អគារខ្ពស់​កប់ពពក

មហាសេដ្ឋី គិត ម៉េង បោះទុន ២៣០លានដុល្លារសង់អគារពាណិជ្ជកម្មភ្លោះ ៦២ជាន់


មហាសេដ្ឋី គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប បានបោះទុនវិនិយោគរួមគ្នាជាមួយអ្នកវិនិយោគមកពីចិនតៃវ៉ាន់ ដែលមានទំហំទឹកប្រាក់ប្រមាណ ២៣០លានដុល្លារអាមេរិក ត្រូវបានបើកសម្ពោធសាងសង់ជាផ្លូវការអគារពាណិជ្ជកម្មភ្លោះ ដែលមានឈ្មោះថា «Royal One» កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៩។
មហាសេដ្ឋី គិត ម៉េង បោះទុន ២៣០លានដុល្លារសង់អគារពាណិជ្ជកម្មភ្លោះ ៦២ជាន់ (អ្នកឧកញ៉ា គិត ម៉េង [ស្ដាំ] និង លោកឧកញ៉ា គិត ធាង [ឆ្វេង])
ដោយ

បើតាម​គម្រោង​ផែនការ អគារ Royal One នេះ នឹងធ្វើការ​សាងសង់​ដោយក្រុម​ហ៊ុន​សំណង់​ចិន Huashi Group ជាក្រុម​ហ៊ុន​សំណង់​ធំ​មក​​ពីប្រទេស​ចិន មានបទពិសោធន៍​ខ្ពស់​ក្នុងការ​សាងសង់​អគារធំៗ​ខ្ពស់ៗ​ខ្នាត​អន្តរជាតិ ដែលនឹង​ចំណាយ​​ពេលវេលា​សាងសង់ ៥ឆ្នាំ​ដើម្បី​បញ្ចប់​​គម្រោង​​ទាំងមូល ។

Royal One គឺជា​អគារភ្លោះ​ពាណិជ្ជកម្ម មានកម្ពស់ ៦២ ជាន់​ឡើង​ទៅលើ និង ៦ជាន់​ផ្សេង​ទៀតទៅ​ក្រោមដី ដោយ​ត្រូវ​​សាងសង់​​ឡើង​នៅ​លើ​ផ្ទៃ​ដី​​ទំហំ ៤.០៣៦​​ម៉ែត្រ​ការ៉េ។

នេះគឺជាការ​វិនិយោគ​ថ្មីមួយ ប្រចាំដើម​ឆ្នាំ២០១៩​នេះ របស់​មហាសេដ្ឋីអ្នកឧកញ៉ា គិត ម៉េង ដែល​សាធារណជន​​ទូទៅ​ស្គាល់​យ៉ាងច្បាស់ថា ជាអ្នកជំនួញ​ខ្មែរ​មួយរួប បានធ្វើការ​វិនិយោគ​​គ្រប​​ដណ្ដប់​​លើ​វិស័យ​​សំខាន់ៗ​ជា​ច្រើន​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា មានដូចជា ​វិស័យ​ទូរគមនាគមន៍ ការ​ដឹក​ជញ្ជូន ថាមពល ប្រព័ន្ធ​ផ្សព្វផ្សាយ ធនាគារ​និង​ហិរញ្ញវត្ថុ ធានា​រ៉ាប់រង សណ្ឋាគារ និង​រមណីយ​ដ្ឋាន ការ​អប់រំ អភិវឌ្ឍន៍​អចលន​ទ្រព្យ ការជួញ​ដូរ​ទំនិញ និង​កសិកម្ម​ជា​ដើម។

«Royal One» គឺជា អគារ​ភ្លោះ​​ប្រភេទ​អគារ​ពាណិជ្ជកម្ម​ចម្រុះ ​ខុនដូ ផ្សារទំនើប សណ្ឋាគារ ក្លិបកំសាន្ត ក្លិបហាត់ប្រាណ ភោជនីយដ្ឋាន និង មជ្ឈមណ្ឌលកំសាន្តផ្សេងៗ ។ វានឹងផុស​លេចរូបរាង​ឡើងនៅ​ដង​មហាវិថី​សហព័ន្ធ​រុស្ស៊ី ​កែង​គ្នារវាង​និង​មហាវិថី​ព្រះមុនីវង្ស ស្ថិតនៅក្នុង​តំបន់​​​ពាណិជ្ជ​កម្ម​​ប្រជុំដោយអគារខ្ពស់ៗដូចជា អគារកាណា​ឌីយ៉ា អគារ វឌ្ឍនៈថៅវើរ និង អគារ Exchange Square ជាដើម។

រូបភាពគម្រោងអគារ​​ Royal One

វិស័យ​សំណង់​នៅកម្ពុជា​បានកើនឡើង​យ៉ាងឆាប់រហ័ស​ក្នុងរយៈពេល​ជិត​២ ទសវត្សរ៍​មកនេះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងរៀប​ចំដែនដី​នគរូបនីយកម្ម និងសំណង់ បានសម្រេចចេញ​លិខិត​អនុញ្ញាត​សាងសង់​សំណង់​នៅទូទាំង​ប្រទេស ប្រមាណ​ជាង ៤៣.១៣៦ គម្រោង ស្មើ​នឹង​តម្លៃទុន​វិនិយោគ​សរុប ជាង ៤៣.៣៧០ លាន​ដុល្លារអាមេរិក ក្នុងនោះ​គម្រោង​អគារខ្ពស់ៗ​ចាប់ពី​៥ជាន់​ឡើង​ទៅមាន​ជាង ១.២០០អគារ និងលំនៅដ្ឋាន លក្ខណៈបុរី​ចំនួន​ ២៣៥ ទីតាំង។

សូមជម្រាប​ផងដែរថា នៅឆ្នាំ២០១៨ កន្លងមក​នេះ តម្លៃទុន​វិនិយោគ​លើវិស័យសំណង់​មានការថយចុះ​ប្រមាណ​ជាង ១៨ភាគរយ ដែលមាន​តម្លៃទុន​វិនិយោគ​ត្រឹមជាង ៥ពាន់​លាន​ដុល្លារ ខណៈឆ្នាំ​២០១៧ តម្លៃទុន​វិនិយោគ​មាន​រហូតជាង ៦ពាន់​លាន​ដុល្លារ។ ចំណែក​ចំនួន​គម្រោង ​ស្នើ​សុំច្បាប់​សាងសង់​នៅក្នុង​វិស័យ​សំណង់ ក៏បង្ហាញ​ពីតួរលេខ​ថយចុះ​ដែរ ដែលមាន​ចំនួនគម្រោង​សរុប​ជាង ២.៨៦៧ គម្រោង បើធៀបនឹង​ឆ្នាំ​២០១៧ មាន​៣ពាន់​គម្រោង។

ក្នុងឆ្នាំ២០១៨ នោះដែរ មាន​សំណង់លំនៅ​ដ្ឋាន​ចំនួន ២.៤២០ គម្រោង ទុនវិនិយោគ​ប្រមាណជាង ១.៨០០​លានដុល្លារ ស្មើ​នឹងជាង ១,៨​ម៉ឺន​ខ្នង និងគម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី ៥ជាន់​ឡើង​ទៅ​នៅក្នុង​រាជធានី​ភ្នំពេញ​នៅឆ្នាំ​២០១៨ នេះដែរ គឺមាន​ចំនួន ១១០អគារ ខណៈ​បណ្តុំ​លំនៅដ្ឋាន​លក្ខណៈ​បុរី មានចំនួន ២៨ទីតាំង និងក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ និងសាងសង់​ដែលបានចុះ​បញ្ជី​មានចំនួន​សរុប ៣០១ ក្រុមហ៊ុន។ ក្នុងនោះ ក្រុមហ៊ុន​ក្នុង​ស្រុក មាន ១៨៦​ក្រុមហ៊ុន និងបរទេស ១១៥ ក្រុមហ៊ុន ពោលបើ​ធៀបនឹង​ឆ្នាំ ២០១៧ មានការកើន​ឡើង ២៦​ក្រុមហ៊ុន៕

None



អត្ថបទបន្ទាប់


ជីប ម៉ុង បោះទុន ៧៥លានដុល្លារ វិនិយោគលើធនាគារ សាខាទី ២

នៅក្នុងរយៈពេលមិនដល់ ១ខែផង បន្ទាប់ពី ក្រុមហ៊ុន ជីប ម៉ុង បានបើកសម្ពោធធនាគារ ជីប ម៉ុង ខមមើសល ប៊ែង សាខាដំបូងបង្អស់របស់គ្រួសារអាណាចក្រ ជ…

តម្លៃអចលនទ្រព្យ ក្នុងទីក្រុងបាងកក នឹងនៅថេរ នៅឆ្នាំនេះ ដោយសារតែការផ្គង់ផ្គង់ មានលើសតម្រូវការ

នៅឆ្នាំនេះ តម្លៃតម្លៃដី និងខុនដូ នៅក្នុងទីតាំងកណ្ដាលក្រុងនៃប្រទេសថៃ នឹងមានតម្លៃថេរ ពោលគឺនឹងមិនមានកំណើនកើនឡើងខ្ពស់ឡើយ ដោយសារតែ សម្ពោធនៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ