​ ឬ​ក៏​​​រដ្ឋប្បវេណី ដូចជា​ដាំដុះ ឬសងការខូចខាតលើសម្បត្តិព្រៃឈើដែលបានបាត់បង់។ លោក​ថា ​​រដ្ឋ​​​គ្មាន​គម្រោង​អភិវឌ្ឍន៍​អ្វី​បន្ថែម​លើ​ដី​ទាំង​នោះ​ទេ។

លោក​បញ្ជាក់ថា៖ «គម្រោង​សម្រាប់​រដ្ឋនឹង​យើង​មាន​រួចស្រេចហើយដោយសារ​ដី​ហ្នឹង​ស្ថិត​ក្នុង​តំបន់​អភិរក្ស​គេ​ទុក​វា​ជាកន្លែងថែររក្សាព្រៃឈើសត្វព្រៃ»។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក ប្រាប់ Newsroom Cambodia ថាលោក​មិន​ទាន់ហ៊ាន​សន្និដ្ឋានលើ​ករណី​នេះ​ថា​យ៉ាងណា​នៅឡើយ​ដោយសារ​ខាង​សមាគម​មិនទាន់​បាន​​ស៊ើប​អង្កេតថា​ជាដីដែលមាន​គេលួចកាន់កាប់ដោយបំពានច្បាប់ពិតមែន ឬក៏មានប្លង់កម្មសិទ្ធិត្រឹមត្រូវ។​ 

«បើសិនជាដីព្រៃរបស់រដ្ឋហើយបានការចូលកាន់កាប់ទន្ទ្រាននោះខ្ញុំមិនគាំទ្រទេព្រោះអាហ្នឹងវាជារឿងខុសច្បាប់»។

លោកបន្ថែមថា ប្រសិនបើដីនោះមានប្រជាជនរស់នៅ និង​បង្កបង្កើន​ផលហើយ​មើល​ទៅ​លែង​ឃើញ​មាន​​ព្រៃ​នោះ​អាជ្ញាធរ​គួរ​តែ​មាន​វិធានការ​ឲ្យ​ដី​ទៅ​ពួកគាត់​វិញ​ដើម្បី​ឲ្យ​ពួកគាត់​បង្ក​បង្កើន​ផល និង​ជួយ​ជីវភាព។

«អាហ្នឹងខ្ញុំនិយាយពីរផ្លូវហ្នឹង ប៉ុន្តែបើ​រឿង​នឹង​វា​សុទ្ធ​តែ​ដីព្រៃ​ទាំងអស់​ហើយ​ពួកគាត់​ទៅ​កាប់​ទន្ទ្រានយ​កមកកាន់កាប់ដោយខុសច្បាប់ដោយមិនមានការបែងចែកត្រឹមត្រូវតាមច្បាប់ អាហ្នឹង​ខ្ញុំ​អត់​មាន​ការគាំទ្រ​​ទេ។ ប៉ុន្តែ​បើ​ដី​នឹង​មាន​ការ​ដឹង​ឮពី​អាជ្ញាធរ ហើយ​មាន​ការដាំដុះ​របស់​គាត់​ហើយ​លំនៅដ្ឋាន​គាត់​​មា​ន​ភាព​រឹងមាំ​ហើយ​មិនមាន​ព្រៃហ៊ុំព័ទ្ធ​អី​ទេ គួ​រ​តែ​មាន​ការពិចារណា​ដើម្បី​ផ្ដល់​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​​ដល់​​ពួក​គាត់ព្រោះធម្មតា​ទេ​ពលរដ្ឋ​ត្រូវ​ការ​ដី​ប្រើប្រាស់​ដើម្បី​ចិញ្ចឹម​ជីវិត»។

គួររំឮក​ថា ការលួចកាប់​ឆ្ការ​ព្រៃ ដុតព្រៃ និង​បរបាញ់​សត្វ​ព្រៃ​ក្នុង​តំបន់​អភិរក្សគឺជា​ការរំលោភ​បំពាន​ច្បាប់​ដែល​មាន​ចែង​ក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទដោយ៖ សារុំ ស្រីណាត ​សិក្ខាកាម​វគ្គបណ្ដុះបណ្ដាល​សារព័ត៌មាន នៃ​គម្រោង Newsroom Cambodia

None



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលស្នើ៥ចំណុច ឲ្យក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុ និងម្ចាស់បុរី អនុគ្រោះសម្រាប់អតិថិជនរបស់ខ្លួននៅអំឡុងកូវីដ-១៩

រាជរដ្ឋាភិបាលកម្ពុរាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊…

ប្រើ​ អេស៊ីលីដា​ម៉ូបាល​ ក្នុង​ការទូទាត់ ផ្ទេរ ដកប្រាក់ បង់ថ្លៃ​​ផ្សេងៗ ជួយ​​បញ្ជៀស​ពី​ហានិភ័យ​​ជំងឺ​ឆ្លង​ និង​​មិន​អស់​ថ្លៃ​សេវា

កូវីដ-១៩​បាន​និង​កំពុង​វាយលុក​កាន់តែខ្លាំង និង​បាន​បន្ត​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​កាន់តែច្រើន​ឡើង​គួរឱ្យ​ព្រួយ​បារម្ភ​បំផុត ដែល​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ