កំពត-​ទេសចរណ៍

កម្ពុជា​នឹង​មាន​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​កំពត​ ដាក់ឲ្យ​ដំណើរការ​ឆ្នាំ​​២០១៩


កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្ត​កំពត ​ត្រូវ​គេ​រំពឹង​ថា នឹង​ចាប់​ផ្តើម​ដំណើរការ​សាងសង់​នៅ​ដើម​ឆ្នាំ​២០១៨​ខាង​មុខ​នេះ និង​បញ្ចប់​ការ​សាងសង់​ក្នុង​​ឆ្នាំ​២០១៩។
ខេត្ត​កំពត​គ្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ និង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៩។
ដោយ

ឥឡូវ​នេះ គម្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ ត្រូវ​បាន​ធ្វើការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​រួច​ហើយ ​ហើយ​រង់ចាំ​​តែ​ថ្ងៃ​សាងសង់​ប៉ុណ្ណោះ បន្ទាប់​ពី​ពិធី​បុណ្យ​សមុទ្រ​នៅ​ខែ​វិច្ឆិកា ចប់​រួច​រាល់។ នេះ​បើ​យោង​តាម​រដ្ឋបាល​ខេត្ត​កំពត​បាន​បញ្ជាក់​ប្រាប់ ខេមបូណូមីស។ 

អភិបាល​ខេត្ត​កំពត​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ មាន​កប៉ាល់​ដឹក​អ្នក​ទេចរ​​ចូល​​មក​​ចែចូវ​រួច​ហើយ​សម្រាប់​យក​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា។

ឯកឧត្តម ចាន់ ជេស្ឋា អភិបាល​ខេត្ត​កំពត បាន​មាន​ប្រសាសន៍​ថា កំពង់ផែ​នឹង​​ត្រូវ​រៀបចំ​បែប​បទ​រដ្ឋបាល​​ដូច​ជា​ព្រលាន​យន្តហោះ​ដែរ ដើម្បី​ទទួល​ភ្ញៀវ​អន្តរជាតិ ក្នុង​នោះ​គឺ​ភ្ញៀវ​ទេសចរ​ដែល​មក​ពី​កោះត្រល់។

ឯកឧត្តម​​បាន​បន្ថែម​ថា នៅ​ពេល​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ​សាងសង់​រួច​រាល់​នៅ​ក្នុង​ឆ្នាំ​២០១៩ ពេល​នោះ ខេត្ត​កំពត​នឹង​កា្លយ​ជា​មជ្ឈ​មណ្ឌល​​​កណ្តាល​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ដែល​មក​ពី​ថៃ ទៅ​វៀតណាម និង​ភ្ញៀវ​ទេសចរ​ពី​វៀតណាម ទៅ​​ថៃ​ និង​សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ផងដែរ។

ការ​សាងសង់​ផែ​ទេសចរណ៍​អន្តរជាតិ​មួយ​នេះ​ទទួល​បាន​ប្រាក់​កម្ចី​ចំនួន​ប្រមាណ​ចំនួន​១៨​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) សម្រាប់​គម្រោង​នេះ។ កំពង់ផែ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត។

យោងតាម​ឯកសារ​ការ​វាយ​តម្លៃ​បរិស្ថាន​ដំបូង ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៤ ដែល​មាន​ចំណង​​ជើង​​ថា ព្រះរាជាណាចក្រ​កម្ពុជា៖ ហេដ្ឋា​រចនា​សម្ព័ន្ធ​ទេសចរណ៍​ប្រទេស​មហា​អនុតំបន់​មេគង្គ សម្រាប់​​កំណើន​ប្រកប​ដោយ​បរិយាប័ន្ន​ បាន​បញ្ជាក់​ថា កំពង់ផែ​នេះ​នឹង​បញ្ចូល​ទាំង​អគារ​បែប​បទ​​រដ្ឋបាល​គយ អន្តោប្រវេសន៍ អគារ​ព័ត៌មាន​ទេសចរណ៍ ចំណត​រថយន្ត បង្គន់​សធារណៈ។ 

គម្រោង​​នេះ​ក៏​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ដឹក​ជញ្ជូន​កុងតឺន័រ​តូចៗ​ដែល​មាន​ស្រាប់​ផងដែរ និង​ក៏​ជា​ផែ​ថ្មី​មួយ​​ដែល​គេ​​រំពឹង​ថា នឹង​ក្លាយ​ជា​ច្រក​ថ្មី​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​តាម​សមុទ្រ​ដែល​ភ្ជាប់​រវាង​កម្ពុជា​និង​វៀតណាម ផង​ដែរ៕

None



អត្ថបទបន្ទាប់


អ្នក​ផលិត​អំបិល​​កំពត​-កែប​ធ្លាប់​តែ​ត្អូញ​ត្អែរ ប៉ុន្តែ​ឆ្នាំ​នេះ​លែង​ហើយ! តើ​ហេតុ​អ្វី?

តំណាង​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្ត​កំពត និង​ខេត្ត​កែប ដែល​ជា​ទីតាំង​ផលិត​អំបិល​តែ​មួយ​គត់​សម្រាប់​ផ្គត់​ផ្គង់​ទីផ្សារ​ទូទាំង​​ប្រទេស…

គោលការណ៍ទាំង​១០​របស់​លោក ស្ទីវ ចប ដើម្បី​ជោគជ័យ!

លោក​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បិតា​នៃ​យុគ​បច្ចេកវិទ្យា​វិវត្តន៍​ថ្មី ជា​ពិសេស គឺ​ប្រព័ន្ធ​ស្មាតហ្វូន។ លោក​មាន​ទ្រព្យ​សម្បត្តិ​​តម្លៃ​ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ