អត្ថបទពាណិជ្ជកម្ម

កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ ឆ្លុះបញ្ចាំងឧត្តមភាពសហគ្រិនភាពនៅកម្ពុជា


ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ – កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ បានជ្រើសរើសជ័យលាភី ជាក្រុមហ៊ុន និងក្រុមប្រកួត ដែលបានបង្ហាញនវានុវត្តន៍ និងការរួមចំណែកដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា។ កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ដោយបិទបញ្ចប់ការប្រកួតប្រជែងរយៈពេលពេញមួយឆ្នាំ ក្នុងចំណោមបេក្ខជនចូលរួមជិត ២.០០០ ក្រុម និងក្រុមហ៊ុន។
កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ ឆ្លុះបញ្ចាំងឧត្តមភាពសហគ្រិនភាពនៅកម្ពុជា
ដោយ
អំពី Khmer Enterprise

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ជ័យលាភីទាំងអស់ និងបានលើកទឹកចិត្តអ្នកចូលរួមប្រកួត ឱ្យខិតខំបន្តអភិវឌ្ឍសមត្ថភាពបន្ថែម ដើម្បីចាប់យកឧត្តមភាព។ ឯកឧត្តមបានលើកឡើងថា៖​ "ភាពជោគ​ជ័យមិនមែនស្ថិតនៅលើពានរង្វាន់នារាត្រីនេះតែមួយមុខទេ។ សហគ្រិនគួរមានភាពក្លាហាន ហ៊ានចូលរួមប្រកួតប្រជែង សាកល្បងសមត្ថភាព ទទួលយកចំណេះដឹងថ្មីៗ និងប្រែក្លាយឧបសគ្គជាឱកាស​​ដើម្បី​ភាពជោគជ័យនាពេលខាងមុខ។”

ពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ មានបួនប្រភេទគឺ៖ ពានរង្វាន់សហគ្រិនកម្រិតវិទ្យាល័យ​, ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ, ពានរង្វាន់ធុរកិច្ចថ្មី​, និង​ពានរង្វាន់សហគ្រាសធុនតូច និងមធ្យម។ ពានរង្វាន់ទាំងនេះឆ្លុះបញ្ចាំងពីតួអង្គសំខាន់ៗនៃសហគ្រិនភាពដែលកំពុងរីកចម្រើនរបស់កម្ពុជា។ ជ័យលាភីត្រូវបានទទួលស្គាល់ចំពោះភាពច្នៃប្រឌិត ភាពធន់ និងការខិតខំប្រឹងប្រែងក្នុងការជំរុញនវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងថា៖ “កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ បង្ហាញពីការយកចិត្តទុកដាក់របស់រាជ
រដ្ឋា​ភិបាលកម្ពុជា ក្នុងការលើកកម្ពស់នវានុវត្តន៍ និងកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពជាតិមួយ ដែលពូនជ្រុំគំនិតឱ្យរីកចម្រើន និងបណ្តុះធុរកិច្ចឱ្យរីកលូតលាស់។”

ជ័យលាភីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ រួមមាន៖

១. ពានរង្វាន់សហគ្រាសធុនតូច និងមធ្យម

- ជ័យលាភីពានរង្វាន់សហគ្រាសធុនតូចនិងមធ្យម ឆ្នាំ២០២៤៖ ភីភីអេហ្វ យ៉ាំមី មេនូហ្វេកធឺរីង ឯ.ក ទទួលបានពាន និងទឹកប្រាក់​​ ២៨,០០០,០០០ រៀល (៧,០០០ដុល្លារ)

-ជ័យលាភីពានរង្វាន់សហគ្រាសធុនតូចនិងមធ្យម ផ្នែកនវានុវត្តន៍៖ ឡា ហ្វាតតូរៀ ទទួលបានពាន និងទឹកប្រាក់ ២៨,០០០,០០០ រៀល (៧,០០០ដុល្លារ)

-ជ័យលាភីពានរង្វាន់សហគ្រាសធុនតូចនិងមធ្យម ផ្នែកនាំចេញ៖ ខ្មែរ ហ្រ្គីន ឆាលខូល ឯ.ក ទទួលបានពាន រង្វាន់ និងទឹកប្រាក់ ២៨,០០០,០០០ រៀល (៧,០០០ដុល្លារ)

-ជ័យលាភីពានរង្វាន់សហគ្រាសធុនតូចនិងមធ្យម ផ្នែក​សង្គម​៖ ខេមបូឌាន ស្តេនដាត ឌីវេឡុបម៉ិន & សឹបផ្លាយ ឯ.ក ទទួលបានពាន រង្វាន់ និងទឹកប្រាក់ ២៨,០០០,០០០ រៀល (៧,០០០ដុល្លារ)

២. ពានរង្វាន់ធុរកិច្ចថ្មី

- ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ឆ្នាំ២០២៤​ ៖ អនន្ត (ខេមបូឌា) ឯ.ក ទទួលបានពាន និងទឹកប្រាក់ ២0,000,000 រៀល (៥,000 ដុល្លារ)

- ជ័យលាភីពានរង្វាន់ធុរកិច្ចថ្មី ផ្នែកនវានុវត្តន៍៖ ជេអឹមអិលអេច អេនធើប្រាយ ទទួលបានពាន និងទឹកប្រាក់ ២0,000,000 រៀល (៥,000 ដុល្លារ)

- ជ័យលាភីពានរង្វាន់​ធុរកិច្ចថ្មី​ ផ្នែកបច្ចេកវិទ្យា៖ វើកឃីងណា (ខេមបូឌា) ឯ.ក ទទួលបានពាន និងទឹកប្រាក់ ២0,000,000 រៀល (៥,000 ដុល្លារ)

- ជ័យលាភីពានរង្វាន់​​ធុរកិច្ចថ្មី​ ផ្នែកសង្គម៖ ចិន្តា ខ្មែរ រីសាយខល ឯ.ក​ ទទួលបានពាន និងទឹកប្រាក់ ២0,000,000 រៀល (៥,000 ដុល្លារ)

៣. ពានរង្វាន់​​​សហគ្រិនមហាវិទ្យាល័យ​​

- ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ ជ័យលាភីលេខ១៖ ECO-CRAFT ទទួលបានពាន និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)

- ពានរង្វាន់​​​សហគ្រិនមហាវិទ្យាល័យ​ ជ័យលាភីលេខ២៖ INNO BOX ទទួលបានពាន និងទឹកប្រាក់ ១២,០០០,០០០ រៀល (៣,០០០ ដុល្លារ)

- ពានរង្វាន់សហគ្រិនមហាវិទ្យាល័យ​ ជ័យលាភីលេខ៣៖ ZAZAR SECURITY ទទួលបានពាន និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ)

៤. ពានរង្វាន់សហគ្រិនកម្រិតវិទ្យាល័យ

- ជ័យលាភីពានរង្វាន់សហគ្រិន​​​កម្រិតវិទ្យាល័យ​ ផ្នែកនវានុវត្តន៍ ៖ Unlimited ទទួលបានពាន និងទឹកប្រាក់ ៨,០០០,០០០​ រៀល (២,០០០ ដុល្លារ)

- ជ័យលាភីពាន​រង្វាន់​សហគ្រិនកម្រិតវិទ្យាល័យ​ ផ្នែកធុរកិច្ចប្រកបដោយចីរភាព៖ Power Of Griffins ទទួលបានពាន និងទឹកប្រាក់ ៨,០០០,០០០​ រៀល (២,០០០ ដុល្លារ)

- ជ័យលាភីពាន​រង្វាន់​សហគ្រិន​​​កម្រិតវិទ្យាល័យ​ ផ្នែកសង្គម​ ៖ 3in1 ទទួលបានពាន និងទឹកប្រាក់ ៨,០០០,០០០ រៀល​ (២,០០០ ដុល្លារ)

កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ ដែលឈានចូលដល់ឆ្នាំទីប្រាំនេះ បង្ហាញពីបេសកកម្មរបស់សហគ្រិនខ្មែរ ក្នុងការថែបំប៉នប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ កម្មវិធីនេះផ្តល់ឱកាសសម្រាប់ការបណ្តុះបណ្តាល ការកសាងបណ្តាញធុរកិច្ច និងការចូលរួមក្នុងការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ ក្នុងគោលដៅជំរុញកំណើនអាជីវកម្មនៅគ្រប់កម្រិត។

កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ អាចប្រព្រឹត្តិទៅបានដោយជោគជ័យ ដោយមានការគាំទ្រពីដៃគូឧបត្ថម្ភ រួមមាន ក្រុមហ៊ុន Smart Axiata ជា Platinum Sponsor និង ធនាគារអេស៊ីលីដា និងធនាគារ វីង ជា Gold Sponsors ។




អត្ថបទបន្ទាប់


ធនាគារ ហត្ថា និង មន្ទីរពហុព្យាបាលអន្តរជាតិខេមា ពួតដៃគ្នាដើម្បីផ្តល់សេវាសុខភាពនិងហិរញ្ញវត្ថុរួមគ្នា កាន់តែពិសេស

ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅ…

មន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញរំពឹងប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគ ដែលទើបដាក់ឱ្យប្រើប្រាស់ នឹងជួយបង្កើនការទាក់ទាញការវិនិយោគ និងកាត់បន្ថយរឿងមិនប្រក្រតីផ្សេងៗ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងវិនិយោគគម្រោងវិនិយោគកម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ