
តាមរបាយការណ៍ពីស្ថាប័ន មូលនិធិរូបិវត្ថុអន្តរជាតិ IMF បានឲ្យដឹងថា សេដ្ឋកិច្ច នៃទឹកដីតំបន់កាស៊ីណូម៉ាកាវនេះ នឹងអាចសម្រេចបានក្នុងទំហំជាទឹកប្រាក់ ប្រមាណ ជាង ១៤,៣ ម៉ឺនដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់នៅឆ្នាំ ២០២០ខាងមុខ។ ហើយការសម្រេចបាននូវកំណើនសេដ្ឋកិច្ចរបស់ម៉ាកាវនេះ នៅឆ្នាំ ២០២០ នឹងធ្វើឲ្យទីក្រុង ដែលជាបណ្ដុំបនល្បែងស្របច្បាប់ ដ៏ល្បីរបស់ចិនមួយនេះ នឹងដណ្ដើមតំណែងលេខមួយ ពីប្រទេសកាតា ជាទឹកដីអ្នកមានបំផុតក្នុងពិភពលោក ( The Richest Place in world) ខណៈដែលប្រទេស កាតា មានសេដ្ឋកិច្ចតែ ជាងជិត ១៣,៩ ម៉ឺនដុល្លារអាមេរិក ប៉ុណ្ណោះសម្រាប់មនុស្សម្នាក់។

របាយការណ៍ពី IMF បានឲ្យដឹងទៀតថា គិតតាំងពីឆ្នាំ២០០១ មកទល់ពេលបច្ចុប្បន្ននេះ ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ របស់ទីក្រុងម៉ាកាវ បានកើនឡើងលើស ៣ដង ពោលគឺបានកើនឡើងពីជាង ៣,៤ ម៉ឺនដុល្លារក្នុងម្នាក់ មកច្រើនជាង ១០ម៉ឺនដុល្លារក្នុងម្នាក់ នាពេលបច្ចុប្បន្ន។
ម៉ាកាវ ត្រូវបានគេដឹងថា គឺជាទីកន្លែងប្រជុំទៅដោយឧស្សាហកម្មកាស៊ីណូ រឺហៅម្យ៉ាងទៀតស្រួសស្តាប់ជាតំបន់បនល្បែងដ៏ល្បីល្បាញមួយនៅលើពិភពលោក។ តំបន់រដ្ឋបាលពិសេសម៉ាកាវរបស់ចិនមួយនេះ ក្នុង១មួយឆ្នាំៗ រកចំណូលបានពីវិស័យកាស៊ីណូចំនួនប្រមាណជាង ៣០ពាន់លានដុល្លារអាមេរិកឯណោះ ខណៈដែល ចំនូលដែលបានមកពី វិស័យមិនមែនល្បែងអាចកើនដល់ជាង ១៤ពាន់លានដុល្លារនៅឆ្នាំ២០២៥ ជាពិសេសបានមកចំនូលបានមកវិស័យទេសចរណ៍តែម្តង។ ភ្ញៀវទេសចរណ៍បានទៅដល់ម៉ាកាវកាលីពឆ្នាំ ២០១៧ មានចំនួនជាង ៣០លាននាក់ និងត្រូវបានគេប៉ាន់ប្រមាណថា អាចនឹងកើនឡើងដល់៤០លាននាក់ក្នុងឆ្នាំ ២០២៥។
ក្រៅពីម៉ាកាវ និងប្រទេសកាតាដែលកំពុងប្រជែងដណ្ដើមគ្នាលេខ១ និងលេខ ជាទឹកដីអ្នកមានជាងគេបំផុតលើពិភពលោក គេសង្កេតឃើញថា ក្នុងនោះ ក៏មានប្រទេសក្នុងតំបន់អាស៊ាន ចំនួន ២ប្រទេសដែរ ដែលជាប់ឈ្មោះជាទឹកដីអ្នកមានបំផុតលើពិភពលោកទាំង ១០ នៅឆ្នាំ២០២០ គឺសាំងហ្គាពួរ ស្ថិតក្នុងចំណាតថ្នាក់លេខ ៤ និងព្រុយណេ លេខ ៥ ព្រមជាមួយនឹងប្រទេសប៉ែកអឺរ៉ុបផ្សេងៗទៀត។