វិស័យពាណិជ្ជកម្ម

អាជ្ញាធរម៉ាឡេស៊ី កំពុងស៊ើបអង្កេតលើការលក់បង្ខូចថ្លៃចំពោះផលិតផលដែក ដែកថែប និងផ្លាស្ទិក ដែលនាំចូលពីចិន


ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម (Miti) របស់ម៉ាឡេស៊ី កំពុងស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃពាក់ព័ន្ធនឹងផលិតផលដែក ដែកថែប និងប្លាស្ទិក ដែលបាននាំចូលមកពីប្រទេសចិន។ ការស៊ើបអង្កេតធ្វើឡើងដើម្បីធានាថា ឧស្សាហកម្ម ឬផលិតកម្មក្នុងស្រុកមិនត្រូវបានរងផលប៉ះពាល់់ដោយសារទំនិញនាំចូលមកកាន់ទីផ្សារម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ម៉ាឡេស៊ី បានលើកឡើងថា នៅចន្លោះពេលពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៣ រដ្ឋាភិបាលម៉ាឡេស៊ី បានវិធានការប្រឆាំងការលក់បង្ខូចថ្លៃចំនួន៩ករណី លើទំនិញនាំចូលមកពីប្រទេសចិន។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលម៉ាឡេស៊ី កាលពីពេលថ្មីៗ បានបើកការស៊ើបអង្កេតលើ៤ករណីបន្ថែមទៀត ពាក់ព័ន្ធនឹងការលក់បង្ខូចថ្លៃលើទំនិញនាំចូលពីចិនដូចជាដែក ដែកថែម និងប្លាស្ទិក។

គួរបញ្ជាក់ថា កាតព្វកិច្ចប្រឆាំងការលក់បង្ខូចថ្លៃ គឺជាវិធានការពាណិជ្ជកម្ម ដែលត្រូវបានប្រើដោយរដ្ឋាភិបាល ដើម្បីការពារឧស្សាហកម្មក្នុងស្រុកពីការប្រកួតប្រជែងដោយអយុត្តិធម៌ពីទំនិញនាំចូល ដែលត្រូវបានលក់ក្នុងតម្លៃទាបជាងទីផ្សារនៅក្នុងប្រទេសម៉ាឡេស៊ី។ ការលក់បង្ខូចថ្លៃ គឺជាការដាក់លក់ទំនិញអ្វីមួយទាបជាងតម្លៃទីផ្សារក្នុងស្រុក ឬទាបជាងតម្លៃដែលបានដាក់លក់នៅក្នុងប្រទេសនាំចេញ។

ក្រសួងវិនិយោគរបស់ម៉ាឡេស៊ី បានអះអាងថា ចំណាត់ការរបស់រដ្ឋាភិបាលនេះ គឺស្របតាមបទប្បញ្ញត្តិអន្តរជាតិ ក្រោមកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក៕

នាយករដ្ឋមន្ត្រីជប៉ុន កំពុងសម្លឹងមើលចងសម្ព័ន្ធជាមួយបក្សមានសំឡេងភាគតិចក្នុងសភា ដើម្បីបន្តដឹកនាំរដ្ឋាភិបាល ក្រោយគណបក្សប្រឆាំងដ៏ធំបដិសេធ

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ទីបំផុត សហភាពអឺរ៉ុបសម្រេចដំឡើងពន្ធលើរថយន្តអគ្គិសនីចិនជាផ្លូវការ ដែលអាចធ្វើឱ្យក្រុងប៉េកាំងចាត់វិធានការសងសឹកវិញ

នៅទីបំផុតសហភាពអឺរ៉ុប បានសម្រេចដំឡើងពន្ធជាផ្លូវការលើរថយន្តអគ្គិសនីចិន រហូតដល់ទៅ៤៥,៣% បន្ទាប់ពីបានបិទបញ្ចប់ការស៊ើបអង្កេតដ៏ធំរបស់ខ្លួន ដ…

នាយករដ្ឋមន្ត្រីជប៉ុន កំពុងសម្លឹងមើលចងសម្ព័ន្ធជាមួយបក្សមានសំឡេងភាគតិចក្នុងសភា ដើម្បីបន្តដឹកនាំរដ្ឋាភិបាល ក្រោយគណបក្សប្រឆាំងដ៏ធំបដិសេធ

នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីជីរូ អ៊ីស៊ីបា (Shigeru Ishiba) ត្រូវបានគេរំពឹងថា កំពុងស្វែងរកផ្លូវដើម្បីបន្តកាន់អំណាចដោយចង់សម្ព័ន្ធជាមួយគណប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ