ក្រុមហ៊ុនអន្តរជាតិធំៗ

ក្រុមហ៊ុនអន្តរជាតិធំៗនឹងត្រូវបង់ពន្ធសាជីវកម្មអប្បបរមា ១៥% ចាប់ពីឆ្នាំ២០២៣


ប្រទេស និងដែនដីចំនួន ១៣៦ ដែលតំណាងឲ្យជាង៩០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក បានព្រមព្រៀងគ្នាកាលនៅសប្ដាហ៍មុននេះ ដោយនឹងកំណត់យកពន្ធសាជីវកម្មសកល ក្នុងអត្រាអប្បបរមា ១៥% ចាប់ពីឆ្នាំ២០២៣តទៅ ហើយកិច្ចព្រមព្រៀងសកលមួយនេះ ក៏អនុញ្ញាតឲ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗ អាចប្រមូលយកពន្ធ ពីក្រុមហ៊ុនសហគ្រាសអន្តរជាតិធំៗ ដែលផ្ដល់សេវាកម្មនៅក្នុងប្រទេសរបស់ខ្លួន បើទោះបីជា ក្រុមហ៊ុនទាំងនោះ មិនមានវត្តមានការិយាល័យតំណាងនៅក្នុងប្រទេសទាំងនោះក៏ដោយ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។
ក្រុមហ៊ុនអន្តរជាតិធំៗនឹងត្រូវបង់ពន្ធសាជីវកម្មអប្បបរមា ១៥% ចាប់ពីឆ្នាំ២០២៣
ដោយ

កិច្ចព្រមព្រៀង​លើ​ក្រប​ខណ្ឌ​កំណែទម្រង់​ផ្នែក​ពន្ធ​សកល​នេះ ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​អង្គការ​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច (OECD) ដែល​ជា​អ្នក​ដើរតួ​សម្របសម្រួល​ឲ្យ​មាន​កិច្ចព្រមព្រៀង​នេះ​។ កិច្ចព្រមព្រៀង​នេះ​ទៀត​សោត គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​សម្របសម្រួល​លើ​ការ​ប្រកួតប្រជែង​ជាស​កល ដែល​មិន​មាន​ភាព​ចុះសម្រុង​គ្នា​មក​អស់​រយៈពេល​ជាង ៣​ទសវត្សរ៍​មក​ហើយ​ទាក់ទង​ការ​កំណត់​យកពន្ធ​សាជីវកម្ម​លើ​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ៗ​នេះ​។

ការ​ឈាន​ដល់​ការ​កំណត់​យកពន្ធ​លើ​ប្រាក់​ចំណូល​លើ​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ៗ​នេះ គឺ​ផ្អែក​ទៅ​លើ​តំបន់​ប្រតិបត្តិការ ជា​ជាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ដ​សម្រាប់​ក្រុមហ៊ុន​ទាំងនេះ ហើយ​វា​គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ផង​ដែរ​។ មិនតែប៉ុណ្ណោះ វា​ក៏​ជា​ជំហរ​មួយ​នៃ​គោល​គំនិត​សម្រាប់​ការ​ពង្រឹង​ដល់​ប្រព័ន្ធ​ពន្ធ​អន្តរជាតិ ដែល​មាន​អាយុកាល​មក​អស់​រយៈពេល​រាប់រយ​ឆ្នាំ​មក​ហើយ​នោះ​។

បើ​តាម​អង្គការ កិច្ច​សហប្រតិបត្តិការ និង​ការ​អ​ភ​វិ​ឌ្ឍ​សេដ្ឋកិច្ច (OECD) វិធានការ​កំណត់​យកពន្ធ​សាជីវកម្ម​សកល​អប្បបរមា ១៥%​នេះ នឹង​មានការ​បែងចែក​ឡើង​វិញ​នូវ​ប្រាក់​ចំណេញ​ប្រមាណ ១២៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ពី​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ៗ​ដែល​មាន​ប្រាក់​ចំណេញ​ខ្ពស់​បំផុត​ប្រមាណ ១០០​ក្រុមហ៊ុន​។ 

កិច្ចព្រមព្រៀង​នេះ នឹង​ត្រូវ​បាន​ដាក់​ជូន​បន្ដ​ទៅ​កាន់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​ប្រធាន​ធនាគារកណ្ដាល នៃ​ក្រុម​ប្រទេស​រីក​ចម្រើន G20 ដើម្បី​ពិនិត្យ នៅ​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ ហើយនឹង​ត្រូវ​បញ្ជូន​បន្ដ​ទៅ​កិច្ចប្រជុំ​កំពូល​ប្រទេស G20 នៅ​ទីក្រុង​រ៉ូ​ម នៅ​ខែ​ក្រោយ​។

កិច្ចព្រមព្រៀង​ពន្ធ​សាជីវកម្ម​សកល​នេះ គឺ​មាន​បំណង​បញ្ឈប់​ក្រុមហ៊ុន​សហគ្រាស​អន្តរជាតិ​ពី​ការ​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ​ក្នុង​ដែនដី​ដែល​មានការ​យកពន្ធ​ទាប ដើម្បី​កាត់​បន្ថយ​បន្ទុក​ពន្ធ​របស់​ខ្លួន ហើយ​វិធានការ​ពន្ធ​នេះ នឹង​អនុវត្ត​ទៅ​លើ​ក្រុមហ៊ុន​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​យ៉ាង​ហោច​ណាស់​ប្រមាណ ៨៦៧​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្រុមហ៊ុន ដែល​ត្រូវ​ជាប់ពន្ធ​នេះ គឺ​មាន​ប្រហែល​១០០ ក្រុមហ៊ុន​នៅ​ទូ​ទាំង​ពិភពលោក រួម​មាន ដូច​ជា Google, Amazon, Facebook, និង Apple ជាដើម​៕

None



អត្ថបទបន្ទាប់


សិង្ហបុរី ដាក់ចេញវិធីសាស្ត្រ៧ចំណុចដើម្បី «រស់នៅជាមួយកូវីដ-១៩»

បើទោះបីជាប្រទេសសិង្ហបុរីជាប្រទេសនាំមុខគេក្នុងតំបន់អាស៊ានដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋច្រើនជាងគេក៏ដោយចុះ ប៉ុន្ដែ ក្នុងរយៈពេល ៥ ថ្ងៃជាប់…

ក្រុមហ៊ុននៅវៀតណាមកំពុងជំរុញទាក់ទាញឱ្យកម្មករវិលត្រឡប់មកធ្វើការវិញ ក្រោយវិធានការរឹតត្បិតត្រូវបានបន្ធូរបន្ថយ

ប្រទេសវៀតណាម កំពុងពិចារណាអំពីជម្រើសដើម្បីទាក់ទាញកម្មករ ដែលបានឈប់ពីការងារមុន ឬ អំឡុងពេលបិទខ្ទប់ ដើម្បីវិលត្រឡប់ចូលធ្វើការឡើងវិញ ខណៈដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ