វិស័យ​ផ្សព្វផ្សាយ

អ្នក​ឧកញ៉ា គិត ម៉េង ទិញ​យក​ក្រុមហ៊ុន​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម​ទូរទស្សន៍


ក្រុមហ៊ុន ខេមប៊ូឌាន ប្រតឃែសស្ទីង សឺវីស (CBS)​ របស់​អ្នក​ឧកញ៉ា គិត ម៉េង មហាសេដ្ឋី​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា និង​ជា​អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ទិញ​យក​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ ឈ្មោះ Legend Tiger ជាក្រុមហ៊ុន​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម​ទូរទស្សន៍​ដ៏​ធំ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មានរបស់ CBS។
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
ដោយ

ក្រុមហ៊ុនខេមប៊ូឌាន ប្រតឃែសស្ទីង សឺវីស (CBS) រួមជាមួយក្រុមហ៊ុន Legend Tiger Investment Co., Ltd. កំពុងឈានដល់ដំណាក់កាលចុងក្រោយនៃការរួមបញ្ចូលគ្នាតែមួយ ក្នុងការបង្កើត ក្រុមហ៊ុនផលិតកម្មស្ប៉តពាណិជ្ជកម្មទូរទស្សន៍ (TV Ad) ដ៏ធំ ដែលបំពាក់នូវឧបករណ៍ដែលមានបទដ្ឋានខ្ពស់ សម្រាប់ស្ប៉តពាណិជ្ជកម្ម ដែលគុណភាពលក្ខណៈស្តង់ដារអន្តរជាតិ។

អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលភាគហ៊ុនមួយផ្នែកធំក្នុងក្រុមហ៊ុន Legend Tiger ដែលតាមរយៈនេះ Legend Tiger នឹងក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ CBS។

អ្នកឧកញ៉ាគិត ម៉េង មានប្រសាសន៍ថា ៖ “ពួកយើង នឹងធ្វើការអភិវឌ្ឍន៍បន្ថែមដើម្បីបង្កើតទាំងគុណភាពផលិតកម្ម និង សេវាកម្មជូនអតិថិជន”។

អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថាជាមួយនឹងធនធានមនុស្សប្រកបដោយទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ CBS TVC Production និង Legend Tiger ការវិនិយោគរួមគ្នានេះ នឹងអាចឲ្យកម្ពុជា អាចប្រកួតប្រជែងជាមួយនឹងបណ្ដាក្រុមហ៊ុនផលិតស្ប៉តពាណិជ្ជកម្មក្នុងប្រទេសជិតខាង ដូចជា ប្រទេស ថៃ និង វៀតណាមបាន។

ក្រុមហ៊ុន CBS គ្រប់គ្រង​ទូរទស្សន៍​ធំៗបី គឺ CTN, MyTV និង CNC។

តាមការរំពឹងទុក ការរួមបញ្ចូល នឹងដំណើរការរួចរាល់ជាស្ថាពរ នៅមុនត្រីមាសទី៣ នៃឆ្នាំនេះ។ 

នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន CBS លោក Bernard Anthony បាននិយាយថា ៖ “ពួកយើងកំពុងព្យាយាមបញ្ចប់កិច្ចការនេះ ដើម្បីធានាបាននូវការផ្លាស់ប្ដូរដោយរលូន និង បានខិតខំទ្វេដង ដើម្បីឲ្យការរួមបញ្ចូលនេះ ទទួលបានការអនុម័ត ដោយស្របច្បាប់” ។

លោក Anthony បានបន្ថែមថា៖ “បច្ចុប្បន្ន ក្រុមហ៊ុនមួយចំនួន បានទាក់ទងទីភ្នាក់ងារក្រៅប្រទេសដើម្បីផលិតស្ប៉តពាណិជ្ជកម្ម ដែលមានគុណភាពតាមអ្វីដែលពួកគេចង់បាន។ តាមរយៈការរួមបញ្ចូលនេះ ក្រុមហ៊ុននានានៅកម្ពុជា នឹងមានជម្រើសក្នុងការផលិតស្ប៉តពាណិជ្ជកម្មរបស់ខ្លួនជាមួយទីភ្នាក់ងារក្នុងស្រុក ដោយចំណាយតិចជាងមុន ហើយពួកយើង នឹងផ្ដល់ជូននូវការផលិតដែលមានគុណភាព និង ភាពច្នៃប្រឌិតដូចគ្នា នឹងអ្វីដែលប្រទេសផ្សេងៗក្នុងតំបន់ឥណ្ឌូចិន បានផ្ដល់ជូនដែរ ” ។

ការ​ផលិតស្ប៉តពាណិជ្ជកម្មជា​ឧស្សាហកម្ម​កំពុង​លូតលាស់​គួរ​ឲ្យ​កត់​សម្គាល់

ក្រុមហ៊ុន Legend Tiger ជំនាញ​ខាង​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម​ទូរទស្សន៍។

ឧស្សាហកម្មផលិតស្ប៉តពាណិជ្ជកម្មនៅកម្ពុជា គឺជាជំនួញមួយដែលមានសភាពស្ងប់ស្ងាត់ ប៉ុន្តែអាចរកចំណូលបានយ៉ាងច្រើន ។ ក្រុមហ៊ុនតូចៗ មួយចំនួនបានលេចឡើងដើម្បីឈរជើងក្នុងវិ   ស័យដែលកំពុងរីកចម្រើនមួយនេះ។

ដោយសារតែការទិញទំនិញសម្រាប់អ្នកមានជីវភាពកម្រិតមធ្យម មានភាពកាន់តែល្អប្រសើរ ធ្វើអោយផលិតផល ម៉ាកល្បីៗ (ភាគច្រើនអន្តរជាតិ) បានចូលមកបង្ហាញវត្តមានរបស់ពួកគេក្នុងប្រទេសកម្ពុជា។ 

ជាមួយការហូរចូលនៃផលិតផលនេះ ការផលិតស្ប៉តពាណិជ្ជកម្ម បានក្លាយជាតម្រូវការសម្រាប់ក្រុមហ៊ុនទាំងនោះ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារដែលកំពុងកើនឡើងមួយនេះ៕




អត្ថបទបន្ទាប់


អ៊ីស្រាអែល​ខ្លាំង​ខាង​យោធា​ តែ​ខ្វះ​កម្លាំង​ដោះមីន រហូត​ដល់​យក​ពី​ស្រុក​ខ្មែរ?

ប្រទេស​អ៊ីស្រាអែល​ជា​សម្ព័ន្ធ​មិត្រ​ដ៏​ជិត​ស្និទ្ធ​របស់​មហាអំណាច​យោធា​អាមេរិក។ ដោយសារ​មាន​ការគាំទ្រ​ពី​សហរដ្ឋ​អាមេរិក អ៊ីស្រាអែល​មាន​ឥ…

តើ​ការ​​គ្រប់គ្រង​បំណុល​សាធារណៈ​របស់​កម្ពុជា យ៉ាងដូចម្ដេចដែរ?

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​និង​ស្ថាប័ន​អន្តរជាតិ បាន​អះអាង​ថា កម្ពុជា​បាន​គ្រប់គ្រង​បំណុល​ដែល​ខ្ចី​ពី​បរទេស​បាន​ល្អ​ប្រសើរ ពោល​ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ