ទេសចរណ៍ក្រុងម៉ាកាវ

ម៉ាកាវ ចង់កំណត់ពន្ធលើភ្ញៀវទេសចរ ដោយសារតែព្រួយពីផលប៉ះពាល់អវិជ្ជមាននៃកំណើនភ្ញៀវកើនច្រើនហួស


ដោយសារតែបារម្ភខ្លាចកើតមានផលប៉ះពាល់អវិជ្ជមាន ដោយសារតែកំណើនភ្ញៀវទេសចរហូរចូលគំហុកពេក អាជ្ញាធរតំបន់រដ្ឋបាលពិសេស ម៉ាកាវ នៃប្រទេសចិន ថ្មីៗនេះ កំពុងសិក្សាពីលទ្ធភាពយកពន្ធពីភ្ញៀវទេសចរណ៍ ដោយមានបំណងផ្ដោតលើភ្ញៀវទេសចរ ដែល​មក​កម្សាន្ដ​រយៈពេលវែង។ ទោះយ៉ាងណា អ្នកជំនាញខ្លះលើកឡើងថា នេះអាចមិនមែនជាដំណោះស្រាយចាំបាច់ និងល្អបំផុត ដើម្បីដោះស្រាយបញ្ហានេះ នោះទេ។
ម៉ាកាវ ចង់កំណត់ពន្ធលើភ្ញៀវទេសចរ ដោយសារតែព្រួយពីផលប៉ះពាល់អវិជ្ជមាននៃកំណើនភ្ញៀវកើនច្រើនហួស (https://www.ggrasia.com/)
ដោយ

ដោយសារតែ​បារម្ភ​ខ្លាច​កើតមាន​ផលប៉ះពាល់​អវិជ្ជមាន​ ដោយសារតែ​កំណើន​ភ្ញៀវ​ទេសចរ​ហូរចូល​គំហុកពេក អាជ្ញាធរ​តំបន់​រដ្ឋបាល​ពិសេស ម៉ាកាវ នៃប្រទេសចិន ថ្មីៗនេះ កំពុង​សិក្សា​ពីលទ្ធភាព​យកពន្ធ​ពីភ្ញៀវទេសចរណ៍ ដោយ​មានបំណង​ផ្ដោតលើ​ភ្ញៀវទេសចរ ដែលមក​កម្សាន្ដ​រយៈពេលវែង។  ទោះយ៉ាងណា អ្នកជំនាញខ្លះ​លើកឡើងថា នេះ​អាចមិនមែនជា​ដំណោះស្រាយ​ចាំបាច់ និងល្អបំផុត​ ដើម្បីដោះស្រាយ​បញ្ហានេះ នោះទេ។ នេះបើតាមសារព័ត៌មាន​អន្តរជាតិ​ធំៗ​ជាច្រើន​ចុះផ្សាយ​នាពេល​ថ្មីៗនេះ។ 

កាលពីឆ្នាំមុន ម៉ាកាវ ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ​ជិត​ ៣៦ លាននាក់ ដោយក្នុងនោះ ជាមធ្យម​ភ្ញៀវទេសចរ​មកធ្វើដំណើរកម្សាន្ដ​ និងស្នាក់នៅ​ នៅម៉ាកាវ គឺមាន​រយៈពេល ជាង ១ថ្ងៃ ដែលវា​ត្រូវបាន​អាជ្ញាធរ​ម៉ាកាវ​ហាក់មានការព្រួយបារម្ភ ពីផលប៉ះពាល់​អវិជ្ជមាន ​​ដោយសារតែ​ចំនួន​ទេសចរ​អាច​នឹង​មានច្រើនហួសប្រមាណ។

លោក Glenn McCartney សាស្ត្រាចារ្យ ពី​សកលវិទ្យា​ល័យ ម៉ាកាវ និងជាអ្នកជំនាញ​ខាងទេសចរណ៍ បាន​ចាត់ទុក​ការ​​ចង់យកពន្ធ​ពីភ្ញៀវទេសចរ​ របស់​អាជ្ញាធរម៉ាកាវនេះ គឺអាចជារឿងមួយមិនសូវចាំបាច់ និងមិនមែនជាដំណោះស្រាយ​ដ៏ល្អ ឆ្លើយតប​នឹងបញ្ហានោះទេ។ 

អ្នកជំនាញរូបនេះបាន បញ្ជាក់ទៀតថា ប្រសិនបើម៉ាកាវ ចង់​ដាក់គោលដៅ​ចាប់យក​ភ្ញៀវទេសចរឲ្យបានច្រើន ពិសេស ទេសចរ​ដែល​មកកម្សាន្ដរយៈពេល​កាន់យូរ និង​ចាយវាយ​ច្រើននោះ ម៉ាកាវ ត្រូវ​តែ​​លៃលក​តម្រូវរបៀបធ្វើទីផ្សារ​របស់ខ្លួនឯង​ដែលមានកន្លងមក ដើម្បីទាក់ទាញ​អ្នកមកធ្វើដំណើរកម្សាន្ដ ជាជាង​​ការ​បង្កើន​ថ្លៃចំណាយ​ចូល​ទៅក្នុងវិស័យទេសចរណ៍បន្ថែមទៀត។

គម្រោង​យកពន្ធ​ពីភ្ញៀវទេសចរនេះដែរ ក៏ត្រូវបានអ្នកជំនាញ​អះអាងថា ក៏មិនចាំបាច់​កំណត់​ទៅលើ​ កំណើន​ភ្ញៀវទេសចរ​ដែលកើនច្រើន នៅអំឡុង​​ថ្ងៃឈប់សម្រាកសំខាន់ៗ ដូចជា​ថ្ងៃចូលឆ្នាំចិន​នោះដែរ។

ការិយាល័យ​រដ្ឋបាល​ទេសចរណ៍​ម៉ាកាវ ថ្មីៗនេះដែរ បាន​ប្រើប្រាស់​យុទ្ធសាស្ត្រមួយចំនួន ដើម្បី​អភិវឌ្ឍ​ទីក្រុងម៉ាកាវ ក្លាយជា​ទិសដៅទេសចរ​ដ៏ពេញនិយមបំផុត ដូចជា​ការ​ដាក់​ឲ្យប្រើប្រាស់​ប្រព័ន្ធបច្ចេកវិទ្យា ឆ្លាតវៃ អាច​ប៉ាន់ស្មាន​ពីចំនួន​មនុស្ស​ដែលស្ថិត​នៅក្នុងតំបន់នីមួយ និងប្រាប់ពីជម្រើស​ឲ្យអ្នកធ្វើដំណើរ​អាច​ដឹងពី​​ពេលវេលាត្រូវធ្វើដំណើរ ​ដែល​មិនសូវមានមនុស្សច្រើនកកកុញជាដើម។

បើតាម​ការចង្អុលបង្ហាញ​ពីអ្នកជំនាញ រដ្ឋាភិបាលចិន ក៏ទំនងជា​មានក្ដីបារម្ភ​ដែរ ប្រសិនបើ​អាជ្ញាធរម៉ាកាវ​ពិតជា ចង់​យកពន្ធលើ​ភ្ញៀវទេសចរ ព្រោះ ៧០%ទៅហើយ នៃភ្ញៀវទេសចរ​នៅម៉ាក៉ាវ គឺ​ជាជនជាតិ​ចិន​ដីគោក។ 

ការិយាល័យ​រដ្ឋបាល​ទេសចរណ៍ម៉ាកាវ កាលពីខែ​មុននេះ បាន​ប្រមូលមតិ​យោបល់​​សាធារណៈ ដែល​វា​នឹងត្រូវ​ដាក់ឲ្យមានការសម្រេចចិត្ត សម្រាប់​ការស្រាវជ្រាវនេះ។ បើតាម នាយក​ការិយាល័យ​រដ្ឋបាល​ទេសចរណ៍ម៉ាកាវ បញ្ជាក់ថា ការសិក្សាពន្ធលើភ្ញៀវទេសចរនេះ នឹងត្រូវបញ្ចប់​នៅឆ្នាំនេះហើយ៕ 

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអចលនទ្រព្យកើតឡើងច្រើន បិទវិញក៏ច្រើន ខណៈវិស័យដីធ្លីរឹងមាំ

មន្ត្រីជំនាញក្នុងវិស័យអចលនទ្រព្យបានធ្វើការអះអាងថា ការកើនឡើងនូវក្រុមហ៊ុនបំរើសេវាកម្មអចលនទ្រព្យ បានដើរទន្ទឹមទៅនឹងការរីកចម្រើននៅក្នុងវិស័យសំ…

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ហៅ​អនុព័ន្ធ​យោធា​អាមេរិក​មក​ស្តាប់​ការ​បំភ្លឺ​អំពី​រឿង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៤ ខែកក្កដា​នេះ ថា បាន​អញ្ជើញ​អនុព័ន្ធ​យោធា​ស្ថានទូត​អាមេរិក​ មក​ស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ