វ៉ាក់សាំងដូសជំរុញ-ម៉ាឡេស៊ី

ម៉ាឡេស៊ីត្រៀមចាក់វ៉ាក់សាំងដូសទី៣ នៅពេលដែលអត្រាចាក់វ៉ាក់សាំងទូទៅកើនដល់៨០%


ក្រឡេកទៅមើលរឿវរ៉ាវនៅប្រទេសម៉ាឡេស៊ីវិញម្តង។ មន្ត្រីជួរមុខដែលប្រឈមនឹងការឆ្លងកូវីដ១៩ខ្ពស់ រាប់បញ្ចូលទាំងបុគ្គលិកសុខាភិបាល ព្រមទាំងមនុស្សចាស់ផងដែរ នឹងទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩ដូសជំរុញ នៅពេលដែលអត្រាចាក់វ៉ាក់សាំងទូទៅនៅក្នុងប្រទេស កើនឡើងដល់៨០%នៃមនុស្សពេញវ័យសរុប។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានសិង្ហបុរី Channel New Asia។
ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩នៅប្រទេសម៉ាឡេស៊ី រូបភាព៖ ស៊ិនហួរ
ដោយ

ម៉ា​ឡេ​ស៊ី​នឹង​ក្លាយជា​ប្រទេស​មួយ​ថែម​ទៀត ក្នុង​ចំណោម​ប្រទេស​តំបន់​អាស៊ាន​មួយ​ចំនួន ដែល​បាន​និង​កំពុង​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​ដូ​ស​ជំរុញ​ដល់​ពលរដ្ឋ​របស់​ខ្លួន ក្នុង​នោះ​រួម​មាន​កម្ពុជា និង សិង្ហ​បុរី​ជាដើម​។ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ ដូ​ស​ជំរុញ​របស់​ម៉ា​ឡេ​ស៊ី ជា​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​បង្កើត​ប្រព័ន្ធ​ភាពស៊ាំ​ការពារ សម្រាប់​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​ពី​ជំងឺឆ្លង​ដ៏​កាច​សាហាវ កូ​វី​ដ​១៩​។

នាយក​រដ្ឋមន្ត្រី​ដែល​ទើប​ឡើង​កាន់​តំណែង​ក្តៅ​ៗ​របស់​ម៉ា​ឡេ​ស៊ី លោក​អ៊ី​ស្មា​អែ​ល សា​ប្រ៊ី​យ៉ា​កុប បាន​ប្រកាស ថា ម៉ា​ឡេ​ស៊ី​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ ដរាបណា​ពលរដ្ឋ​ពេញវ័យ​ក្នុង​ចំនួន​គោលដៅ​នៅ​ទូ​ទាំង​ប្រទេស​ប្រមាណ​៨០% បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូ​ស​ដំបូង​ជា​មុន​សិន​។

ដូ​ស​ជំរុញ​នឹង​ត្រូវ​ផ្តល់​អាទិភាព​ដំបូង​សម្រាប់​ក្រុម​ពលរដ្ឋ ដែល​មាន​ហានិភ័យ​ឆ្លង​ខ្ពស់ ដូច​ជា បុគ្គលិក​សុខាភិបាល​ជួរ​មុខ ពលរដ្ឋ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ មនុស្ស​ចាស់​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ និង​បុគ្គល​ដែល​រស់នៅ​ឬ​ធ្វើការ​នៅ​ក្នុង​មណ្ឌល​ថែទាំ​អ្នកជំងឺ​ទូទៅ​។

ជុំវិញ​បញ្ហា​នេះ​ដែរ រដ្ឋមន្ត្រី​សុខាភិបាល​ម៉ា​ឡេ​ស៊ី លោក​ខៃ​រី ចា​ម៉ា​លូ​ឌី​ន បាន​បង្ហើប​ឲ្យ​ដឹង​តាមរ​យៈស​ន្និ​សិ​ទ​សារព័ត៌មាន​មួយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ថា យុទ្ធនាការ​ដូ​ស​ជំរុញ​នឹង​ចាប់ផ្តើម​អនុវត្ត យ៉ាង​យូរ​ត្រឹម​ចុងខែ​តុលា​ខាង​មុខ​នេះ​។

សូម​ជម្រាប​ថា គិត​ត្រឹម​ដើម​ស​ប្តា​ហ៍​នេះ ម៉ា​ឡេ​ស៊ី​ចាក់​វ៉ាក់សាំង​ពីរ​ដូ​ស ដល់​ពលរដ្ឋ​ពេញវ័យ​របស់​ខ្លួន​បាន​ចំនួន ៧៨%​ហើយ ខណៈ​អ្នក​ចាក់​បាន​មួយ​ដូ​សមាន​អត្រា​ដល់ ៩៣% នៃ​ពលរដ្ឋ​គោលដៅ​។

យ៉ាងណាមិញ ទោះ​អត្រា​ចាក់​វ៉ាក់សាំង សម្រេច​បាន​ក្នុង​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ម៉ា​ឡេ​ស៊ី​នៅ​តែ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ៗ ដល់​ទៅ​ជាង ១​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​ដដែល​។ ខណៈ ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​ជាង ២​លាន​នាក់​ឈរ​លំដាប់​លេខ​៣​ក្នុង​តារាង ប្រទេស​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ច្រើន​បំផុត​នៅ​អាស៊ាន បន្ទាប់​ពី​ឥណ្ឌូ​នេ​ស៊ី និង​ហ្វី​លី​ពី​ន​៕
None



អត្ថបទបន្ទាប់


សិង្ហបុរីចាប់ផ្ដើមកម្រើកឆ្លងកូវីដ-១៩ឡើងវិញ ប៉ុន្ដែរដ្ឋាភិបាលបន្តជំហរ «រស់នៅជាមួយកូវីដ-១៩»

គេនៅចាំបានថា កាលពី បីសប្តាហ៍មុន នាយករដ្ឋមន្ត្រីសិង្ហបុរី លោកលី សៀនឡុង បានចេញមកប្រកាសថា ប្រទេសរបស់លោកបានសម្រេចការចាក់វ៉ាក់សាំង បានគ្រប…

អ្នកលក់នំសែនព្រះខែថាឆ្នាំនេះការលក់មិនសូវកាក់កបទេ

ក្រុមអាជីវករលក់នំសែនព្រះ និងនំផ្សេងៗ នៅក្នុងផ្សារអូឡាំពិកមានការត្អូញត្អែរថា នៅរដូវកាលពិធីសែនព្រះខែនៅឆ្នាំនេះ ការលក់របស់ពួកគាត់ហាក់មិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ