GMAC កំពុងរៀបចំឲ្យកម្មករកម្មការិនីជាង៦០០រោងចក្រទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩
កម្មករកម្មការិនីរោងចក្រកាត់ដេរប្រមាណ ៦០០រោងចក្រ នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ពីរាជរដ្ឋាភិបាល ក្រោមគោលការណ៍ស្ម័គ្រចិត្ត ខណៈដែល បច្…
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ទាំង ៥៥នាក់នោះ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ស្របពេលដែលអ្នកជាសះស្បើយមានចំនួន២៣នាក់។
សម្រាប់អ្នកវិជ្ជមានទាំង ៥៥នាក់ មាន៥០ករណីរកឃើញនៅរាជធានីភ្នំពេញ, នៅសៀមរាប១ករណី, កណ្តាល១ករណី ត្បូងឃ្មុំ១ករណី កំពង់ធំ១ករណី និងខេត្តព្រះសីហនុ១ករណី។
សូមបញ្ជាក់ដែរថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៨៧២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៥៦ នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន៨០៩នាក់ ស្លាប់ចំនួន៧នាក់៕