អត្ថបទពាណិជ្ជកម្ម

ស្វែងរកអ្នកបង្កើតធុរកិច្ចថ្មីទាំងអស់! កម្មវិធីពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី ២០២២ ចាប់ផ្តើមបើកទទួលពាក្យហើយ


សហគ្រិនខ្មែរ ក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសបើកការទទួលពាក្យក្នុងកម្មវិធី ពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី ដែលជាកម្មវិធីធំប្រចំាឆ្នាំរបស់ខ្លួន។
កម្មវិធីពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី ២០២២ ចាប់ផ្តើមបើកទទួលពាក្យហើយ

កម្មវិធី ពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី ត្រូវបានផ្តូចផ្តើម និងអនុវត្តឡើងដោយសហគ្រិនខ្មែរ ក្រោមការគំាទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដំបូងក្នុងឆ្នាំ​២០២១ ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយវប្បធម៌សហគ្រិនភាពក្នុងស្រុក និងបង្កើតបណ្តាញក្នុងចំណោមសហគ្រិននៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។​

នៅក្នុងឆ្នាំ២០២២នេះ សហគ្រិនខ្មែរបានអនុវត្តកម្មវិធី ពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី ម្តងទៀត ដើម្បីបន្តបង្កើតគុណតម្លៃតាមរយៈការបង្កើតគំនិត ការតភ្ជាប់ និងការផ្លាស់ប្តូរស្មារតីនៃភាពជាសហគ្រិន ក៏ដូចជាការលើកកម្ពស់ការកសាងបណ្តាញក្នុងចំណោមសហគ្រិននៅក្នុងប្រព័ន្ធអេកូឡូស៊ី។

កម្មវិធីនេះនឹងផ្តោតសំខាន់ទៅលើវិស័យចំនួន៤​​ រួមមាន កសិកម្ម ផលិតកម្ម សេវាកម្ម និងបច្ចេកវិទ្យា។​

បេក្ខជនដែលត្រូវបានជ្រើសរើសនឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីដូចខាងក្រោម៖

● ឱកាសដើម្បីចូលរួមវគ្គបណ្តុះបណ្តាល

● ឱកាសដើម្បីពង្រីកបណ្តាញអាជីវកម្មជាមួយបេក្ខជនផ្សេងទៀត

● ឱកាសក្លាយជាសមាជិកបណ្តាញសហគ្រិនខ្មែរ

● ឈ្នះប្រាក់រង្វាន់សរុបប្រមាណ ៥០ លានរៀលបែងចែកទៅតាមជ័យលាភីដែលបានកំណត់។

ម្ចាស់អាជីវកម្មដែលមានបំណងចង់ដាក់ពាក្យចូលរួមក្នុងកម្មវិធីនេះត្រូវអនុវត្តតាមលក្ខន្តិកៈក្នុងការចូលរួមដូចខាងក្រោម៖

● បេក្ខជនត្រូវមានអាយុចាប់ពី ១៨ ដល់ ៣៤ ឆ្នាំ

● អ្នកដាក់ពាក្យត្រូវតែជាស្ថាបនិក ឬសហស្ថាបនិកនៃអាជីវកម្ម

● អាជីវកម្មត្រូវមានការិយាល័យនៅក្នុងប្រទេសកម្ពុជា

● អាជីវកម្មត្រូវមានបុគ្គលិកពេញសិទ្ធិយ៉ាងតិច ២ នាក់

● អាជីវកម្មចាប់ផ្តើមដំណើរការមិនលើសពី ៤ ឆ្នាំនៅក្នុងទីផ្សារ

● បេក្ខជនត្រូវមានពេលវេលាដើម្បីចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ១០ ម៉ោង។

កម្មវិធីពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី ២០២២ បានបើកទទួលការចុះឈ្មោះហើយ។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ សូមបំពេញពាក្យតាមរយៈតំណភ្ជាប់នេះ https://forms.office.com/r/yYYtkyXa7P​ ឬ​ QR Code

ថ្ងៃផុតកំណត់នៃការទទួលពាក្យនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកយើងតាមរយៈ [email protected] ​និង CC: [email protected] ឬ ទាក់ទងមកក្រុមការងាររបស់យើងតាមរយៈលេខទូរស័ព្ទ ០៩៨ ៥៤៦ ៣៦៥/០៨១ ២៣២ ៤៩៩។

គួរបញ្ជាក់ថា កម្មវិធីប្រកួត ពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី ២០២២ ជាកម្មវិធីប្រកួតប្រជែងផ្នែកសហគ្រិនភាពមួយក្នុងចំណោមកម្មវិធីប្រកួត២ផ្សេងទៀតដែលរៀបចំឡើងដោយសហគ្រិនខ្មែរក្នុងឆ្នាំ២០២២នេះ ដែលរួមមាន ពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូចនិងមធ្យម ២០២២ (Khmer Enterprise SMEs Awards Competition) និងពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ ២០២២ (Khmer Enterprise High schools Awards Competition)។

អំពីគណៈកម្មការរៀបចំ

សហគ្រិនខ្មែរ

សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងជាស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ គោលបំណងរបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ វិនិយោគ និងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អត្ថគាហកៈរួមមាន

សហគ្រិនធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៍ (Innovative Startups), សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល (Potential SMEs) និងស្ថាប័នដៃគូដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗសំដៅជំរុញនវានុវត្តន៍ (Innovation) និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖

● ទំព័រហ្វេសប៊ុក៖

https://www.facebook.com/mangotangoasia

https://www.facebook.com/ke.khmerenterprise




អត្ថបទបន្ទាប់


ស្ថាប័នវាយតម្លៃ S&P ចាត់ចំណាត់ថ្នាក់ប្រទេសស្រីលង្កា «បរាជ័យក្នុងការសងបណ្ណបំណុល»

ក្រុមហ៊ុនវាយតម្លៃ និងចាត់ចំណាត់ថ្នាក់ឥណទានដ៏ល្បីលំដាប់ពិភពលោក S&P នៅថ្ងៃទី ១៦ សីហានេះ បានចេញរបាយការណ៍ថ្មីមួយរបស់ខ្លួន ដោយចាត់ចំណាត់…

ក្រុមអ្នកជំនាញលើកទឹកចិត្តវិនិយោគិនស្វែងយល់ច្បាប់វិនិយោគឲ្យបានច្បាស់មុននឹងសម្រេចចិត្តវិនិយោគក្នុងវិស័យមូលបត្រ

ដ្បិតថា វិស័យមូលបត្រនៅកម្ពុជា មានភាពក្មេងខ្ចីនៅឡើយបើធៀបនឹងប្រទេសក្នុងតំបន់ក៏ដោយចុះ ក៏ប៉ុន្តែ នារយៈពេលចុងក្រោយនេះ វិស័យមូលបត្របានបង្ហាញន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ