ប្រទេសម៉ាឡេស៊ី

ម៉ាឡេស៊ីអន្ទះសារចង់បន្តឡើងវិញនូវគម្រោងផ្លូវដែកល្បឿនលឿនជាមួយសិង្ហបុរី ក្រោយពីបានផ្អាកប៉ុន្មានឆ្នាំមកនេះ


ដោយមានសញ្ញាថា ប្រទេសម៉ាឡេស៊ី ចង់ពិនិត្យមើលឡើងវិញនូវគម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់ទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរីនោះ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ឥឡូវនេះប្រទេសម៉ាឡេស៊ីបើកចំហទទួលយកគ្រប់សំណើពីក្រុមហ៊ុនទាំងអស់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ម៉ាឡេស៊ីអន្ទះសារចង់បន្តឡើងវិញនូវគម្រោងផ្លូវដែកល្បឿនលឿនជាមួយសិង្ហបុរី រូបភាព japan Railpass
ដោយ

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីលោក អេនថូនី ឡូក (Anthony Loke) បាននិយាយកាលពីថ្ងៃពុធ ទី១៥ ខែមីនាថា ខណៈដែលរដ្ឋាភិបាលមិនទាន់សម្រេចចិត្តក្នុងការស្តារគម្រោងនេះឡើងវិញនោះ រដ្ឋាភិបាលក៏គ្មានចេតនាបញ្ឈប់គម្រោងនោះដែរ។

លោក Loke បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅសន្និសីទ Invest Malaysia ថា ឥឡូវនេះនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានផ្ដល់ការណែនាំដល់លោក Loke ថា ម៉ាឡេស៊ីអាចជជែកពីគម្រោងនេះ ហើយម៉ាឡេស៊ីអាចបើកចំហគ្រប់សំណើពីវិស័យឯកជនទាំងអស់ឱ្យតែគ្មានពាក់ព័ន្ធនឹងមូលនិធិរបស់រដ្ឋាភិបាល។

លោក Loke បានពន្យល់ថា ទោះជារដ្ឋាភិបាលមិនទាន់ទទួលបានសំណើជាក់លាក់ណាមួយក៏ដោយ ក៏ប៉ុន្តែមានភាគីជាច្រើនចង់បន្តគម្រោងនេះឡើងវិញ។

រដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះបានបន្ថែមថា ចំពោះពេលវេលានៃការបន្តគម្រោងនេះគឺមិនទាន់កំណត់ច្បាស់នៅឡើយទេ ដោយសារកិច្ចព្រមព្រៀងទ្វេភាគីរវាងម៉ាឡេស៊ី និងសិង្ហបុរីត្រូវបានលុបចោលដោយរដ្ឋាភិបាលក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីលោក មូយីដឌីន យ៉ាស្ស៊ីន (Muhyiddin Yassin) ហើយម៉ាឡេស៊ីក៏មិនទាន់ប្រញាប់ពេកក្នុងការសម្រេចបានគម្រោងណាមួយនោះដែរ ប៉ុន្តែឥឡូវនេះម៉ាឡេស៊ីបើកចំហឱ្យមានយន្តការផ្ដល់មូលនិធិថ្មីពេញលេញ និងគំរូនៃការអនុវត្តជាបណ្ដើរៗហើយ។

សូមរំលឹកថា គម្រោងរថភ្លើងល្បឿនលឿនដែលមានតម្លៃរាប់ពាន់លានដុល្លារនេះត្រូវបានស្នើបង្កើតឡើងនៅក្នុងឆ្នាំ២០១៣នៅពេលលោក Najib Razak ធ្វើជានាយករដ្ឋមន្ត្រីដោយមានបំណងគ្របដណ្តប់លើចម្ងាយផ្លូវ ៣៥០ គីឡូម៉ែត្ររវាងទីក្រុង Kuala Lumpur និងប្រទេសសិង្ហបុរីដោយចំណាយពេលធ្វើដំណើរមិនដល់ ៩០ នាទីនោះឡើយ។

ការចំណាយទៅលើគម្រោងនេះ ត្រូវបានគេប៉ាន់ស្មានថាមានចំនួនប្រហែល ១៥ ពាន់លានដុល្លារ។ នៅពេលលោក ម៉ាហាធៀ ម៉ូហាម៉ាត់ (Mahathir Mohamad) ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី លោកក៏បានស្នើសុំឱ្យផ្អាកគម្រោងនេះវិញ រួមជាមួយគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនទៀតដែលជាផ្នែកមួយនៃវិធានការក្បិតក្បៀតថវិកាដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលនៅពេលនោះ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


តម្លៃដី និងអចលនទ្រព្យនៅខេត្តភាគខាងត្បូងវៀតណាមកំពុងធ្លាក់ចុះយ៉ាងខ្លាំង

តម្លៃដីឡូតិ៍ក៏ដូចជា អចលនទ្រព្យនៅទីក្រុងហូជីមិញ និងខេត្តជិតខាងដូចជា ប៊ិញឌឿង ដុងណៃ និងឡុងអាន ត្រូវបានគេរាយការណ៍ថា ធ្លាក់ចុះពី ១០ទៅ ២៥…

ធនាគារកណ្តាលចិនដាក់ចេញវិធានការដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដើម្បីទប់នឹងភាពចលាចលនៃទីផ្សារហិរញ្ញវត្ថុសកល

ខណៈដែលប្រព័ន្ធហិរញ្ញវត្ថុសាកល ជាពិសេសនៅសហរដ្ឋអាមេរិកកំពុងតែស្ថិតនៅក្នុងស្ថានភាពមន្ទិល ដោយសារតែការដួលរលំៗធនាគារធំៗនោះ ធនាគារកណ្តាលចិនបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ