ប្រធានសមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ (KSPSPA) លោក សំ សារឿន បានឱ្យដឹងថា មានការបញ្ចាទិញស្ករត្នោតពី ៥ ទៅ ៧តោនក្នុងមួយថ្ងៃៗ ប៉ុន្តែសមាគមរបស់លោកផលិតបានត្រឹម បានតែ ១ តោនប៉ុណ្ណោះក្នុងមួយថ្ងៃ។
លោកបន្តថា ការបញ្ជាទិញមួយចំនួនត្រូវបានបដិសេធ ព្រោះផលិតមិនគ្រប់។
របាយការណ៍របស់ សមាគមបង្ហាញថា ខ្លួនបានផលិត ១០០ តោនក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០១៩ ។ សមាគមលក់ស្ករត្នោតទៅកាន់ក្រុមហ៊ុនចំនួន ១០ ដោយកត់សម្គាល់ថា ក្រុមហ៊ុនមួយចំនួនកំពុងស្នើសុំការផ្គត់ផ្គង់។ សមាគមបច្ចុប្បន្ននេះ មានកម្មករចំនួន ១៦៨ នាក់ ។ សមាគមក៏ត្រូវការកសិករអ្នកផលិតស្ករត្នោតច្រើនទៀត ដើម្បីបំពេញតម្រូវការ។
តម្លៃស្ករត្នោតដែលទិញពីកសិករ បានកើន បីដង បន្ទាប់ពីការទទួលស្គាល់ ។ដំបូងឡើយ ស្ករមួយគីឡូក្រាមតម្លៃ ២.០០០ រៀល ខណៈឥឡូវនេះ វាមានតម្លៃ ៦.០០០ រៀល ដែលតម្លៃនេះត្រូវបានសមាគមវាយតម្លៃថា ជាសញ្ញាល្អសម្រាប់កសិករ។
នាយកក្រុមហ៊ុន Confirel លោកហៃ លីអ៊ាង បានថ្លែងថា ការទទួលស្គាល់ស្ករត្នោតខេត្តកំពង់ស្ពឺរបស់សហភាពអឺរ៉ុបនឹងជួយកែលំអគុណភាព និងបង្កើនតម្លៃទីផ្សាររបស់ខ្លួន។
លោកថ្លែងថា: « ការចុះបញ្ជីម៉ាកនេះនឹងធ្វើឱ្យចំណង់ចំណូលចិត្តរបស់កសិករនិងបង្កើតការងារបន្ថែមទៀតសម្រាប់ផលិតស្ករត្នោត ដូច្នេះ កសិកររីករាយនឹងការប្រមូលផលរបស់ពួកគេ»។
ក្រុមហ៊ុនស្ករស Confirel ឱ្យដឹងថាស្ករត្នោតនៅលើការលក់ត្រូវបានចាត់ថ្នាក់ដោយក្រុមហ៊ុនថា ជាស្ករត្នោតសរីរាង្គ និងស្ករត្នោតសុវត្ថិភាព ដែលផលិតផលទាំងពីរនេះ អាចរកបាននៅក្នុងផ្សារទំនើប។ ក្រុមហ៊ុននេះ បានទិញស្ករត្នោតខេត្តកំពង់ស្ពឺចំនួន ១២០ តោនកាលពីឆ្នាំមុន។ បរិមាណនេះ ប្រហែល ៦០% សម្រាប់នាំចេញទៅកាន់ សហភាពអឺរ៉ុប អាម៉េរិក និងជប៉ុន គឺជាអតិថិជនសំខាន់របស់ខ្លួន។

លោក អ៊ាដ រ៉ាឌី នាយកផ្នែកកម្មសិទិ្ធបញ្ញានៅក្រសួងពាណិជ្ជកម្មបាននិយាយថា ស្លាក PGI នឹងជួយការពារផលិតផលប្រឆាំងនឹងផលិតផលក្លែងក្លាយនៅក្នុងសហភាពអឺរ៉ុប ហើយកសាងទំនុកចិត្តសម្រាប់អ្នកទិញអន្តរជាតិ។
លោកបានមានប្រសាសន៍ថា «ជាមួយនឹងអង្គការ PGI រដ្ឋាភិបាលកម្ពុជាមានសិទិ្ធស្នើសុំចាត់វិធានការប្រឆាំងនឹងប្រទេស ឬបុគ្គលណា ដែលរកឃើញថា បានក្លែងបន្លំផលិតផលនេះ» ។ លោករ៉ាឌី បានកត់សម្គាល់ថា កម្ពុជាបានដាក់ពាក្យស្នើសុំចុះបញ្ជីឈ្មោះស្ករត្នោតកំពង់ស្ពឺជា PGI នៅក្នុងសារព័ត៌មានជាផ្លូវការនៃសហភាពអឺរ៉ុបនៅខែតុលា ឆ្នាំ ២០១៧៕