វិស័យទេសចរណ៍ក្នុងខេត្តកំពត

អាជ្ញាធរខេត្តកំពត ព្រមានព្យួរអាជ្ញាបណ្ណអាជីវកម្មលក់ដូរនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពត បើមិនអនុវត្តវិធានការការពារជំងឺកូវីដ-១៩ តាមការណែនាំ


ដោយសង្កេតឃើញប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពត ចាប់ផ្តើមមានការធ្វេសប្រហែស ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ ខណៈដែលករណីឆ្លងថ្មីៗនៅតែបន្តកើតមាននៅឡើយនោះ អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរទេសចរណ៍ខេត្ត បានបង្កើតនូវក្រមប្រតិបត្តិមួយដើម្បីបង្ការទប់ស្កាត់ ការរីករាលជាថ្មីនៅតាមរមណីយដ្ឋានទេសចរណ៍ទៅលើសេវាកម្មទេសចរណ៍ចំនួន៦ផងដែរ។
អាជ្ញាធរខេត្តកំពត ព្រមានព្យួរអាជ្ញាបណ្ណអាជីវកម្មលក់ដូរនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពត បើមិនអនុវត្តវិធានការការពារជំងឺកូវីដ-១៩ តាមការណែនាំ

លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ ខាង​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​បើក​យុទ្ធនាការ ដោយ​អនុវត្ត​ទៅ​តាម​វិធាន​ដែល​ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​មក ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​បាន​សហការ​ជាមួយនឹង​ក្រសួងសុខាភិបាល ក្នុង​នោះ មាន​សេវាកម្ម​ទេសចរណ៍​ចំនួន​៦ ដែល​ក្រសួង​បាន​ដាក់​ចេញ​។

លោក​បាន​ឲ្យ​ដឹង​ថា « សេវាកម្ម​ទាំង​៦​នោះ​រួម​មាន សេវាកម្ម​ហូប​ចុក សេវាកម្ម​ស្នាក់​នៅ សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវទឹក និង​ផ្លូវ​គោក សេវាកម្ម​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍ អ​ញ្ចឹ​ង​មាន​ន័យ​ថា ឥឡូវនេះ យើង​មាន​ក្រម​នានា ដែល​អនុវត្ត​ទៅ​លើ​សេវាកម្ម​ទាំង​៦​ហ្នឹង ហើយ​មក​ទល់​នឹង​ពេល​នេះ ក្រុមការងារ​របស់ខ្ញុំ​មាន​ប្រមាណ​ជា ៦០០​នាក់​ហើយ ដែល​បាន​ធ្វើ​ការងារ​នេះ ជាង​មួ​យស​ប្តា​ហ៍​ហើយ បាន​ប្រមាណ​ជា​៥០%​ហើយ ហើយ​កំពុង​តែ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ជា​បន្ត​ទៀត​»​។

លោក​បាន​បន្ត​ថា «​អ្នក​ដែល​អនុវត្ត​បាន​ល្អ​តាម​ក្រម​នេះ គាត់​នឹង​ទទួល​បាន​ឡា​បែ​ល​(​លិខិតបញ្ជាក់​) មួយ ដែល​បញ្ជាក់​ថា ទីតាំង​របស់​គាត់​មាន​សុវត្ថិភាព ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជឿ​ទុកចិត្ត ហើយ​ទៅ​កន្លែង​គាត់​។ ហើយ​បងប្អូន​មួយ​ចំនួន​ដែល​មិន​អនុវត្ត​តាម   ដំបូង​យើង​ធ្វើការ​ណែនាំ​គាត់ អប់រំ​គាត់ ហើយ​ឲ្យ​គាត់​ផ្អាក​លក់​បណ្តោះអាសន្ន តែ​នៅ​ក្នុង​ករណី​ដែល​គាត់​នៅ​តែ​មិន​អនុវត្ត​ទៀត វិធានការ​របស់​យើង​ឈាន​ដល់​ព្យួរ​អាជ្ញា​បណ្ណ ៣​ខែ​បណ្តោះ ឬ​យូរ​ជាង​នេះ​»។

អ្នកស្រី ចែ​ម សារូ អាជីវក​របើក​ជួល​កញ្ចុះ​សម្រាប់​ភ្ញៀវ​ទេសចរ​អង្គុយ​លេង​នៅ​រមណីយដ្ឋាន​ទឹកឈូរ ខេត្តកំពត បាន​ប្រាប់​ថា ចាប់តាំងពី​មាន​ជំងឺ​កូ​វី​ដ​-១៩ ខាង​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ចុះ​មក​ណែនាំ ដល់​គាត់ ក៏​ដូច​ជា​អាជីវករ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​ទឹកឈូរ​នេះ ឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​វិធានការ​សុវត្ថិភាព​នានា ជា​ពិសេស​ប្រើប្រាស់​វិធី​ការពារ​ដល់​ភ្ញៀវ​ពី​ជំងឺ​កូ​វី​ដ​-១៩​ផង​ដែរ​។ 

អ្នកស្រី​ថា « ខាង​ទេសចរណ៍​គេ​ចុះ​ប្រាប់​តែ​រហូត​ហ្នឹង រឿង​ម្ហូបអាហា​កុំ​ឲ្យ​លក់​ថ្លៃ រឿង​កំណត់​ថ្លៃ​ជួល​តូប និង​ប្រាប់​ឲ្យ​ដាក់​អាកុល​តាម​តូប​សម្រាប់​ឲ្យ​ភ្ញៀវ​លាងដៃ និង​ពាក់​ម៉ា​សអី​ដែរ គេ​ថាបើ​មិន​ធ្វើ​តាម​គេ គេ​នឹង​ផាក​»​។

បើ​តាម​លោក​ប្រធាន​មន្ទីរ​ទេសច​ណ៍​ខេត្តកំពត នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ខេត្តកំពត​បាន​ទទួលភ្ញៀវ​ទេសចរ​ក្នុង​វ​ង្វ​ង់ ៤​ម៉ឺន​នាក់ ដែល​ភាគច្រើន​លើសលុប គឺជា​ភ្ញៀវ​ជាតិ ដោយ​ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជាង ៥០% បាន​ទៅ​លេង​នៅ​រមណីយដ្ឋាន​ទឹកឈូរ ជាង​៣០%​ទៀត​បាន​ទៅ​កាន់​ឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្រៅពី​នេះ​គឺ​ទៅ​តាម​រមណីយដ្ឋាន​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ខេត្តកំពត​៕

None



អត្ថបទបន្ទាប់


សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ៖ យើងនឹងព្យាយាមឲ្យតម្លៃជ្រូករស់ឲ្យនៅត្រឹមតែ១២០០០រៀលក្នុងមួយគីឡូក្រាម

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានជួបប្រជុំជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ជ្រូកធំៗនៅកម្ពុជា ដើម្បីខិតខំធ្វើយ៉ាងណាស្នើឲ្យមានការកំណត់តម្លៃជ្រូករស់នៅត្រ…

Facebook ច្រាន​ចោល​ការទាមទារ​ឲ្យ​ចែក​ចំណូល​ជាមួយ​ស្ថាប័ន​ព័ត៌មាន​នៅប្រទេស​អូស្ត្រាលី

ក្រុមហ៊ុន​ហ្វេសប៊ុក នៅថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ​២០២០នេះ បានច្រាន​ចោល​ការអំពាវនាវ​ពីរដ្ឋាភិបាល​អូស្ត្រាលី និង​ក្រុមហ៊ុន​សារព័ត៌មាន​អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ