អ្នកជំនាញ និងអ្នកជំនួញមានក្តីរំពឹងខ្ពស់ ចំពោះច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភ

អ្នកជំនាញអះអាងថា ឆ្នាំ២០២២ កម្ពុជាមានបរិយាកាសវិនិយោគអំណោយផលច្រើន


អ្នកជំនាញ និងអ្នកជំនួញមានក្តីរំពឹងខ្ពស់ ចំពោះច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីក្នុងការធ្វើឲ្យប្រសើរឡើងនូវឱកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។ តាមរយៈយន្តការសម្របសម្រួល និងលំហូរពាណិជ្ជកម្មសេរីទាំងនេះ វានឹងជួយផ្តល់ទំនុកកាន់តែខ្ពស់បន្ថែមទៀតដល់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការបោះទុនវិនិយោគលើគម្រោងថ្មីៗបន្ថែមទៀតនៅកម្ពុជា។
គម្រោងមណ្ឌលភស្ដុភារកម្ម និងកំពង់ផែពហុបំណងថ្មីតម្លៃជាង១ពាន់លានដុល្លារក្នុងខេត្តកំពត

គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២៣ ខែមករា​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​អនុម័ត​លើ​គម្រោង​ថ្មី​ៗ​ជាង​២០​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ជិត ២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​តួលេខ​មានការ​កើនឡើង​ខ្ពស់​មែនទែន បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ឧកញ៉ា លឹ​ម ហេង សង្កេត​ឃើញ​ថា ការ​វិនិយោគ​លើ​គម្រោង​ថ្មី​ៗ​នៅ​កម្ពុជា​មាន​សន្ទុះ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​ដើមឆ្នាំ​២០២២​នេះ ជា​សញ្ញា​វិជ្ជមាន​មួយ​ក្នុង​ការ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​។ អ្នកជំនាញ​រូប​នេះ​វាយតម្លៃ​ថា កត្តា​ដែល​ជំរុញ​ឲ្យ​ការ​វិនិយោគ​មានការ​កើនឡើង​ខ្ពស់​នេះ គឺ​ដោយសារ​កម្ពុជា​បាន​កែប្រែ​លក្ខខណ្ឌ​វិនិយោគ​ល្អ​ប្រសើរ​ជាង​មុន តាម​រយៈ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​នៅ​កម្ពុជា​។ ម្យ៉ាងទៀត កម្ពុជា​មាន​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ (RCEP) និង​កិច្ចព្រមព្រៀង​ណា​ណិ​ជ្ជ​កម្ម​សេរី​កម្ពុជា​-​ចិន ហើយ​កម្ពុជា​ក៏​ស្ថិត​នៅ​ក្រោម​កម្មវិធី​អនុគ្រោះ​ពន្ធ GSP ពី​ប្រទេស​មួយ​ចំនួន​ទៀត​ផង​ដែរ​។

អ្នកជំនាញ​រូប​នេះ​រំពឹង​ថា តាម​រយៈ​កិច្ចព្រមព្រៀង​ខាងលើ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​ខាងត្បូង ដែល​គ្រោង​ចូល​ជា​ធរមាន​ក្នុង​ពេល​ឆាប់​ៗ និង​ការ​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​អាស៊ាន និង​អាស៊ាន​បូក​នៅ​ឆ្នាំ​នេះ វា​នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​បរទេស​ឲ្យ​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​។

ស្រ​ដៀង​គ្នា​នេះ លោក​បណ្ឌិត គី សិរី​វ​ឌ្ឍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​វាយតម្លៃ​ថា លំហូរ​វិនិយោគ​លើ​វិស័យ​នានា​នៅ​កម្ពុជា ពី​សំណាក់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​នឹង​មានការ​កើនឡើង​នៅ​ឆ្នាំ​២០២២​នេះ​។ ការ​វាយតម្លៃ​បែប​នេះ ដោយ​លោក​ផ្អែក​លើ​ការ​ជួយ​សម្រួល​លក្ខខណ្ឌ​វិនិយោគ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី ដែល​កម្ពុជា​សម្រេច​បាន​។ 

គួរ​បញ្ជាក់​ថា គិត​ចាប់តាំងពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុ​ម័​យ​លើ​គម្រោង​វិនិយោគ​ថ្មី​ៗ​ក្នុង​វិស័យ​នានា​ចំនួន​២២​គម្រោង ជាមួយ​ទុន​វិនិយោគ​សរុប​ជិត​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​និង​បាន​ផ្តល់​ការងារ​ជូន​ប្រជាជន​ជាង​២​ម៉ឺន​កន្លែង​ដែល​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ជាក់ស្តែង នៅ​ពេញ​មួយ​ខែមករា ឆ្នាំ​២០២១ CDC បាន​អនុម័ត​លើ​គម្រោង​វិនិយោគ​សរុប​តែ​១១​គម្រោង​ប៉ុណ្ណោះ ដោយ​មាន​ទុន​វិនិយោគ​ប្រមាណ​៤៣,៨​លាន​ដុល្លារ​អា​មេ​រិ​ក និង​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​ជាង​៧​ពាន់​៨​រយ​កន្លែង​។ 

បើ​យើង​ក្រឡេក​ទៅ​មើល​នៅ​ឆ្នាំ​២០២១ កន្លង​ទៅ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​គម្រោង​សរុប​ចំនួន​១៦១​គម្រោង ដោយ​មាន​ទុន​វិនិយោគ​ជិត​៤​ពាន់​លាន​ដុល្លារ និង​បាន​បង្កើត​ការងារ​ដល់​ប្រជាជន​ជាង​១០​ម៉ឺន​កន្លែង​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ បញ្ហាតួលេខនាំចេញខុសគ្នា ជាបញ្ហាស្មុគស្មាញសម្រាប់ការរៀបចំគោលនយោបាយជាតិស្ដីពីស្វាយចន្ទី

ព័ត៌មាន
អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាអះអាងថា ការរៀបចំគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ពិតជាមានសារៈសំខាន់ណាស់ ពិសេសសម្រាប់អ្នកដាំដុះ អ្នកវិនិយោគ…

នាយកប្រតិបត្តិក្រុមហ៊ុន Pfizer ថាការចាក់វ៉ាក់សាំងកូវីដ១៩ គួរធ្វើឡើងមួយឆ្នាំម្ដង ទើបជាការប្រសើរ

ព័ត៌មាន
នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla បាននិយាយបានអះអាងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មួយឆ្នាំម្ដង គឺមានភាពល្អប្រស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ