ប្រភពព័ត៌មានបានឲ្យដឹងទៀតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទី១ ដែលមានសិទ្ធិទទួលការដាក់ប្រាក់បញ្ញើពីអតិថិជន និងមានចំណែកទីផ្សារជាង ៤០% នៅក្នុងប្រទេសកម្ពុជា ដែលមានចំនួនសាខា១៧៧ សាខា។
ធនាគារកូរ៉េ KB Kookmin អះអាងថា នឹងបិទបញ្ចប់កិច្ចព្រមព្រៀងទិញលក់ភាគហ៊ុននេះ នៅក្នុងរយៈពេល ៣ខែ បន្ទាប់ពីមានការយល់ព្រមពីអាជ្ញាធរហិរញ្ញវត្ថុនៃប្រទេសទាំងពីរ គឺកម្ពុជា និងកូរ៉េ។
កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឲ្យធនាគារ KB Kookmin ពង្រឹងបណ្ដាញអតិថិជនធនាគាររបស់ខ្លួននៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
មានប្រតិបត្តិការសាខាធនាគារចំនួន ៦ នៅកម្ពុជា ធនាគារ KB Kookmin បានទទួលការយល់ព្រមរួចហើយនៅកម្ពុជា សម្រាប់ការទិញយកភាគហ៊ុននៅក្នុងខែឧសភា។
ធនាគារ KB Kookmin បានបញ្ជាក់ទៀតថា តាមគម្រោងរបស់ខ្លួន នឹងទិញភាគហ៊ុននៅសល់៣០% ពីគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បន្ថែមទៀត ដោយយ៉ាងហោចណាស់នឹងត្រូវចាំ ដល់ ២ឆ្នាំក្រោយបន្ទាប់ពីប្រតិបត្តិការទិញលក់ដំបូងនេះ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ មានប្រាក់ចំណេញសុទ្ធ ៧៨,៧លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ កើនឡើង៣៦,៧% ធៀបនឹងឆ្នាំ២០១៧ នេះបើតាមការបញ្ជាក់នៅក្នុងឯកសារដែលក្រុមហ៊ុន KB Financial Group ទទួលបាន៕