ទីផ្សារម្រេចកំពត

ម្រេចកំពតចាប់ផ្ដើមប្រមូលផលបាន១០% ខណៈទីផ្សារឆ្នាំហាក់ប្រសើរជាងឆ្នាំមុន


ប្រធានសមាគមម្រេចកំពត បានអះអាងថា នៅត្រឹមរយៈពេល៣ខែដំបូងនៅឆ្នាំនេះ ការនាំចេញម្រេចកំពតសម្រេចបានជាង៨តោន ដែលភាគច្រើនបាននាំចេញទៅកាន់ទីផ្សារតំបន់អឺរ៉ុប ហើយបើមិនមានផលប៉ះពាល់ខ្លាំងពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែនទេ ទីផ្សារម្រេចកំពតនៅឆ្នាំនេះត្រូវបានសមាគមរំពឹងថានឹងល្អជាងឆ្នាំមុន ខណៈដែលប្រជាកសិករដាំដុះម្រេចថាឆ្នាំនេះ អាកាសធាតុរៀងអំណោយផលសជាងឆ្នាំមុន ហើយការប្រមូលផលម្រេចកំពតគិតមកទល់ពេលនេះ ប្រមូលផលបានប្រមាណជាង ១០% ហើយ។
ទិន្នផលម្រេចកំពត រូបភាព៖ សមាគមន៍ម្រេចកំពតកម្ពុជា​
ដោយ

លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតបានគូសបញ្ជាក់ថា ការនាំចេញម្រេចកំពត​នៅតែពឹងផ្អែកខ្លាំង​លើទីផ្សារអឺរ៉ុប ហើយតម្លៃម្រេចកំពត គឺមិនមានការប្រែប្រួលនោះទេ គឺម្រេចខ្មៅនៅតែ​មានតម្លៃ ១៥ ដុល្លារ ក្នុង១គីឡូក្រាម រីឯម្រេចក្រហមមានតម្លៃ ២៥ ដុល្លារ ក្នុង១គីឡូក្រាម និងម្រេចស វិញមានតម្លៃ ២៨ ដុល្លារ ក្នុង១គីឡូក្រាម។ បើតាម​លោក ងួន ឡាយ បានគូសបញ្ជាក់បន្ថែមថា ទីផ្សារនាំចេញម្រេចកំពត ឆ្នាំនេះអាចនឹងល្អជាងឆ្នាំមុនផងដែរ បើសិនជាមិនមានផលប៉ះពាល់ខ្លាំង​ពីបញ្ហាសង្រ្គាមនៅអ៊ុយក្រែន​ទេនោះ។ លោកបន្ថែមថា ទោះបីជាបញ្ហាកូវីដកាលពីឆ្នាំមុន ក៏មិនបានផ្តល់ផលប៉ះពាល់ដល់ការនាំចេញម្រេចរបស់លោកនោះដែរ ហើយនៅត្រឹមតែរយៈពេល​៣ខែដើមឆ្នាំម្រេចកំពតនាំចេញបាន​ជាង៨តោនរួចហើយ។

លោក ងួន ឡាយ បានគូសបញ្ជាក់បន្ថែមទៀតថា ការប្រមូលផលឆ្នាំនេះ ហាក់មិនសូវខុសគ្នាពីឆ្នាំមុននោះទេ កំណើននៃការប្រមូលផលអាចនឹងមានកំណើនតិចតួចប៉ុណ្ណោះ ដោយសារតែផ្ទៃដីផលិតកម្មរក្សានៅដដែល។ ជាមួយគ្នានោះ ស្ថានភាពនៃការដាំដុះដំណាំម្រេចវិញ លោក ងួន ឡាយ បានគូសបញ្ជាក់ថា មិនមានបញ្ហាអ្វីនោះទេ​ក្នុងការដាំដុះក្នុងឆ្នាំនេះ ដោយសារកត្តាអាកាសធាតុមានភាពអំណោយផលផងដែរ។

លោក ហែម ត្រូ កសិករដាំម្រេចមួយរូប នៅខេត្តកំពត ក៏បានអះអាងដែរថា ម្រេចកំពតទើបប្រមូលផលបានប្រមាណជាង១០% ប៉ុណ្ណោះនៅពេលនេះ ហើយរហូតដល់​ខែមិថុនាទើបអាចប្រមូលផលបានទាំងស្រុង។ លោកក៏បានបញ្ជាក់ផងដែរថា កត្តាអាកាសធាតុនៅឆ្នាំនេះហាក់មានភាពអំណោយផលល្អ ដោយមានភ្លៀងធ្លាក់ស្រោចស្រប់គ្រប់គ្រាន់ផងដែរ ប៉ុន្ដែរូបលោក ក៏ដូចជា​ប្រជាកសិករផ្សេងទៀតដែរ គឺមិនមានការពង្រីកបន្ថែមលើផ្ទៃដីដាំដុះនោះទេក្នុងឆ្នាំនេះ។

សូមបញ្ជាក់ថា នៅរយៈពេល​៣ខែដំបូងនៅឆ្នាំ២០២២ កម្ពុជា​សម្រេចបាន​ការនាំចេញម្រេច​ទូទៅជារួម មានជាង​៣ពាន់តោន ទៅកាន់ទីផ្សារអន្តរជាតិកើនឡើង​ជាង១០០% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន ហើយក្នុងនោះ វៀតណាម​គឺជាប្រទេស​បញ្ជាទិញម្រេចពីកម្ពុជា​ច្រើនជាងគេបំផុត។ នេះបើតាមរបាយការណ៍របស់ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ៕

អត្ថបទ៖ សោម ស្រីពេជ្រ

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សថៃ CP មានតម្រូវការពលករពីកម្ពុជា២ពាន់នាក់បន្ថែមទៀត ដើម្បីធ្វើការនៅក្នុងប្រទេសថៃ

ក្រុមហ៊ុន CP ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ថៃ និងមានវិនិយោគជាច្រើននៅក្នុងវិស័យកសិកម្ម និងចិញ្ចឹមសត្វនៅកម្ពុជា បានអះអាងថា ខាងក្រុមហ៊ុននេះ ក…

NATO ចេញមុខធានាថា នឹងជួយគាំទ្រអ៊ុយក្រែនធ្វើសង្គ្រាមទប់ទល់រុស្ស៊ី ទោះក្នុងពេលច្រើនឆ្នាំទៀតក៏ដោយ

អគ្គលេខាធិការអង្គការណាតូកាលពីថ្ងៃព្រហស្បតិ៍ទី២៨មេសា បានឲ្យដឹងថា អង្គការសម្ព័ន្ធយោធាមួយនេះ ត្រៀមខ្លួនរួចជាស្រេចដើម្បីរក្សាការគាំទ្ររបស់ខ្លួនស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ