អត្ថបទពាណិជ្ជកម្ម

អិលអូអិលស៊ី ទទួលបានសមតុល្យប្រាក់បញ្ញើសរុបជាង ១.000លានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៤


អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ឈានមុខគេនៅ ព្រះរាជាណាចក្រកម្ពុជា ដែលទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០១៥។ ដោយមានការគាំទ្រ ទំនុកចិត្ត និងជឿជាក់ខ្ពស់ពីអតិថិជន អិលអូអិលស៊ី បានកើនឡើងនូវសមតុល្យប្រាក់បញ្ញើគួរឱ្យកត់សម្គាល់។
អិលអូអិលស៊ី ទទួលបានសមតុល្យប្រាក់បញ្ញើសរុបជាង ១.000លានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៤
ដោយ
អំពី LOLC

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ អិលអូអិលស៊ី ទទួលបានសមតុល្យប្រាក់បញ្ញើសរុបជាង១.០០០លានដុល្លារអាមេរិក និងអតិថិជនប្រាក់បញ្ញើសរុបចំនួនជាង ៥៣០.៥៧៧នាក់ កំពុងប្រើប្រាស់ផលិតផល និងសេវារបស់អិលអូអិលស៊ី ៨៣សាខានៅទូទាំងប្រទេស។ កំណើននេះ បានបង្ហាញយ៉ាងច្បាស់អំពីការទំនាក់ទំនងដ៏រឹងមាំរវាងអិលអូអិលស៊ី ជាមួយអតិថិជន និងសមត្ថភាពរបស់ខ្លួន ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលសមស្របសម្រាប់អតិថិជនគ្រប់មជ្ឈដ្ឋាន ទាំងនៅទីក្រុង និងជនបទ។​

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី មានប្រសាសន៍ថា “អិលអូអិលស៊ី មានគោលបំណងបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍ តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។ ការកើនឡើងមួយនេះមិនត្រឹមតែបង្ហាញពីភាពជោគជ័យរបស់ អិលអូអិលស៊ី ក្នុងការកសាងទំនុកចិត្តពីអតិថិជនប៉ុណ្ណោះទេ តែវាបានបង្ហាញយ៉ាងច្បាស់នៃការរីកចម្រើនលើទម្លាប់សន្សំប្រាក់របស់ប្រជាពលរដ្ឋខ្មែរក្នុងពេលបច្ចុប្បន្ន។ ហើយកាលណាដែលអតិថិជនមានទម្លាប់សន្សំប្រាក់កាន់តែច្រើន នឹងបង្ហាញថាពួកត់មានចំណេះដឹងផ្នែកហិរញ្ញវត្ថុកាន់តែច្រើន ដែលចំណេះដឹងទាំងនេះមិនត្រឹមតែជួយរក្សាស្ថេរភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន និងក្រុមគ្រួសារប៉ុណ្ណោះទេ ថែមទាំងជាកត្តាដ៏សំខាន់ជួយជម្រុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនផងដែរ។

ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា អិលអូអិលស៊ី តែងតែប្រឹងប្រែងឥតឈប់ឈរ​ក្នុងការ​បង្កើតផលិតផលហិរញ្ញវត្ថុដ៏សម្បូរបែបដែលមានប្រសិទ្ធភាពខ្ពស់ ងាយស្រួល និងចំណេញទៅដល់អតិថិជនដូចជាផលិតផលប្រាក់សន្សំដែលផ្តល់ការប្រាក់ខ្ពស់ ផលិតផលប្រាក់កម្ចី និងសេវាធនាគារចល័តជាដើម។ ក្រៅពីការពង្រឹងគុណភាពផលិតផល និងសេវាកម្មរបស់ខ្លួន អិលអូអិលស៊ី តែងតែបង្កើតកម្មវិធីថ្មីៗដើម្បីពង្រឹងចំណេះដឹងហិរញ្ញវត្ថុទៅកាន់ប្រជាពលរដ្ឋនៅតាមសហគមន៍ឱ្យបានយល់ដឹងអំពីអត្ថប្រយោជន៍នៃការចេះដាក់ប្រាក់សន្សំ​ ការគ្រប់គ្រងចំណូលចំណាយ និងបំណុលជាដើម។ ទាំងនេះសុទ្ធសឹងតែកត្តាដែលជំរុញឱ្យ អិលអូអិលស៊ី ក្លាយជាស្ថាប័នមួយដែលទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន។

អិលអូអិលស៊ី សូមធ្វើការថ្លែងអំណរគុណចំពោះអតិថិជនដែលបានជឿជាក់ ផ្តល់ទំនុកចិត្ត ប្រើប្រាស់ផលិតផល និងសេវាកម្មកន្លងមក និងមានមោទនភាពដែលបានដើរតួនាទីជាដៃគូហិរញ្ញវត្ថុដ៏រឹងមាំ រួមចំណែកក្នុងភាពរីកចម្រើនទាំងអស់គ្នា។ លទ្ធផលដ៏ អស្ចារ្យមួយនេះ គឺជាកម្លាំងចិត្តដ៏ខ្លាំងក្លាដែលជម្រុញឱ្យ អិលអូអិលស៊ី ខិតខំប្រឹងប្រែងបន្តទៀតក្នុងការពង្រឹងផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី​ បន្ថែមទៀតដើម្បីធានាបានអតិថិជនទទួលបាននូវបទពិសោធន៍ហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះពីយើងខ្ញុំ។




អត្ថបទបន្ទាប់


ធនាគារធំៗនៅថៃត្រៀមសាច់ប្រាក់បម្រុងប្រមាណ៣ពាន់លានដុល្លារអាម៉េរិក សម្រាប់បំពេញកំណើនតម្រូវការសាច់ប្រាក់ក្នុងឱកាសបុណ្យចូលឆ្នាំចិន

ធនាគារកណ្តាលថៃ និងធនាគារពាណិជ្ជធំៗនៅប្រទេសក្បែរខាងកម្ពុជាមួយនេះបានត្រៀមសាច់ប្រាក់បម្រុងប្រមាណ៣ពាន់លានដុល្លារអាម៉េរិក សម្រាប់បំពេញកំណើនត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ